Wednesday, April 24, 2024
Homeព័ត៌មានអន្តរជាតិល្បីថា!! កូរ៉េខាងត្បូង ​តែងតាំង​មេបញ្ជាការ ​កងទ័ពជើងទឹកថ្មី​

ល្បីថា!! កូរ៉េខាងត្បូង ​តែងតាំង​មេបញ្ជាការ ​កងទ័ពជើងទឹកថ្មី​

ព័ត៌មានឧបទ្វីបកូរ៉េ

កូរ៉េខាងត្បូង៖ នៅថ្ងៃច័ន្ទនេះ កូរ៉េខាងត្បូងបាន តែងតាំងមេបញ្ជាការកងទ័ព ជើងទឹកថ្មីមួយ រូបនិងមេបញ្ជា ការរងនៃទីបញ្ជាការ កងកម្លាំងយោធារួមរវាងកូរ៉េខាងត្បូងនិង សហរដ្ឋអាមេរិក។

អ្នកនាំពាក្យរបស់ ក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Moon Sang-kyun បានថ្លែងប្រាប់ អ្នកសារព័ត៌មានថា មេបញ្ជាការរង កងទ័ពជើងទឹកលោក Um Hyun-seong បច្ចុប្បន្នជា អនុប្រធានសេនាធិការ យោធារួម(កូរ៉េ-អាមេរិក) ត្រូវបានតែងតាំងជា មេបញ្ជាការកងទ័ពជើង ទឹកថ្មីរបស់កូរ៉េខាងត្បូង។

លោក Um ត្រូវបានគេ លើកឡើងថាជា អ្នកជំនាញម្នាក់ក្នុង នៅក្នុងប្រតិបត្តិការ ជើងទឹកស្របពេល ដែលលោកបាន បម្រើការជា មេបញ្ជាក់ការឯកទេសខាង យុទ្ធសាស្ត្រម្នាក់ នៅក្នុងកងកម្លាំង បញ្ជាការជួរមុខនិង ជាមេបញ្ជាការមួយ រូបនៃកងកម្លាំងគាំទ្រ។

ចំណែកលោក ឧត្តមសេនីយ៍ Im Ho-young បច្ចុប្បន្ន  ជាមេបញ្ជាការទទួលបន្ទុករៀប ចំផែនការណ៍ យុទ្ធសាស្ត្រនៃ គណៈបញ្ជាការ យោធារួមត្រូវបានតែង តាំងជាប្រធានថ្មី នៃទីបញ្ជាការកម្លាំង យោធារួមអាមេរិក-កូរ៉េខាងត្បូង។

ក្រសួងបាន ថ្លែងថាលោក Im មានការយល់ដឹង ពីយុទ្ធសាស្ត្រនិង ជាអ្នកឯកទេស ម្នាក់ក្នុងការផ្ទេរ ការគ្រប់គ្រង ប្រតិបត្តិការក្នុង សមរភូមិពីសហរដ្ឋអាមេរិកទៅ ឲ្យកងកម្លាំងរបស់ កូរ៉េខាងត្បូង។ លោកបានបម្រើការ ជាមេបញ្ជាការយុទ្ធភូមិ ភាគទី៥ និងជាជំនួយការ ប្រធានប្រតិបត្តិ ការនៅ CFC ។

ទោះជាយ៉ាងណាអ្នក ទាំងពីរខាងលើនេះ នឹងត្រូវបានតែងតាំង ជាផ្លូវការនៅក្នុង អង្គារនេះបន្ទាប់ ពី គណៈរដ្ឋមន្ត្រីកូរ៉េខាង ត្បូងធ្វើការ អនុម័តរួចរាល់។

 

RELATED ARTICLES