Friday, April 26, 2024
Homeព័ត៌មានជាតិវិបត្តិ​តម្លៃ​ស្រូវ ផ្ទុះ​ក្តៅ​គគុក រាជ​រដ្ឋា​ភិបាល និង​ភាគី​ពាក់​ព័ន្ធ ចេញ​មុខ​ដោះ​ស្រាយ

វិបត្តិ​តម្លៃ​ស្រូវ ផ្ទុះ​ក្តៅ​គគុក រាជ​រដ្ឋា​ភិបាល និង​ភាគី​ពាក់​ព័ន្ធ ចេញ​មុខ​ដោះ​ស្រាយ

ភ្នំពេញ ៖ បញ្ហាតម្លៃស្រូវធ្លាក់ចុះទាប បាននិងកំពុងក្លាយជាប្រធានបទយ៉ាងក្តៅគគុក មួយសម្រាប់សង្គមកម្ពុជា ខណះដែលប្រជាកសិករដែលកំពុងចាប់ផ្តើមប្រមូលផលស្រូវ បាននាំគ្នាត្អូញត្អែរថា តម្លៃស្រូវធ្លាក់ចុះទាប មិនអាចទទួលយកបាន រហូតផ្ទុះបាតុកម្មតវ៉ា  ខណះដែលរដ្ឋាភិបាលរួមនិងភាគីពាក់ព័ន្ធទាំងអស់ កំពុងចេញមុខដោះស្រាយយ៉ាងសស្រាក់សស្រាំ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង9ព្រឹក ថ្ងៃទី18 ខែកញ្ញា ឆ្នាំ2016 មានប្រជាពលរដ្ឋរាប់រយនាក់ មកពីឃុំកំពង់ព្រាង បាន នាំគ្នាបើកគោយន្តដឹកស្រូវមកចាក់នៅកណ្តាល ផ្លូវជាតិលេខ5 ត្រង់ចំណុចអូរនប់ ឃុំកំពង់ព្រាង ស្រុកសង្កែ រួចនាំគ្នាធ្វើបាតុកម្មបិទផ្លូវក្នុងគោល បំណងឱ្យថ្នាក់ដឹកនាំរកដំណោះស្រាយបញ្ហា  តម្លៃស្រូវធ្លាក់ចុះ បង្កឱ្យមានការកកស្ទះចរាចរណ៍អស់ជាច្រើនម៉ោង។

rice3

ក្រោយកើតមានករណីប្រជាកសិករបាន ធ្វើបាតុកម្មបិទផ្លូវតវ៉ារឿងតម្លៃស្រូវ លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង រួមនិងមន្ត្រី ពាក់ព័ន្ធ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការ សម្របសម្រួលដោះស្រាយជាមួយប្រជាកសិករ ភ្លាម²ផងដែរ។ បន្ទាប់ពីជួបពិភាក្សារកដំណោះស្រាយរួចមក ប្រជាកសិករនាំគ្នារំសាយត្រឡប់ វិញ នៅវេលាម៉ោង13និង30នាទីរសៀល ថ្ងៃទី18 ខែកញ្ញា ដដែល។

ជាដំណោះស្រាយបឋម ថ្នាក់ដឹកនាំខេត្ត  រួមនិងតំណាងក្រុមហ៊ុនទិញស្រូវរបស់លោក ឧកញ៉ាភូ ពុយ ប្រធានសភាពាណិជ្ជកម្មខេត្ត បាត់ដំបង បានសន្យាជួយទិញស្រូវប្រជាពល- រដ្ឋ ក្នុងមួយថ្ងៃចាប់ពី80តោន ទៅ100តោន ដោយទិញក្នុងតម្លៃ1គីឡូក្រាម 840រៀល ឬស្មើនឹង 7)តា។ ប៉ុន្តែការកំណត់ចំនួនទិញ ស្រូវ ក្នុងមួយថ្ងៃ ត្រឹមពី80តោនទៅ100តោន ខាងលើនេះ ប្រជាកសិករថា អាចប្រឈមនឹង បញ្ហា ព្រោះតែប្រជាកសិករច្បាស់ជាដណ្តើម គ្នាលក់ ហើយឈ្លោះគ្នាជាមិនខាន។ ដូច្នេះប្រជា- កសិករស្នើដល់ថ្នាក់ដឹកនាំខេត្តបាត់ដំបង មេត្តា ជួយសម្របសម្រួលដល់រោងម៉ាស៊ីនកិនស្រូវធំៗ នៅក្នុងមូលដ្ឋានរបស់គាត់បន្ថែម ដើម្បីឱ្យគេ ជួយទិញស្រូវពួកគាត់ផង។

ជាការឆ្លើយតបទៅនឹងកង្វល់របស់ប្រជាកសិករខ្មែរ ចំពោះបញ្ហាតម្លៃស្រូវធ្លាក់ចុះទាបនេះ នៅក្នុងឱកាសពិធីចែកសញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យបញ្ញាជាតិ នៅវិទ្យិស្ថានាជាតិ អប់រំ កាលពីព្រឹកថ្ងៃទី19 ខែសីហា ឆ្នាំ2016 សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា តម្លៃ ស្រូវ តម្លៃប្រេង តម្លៃកៅស៊ូ និងតម្លៃកសិផល ទាំងអស់ កំពុងធ្លាក់ចុះនៅទីផ្សារអន្តរជាតិ ចំណែកប្រទេសកម្ពុជា បានក្លាយពីប្រទេស ដែលខ្វះខាតអង្ករ ទៅជាប្រទេសដែលពោរពេញ ទៅដោយស្រូវអង្ករទៅវិញ។  ដូច្នេះសម្តេចសូម ឱ្យមានការយោគយល់ ចំពោះបញ្ហាតម្លៃស្រូវ ធ្លាក់ចុះនេះ។

សម្តេចហ៊ុន សែន បានអំពាវនាវទៅដល់ អ្នកមានម៉ាស៊ីនសម្ងួត សូមជួយទិញស្រូវរបស់ ប្រជាពលរដ្ឋយកទៅសម្ងួត និងអំពាវនាវដល់  ពាណិជ្ជកររកស៊ីស្រូវទាំងឡាយ ជួយបញ្ចោញទុន ទិញស្រូវប្រជាពលរដ្ឋ ក្នុងនោះស្រូវក្រអូប មិន ត្រូវទិញក្រោមតម្លៃ840រៀល ក្នុងមួយគីឡូក្រាមនោះទេ ហើយបើអាចទិញខ្ពស់ជាងនេះ កាន់តែប្រសើរ។ ជាមួយនេះសម្តេច បានអំពាវ នាវដល់ធនាគារទាំងឡាយ ផ្តល់ប្រាក់កម្ចីទៅ ដល់អ្នករកស៊ីលើវិស័យស្រូវអង្ករនៅកម្ពុជា ដើម្បី ដើរទិញស្រូវពីប្រជាពលរដ្ឋ ដោយរដ្ឋធានា ហានិភ័យ50ភាគរយ។ ចំពោះមីក្រូហិរញ្ញវត្ថុ ទាំងឡាយ សូមយោគយល់ចំពោះប្រជាពល- រដ្ឋ ដែលស្ថិតក្នុងស្ថានភាពលំបាកនេះ កុំរឹបអូស យកផ្ទះសម្បែង ឬដីធ្លី ប្រសិនបើគាត់មិនទាន់ មានលុយបង្វិលសងវិញ ហើយក៏សូមឱ្យមាន ការបន្ធូរបន្ថយការប្រាក់ ក្នុងដំណាក់កាលនេះ ផងដែរ។

ដើម្បីស្រាយបញ្ហាដំណាំស្រូវនេះ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានស្នើរដ្ឋាភិបាលចិន ផ្តល់កម្ចីប្រមាណ300 លានដុល្លារ ដើម្បីកសាងទីតាំងមួយចំនួន សម្រាប់ ជារោងម៉ាស៊ីន ម៉ាស៊ីនសម្ងួត ឃ្លាំងស្តុក និង ធ្វើជាទុនសម្រាប់បង្វិល។ ដោយឡែក តាមរយ³ ថវិកា20លានដុល្លារ ដែលរដ្ឋាភិបាលទម្លាក់ចុះ ទៅ ត្រូវឱ្យមានការបង្កើនល្បឿនក្នុងការចុះ ទិញស្រូវពីប្រជាពលរដ្ឋក្នុងតម្លៃមួយត្រឹមត្រូវ។ មិនតែប៉ុណ្ណោះ សម្តេចហ៊ុន សែន បានអំពាវ នាវដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវទប់ស្កាត់ សកម្មភាពឈ្មួញខិលខូច ដែលចុះទៅទម្លាក់ថ្លៃ ស្រូវប្រជាកសិករ និងសូមឱ្យ ប្រជាពលរដ្ឋខ្មែរ និងពាណិជ្ជករ នាំគ្នាទិញ និងប្រើប្រាស់អង្ករ-ខ្មែរ ព្រមទាំងមានការវិនិយោគ បន្ថែមទៀត  ទៅលើការកែច្នៃអង្ករនៅក្នុងប្រទេសកម្ពុជា។

ជុំវិញបញ្ហាប្រឈមចំពោះតម្លៃស្រូវធ្លាក់ ចុះទាបនេះដែរ សហព័ន្ធស្រូវអង្ករកម្ពុជា បាន ចេញសេចក្តីជូនដំណឹងមួយ ស្តីពីការសម្រប  សម្រួលប្រមូលនិងផ្តល់ព័ត៌មានស្រូវអង្ករ ដើម្បី បង្កើនកិច្ចសហការរវាងសហគមន៍កសិករ រោង ម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញឱ្យបានទាន់ ពេលវេលា។

សេចក្តីជូនដំណឹង ដែលចេញផ្សាយ កាលពី ថ្ងៃទី18 ខែកញ្ញា ឆ្នាំ2016 )នាបញ្ជាក់ថា  “ដោយទទួលបានគោលការណ៍ពីរាជរដ្ឋាភិបាល សហព័ន្ធស្រូវអង្ករកម្ពុជា បានពិនិត្យឃើញថា ៖

1.) មានការធ្លាក់ចុះនៃការកុម្មង់អង្ករ និងតម្លៃអង្ករក្នុងទីផ្សារបរទេស

2.) ប្រទេសជិតខាងបានកាត់បន្ថយការ ទិញស្រូវយ៉ាងខ្លាំង

3.) កសិករមិនមានឡសម្ងួត និងឃ្លាំង ស្តុកទុក និងអាកាសធាតុមិនអំណោយផលផង ដែរនោះ

4.) រោងម៉ាងស៊ីនមិនមានទុនគ្រប់គ្រាន់ ដើម្បីទិញស្រូវឱ្យអស់ និងពុំមានភាពច្បាស់-លាស់នៃទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក

5.) រោងម៉ាស៊ីន បង្អង់រង់ចាំទិញស្រូវ ក្រអូប នៅរដូវក្រោយ ដែលបញ្ហាទាំងនេះបាន បង្កឱ្យតម្លៃស្រូវក្នុងប្រទេសកម្ពុជា នៅក្នុងប៉ុន្មាន សប្តាហ៍នេះ មានការធ្លាក់ចុះខុសពីប្រក្រតី នៅ រដូវចម្រូតស្រូវដើមរដូវនេះ ដែលធ្វើឱ្យប៉ះពាល់ ដល់ចំណូលរបស់ប្រជាកសិករយើង និងពិបាក ក្នុងការរកទីផ្សារលក់ស្រូវ និងថែមទាំងលក់ទៅ មិនទទួលបានតម្លៃសមរម្យ។

ដើម្បីចូលរួមក្នុងការដោះស្រាយបញ្ហានេះ ជាមួយភាគីពាក់ព័ន្ធទាំងអស់ សហព័ន្ធស្រូវ-អង្ករកម្ពុជា សូមជម្រាបជូនដំណឹង និងសុំការ សហការពីបងប្អូនប្រជា-កសិករ រោងម៉ាស៊ីន និងក្រុមហ៊ុននាំចេញទាំងអស់ ដូចខាងក្រោម ៖

ក.) សុំធ្វើការទាក់ទងទៅប្រធានសហគមន៍កសិកម្មនៅក្នុងមូលដ្ឋានភូមិ ឃុំ ដែល បងប្អូនរស់នៅ ដើម្បីប្រមូលនូវបញ្ហាប្រឈម នៅក្នុងមូលដ្ឋាននីមួយ²របស់បងប្អូន ហើយស្នើ សុំប្រធានសហគមន៍កសិកម្ម ធ្វើទំនាក់ទំនងមក សហព័ន្ធស្រូវអង្ករកម្ពុជា ឱ្យបានឆាប់ ដើម្បី យើងខ្ញុំនឹងស្វែងរកដំណោះស្រាយជូនបងប្អូន ប្រជាពលរដ្ឋបានឆាប់រហ័ស។

ខ.) ស្នើឱ្យសមាជិករោងម៉ាស៊ីន និង ក្រុមហ៊ុននាំចេញទាំងនៅរាជធានីភ្នំពេញ និង តាមបណ្តាខេត្តទាំងអស់ ទាក់ទងមកសហព័ន្ធ ដើម្បីយកព័ត៌មានបន្ថែម ក្នុងការជួយសហការ ប្រមូលទិញស្រូវដោយផ្ទាល់ ពីសហគមន៍កសិករ ឱ្យអស់លទ្ធភាព ឬអាចជួលកន្លែងសម្រាប់ សម្ងួតនិងស្តុកទុក ដល់សហគមន៍កសិករយើង ដែលកំពុងជួបការលំបាកនេះ…”។

គួរបញ្ជាក់ដែរថា ពាក់ព័ន្ធបញ្ហាត្រូវធ្លាក់ ថ្លៃនេះ កាលពីរសៀលថ្ងៃទី16 ខែកញ្ញា ឆ្នាំ 2016 សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានសរសេរក្នុងទំព័រ ហ្វេសប៊ុករបស់សម្តេចថា “ដោយសារមួយ រយះពេលកន្លងទៅនេះ តម្លៃស្រូវ និងកសិក- ផលរបស់ប្រជាពលរដ្ឋ មិនថាតែនៅកម្ពុជាទេ  គឺនៅប្រទេសដទៃ ក៏មានការធ្លាក់ចុះផងដែរ ហើយ ជាពិសេសមួយរយ³ពេលចុងក្រោយនេះ គឺតម្លៃ ស្រូវនៅកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំង។ ខ្ញុំបានពិនិត្យយ៉ាងយកចិត្តទុកដាក់ចំពោះកង្វល់ របស់ប្រជាពលរដ្ឋ។ កាលពីប៉ុន្មានថ្ងៃមុននេះ ខ្ញុំបានបញ្ជាទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ ដែលបានរៀបចំការប្រជុំរក ដំណោះស្រាយលើបញ្ហានេះ។ នៅពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានរកឃើញនូវវិធានការ ចាំបាច់មួយចំនួន ដើម្បីដាក់ចេញជួយអន្តរាគមន៍ ជួយលើកតម្លៃស្រូវរបស់កសិករ ក្នុងនោះរួម ទាំងការបញ្ចោញថវិកាយ៉ាងតិច20លានដុល្លារ ដើម្បីរួមជាមួយទុននៃផ្នែកផ្សេងទៀត ដើម្បី គាំទ្រលើតម្លៃស្រូវ។ នៅពេលបន្តិចទៀតនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងចេញសេចក្តី ថ្លែងការណ៍លើដំណោះស្រាយតម្លៃស្រូវ ដើម្បី ជួយសម្រួលជូនបងប្អូនប្រជាកសិករនៅទូទាំង ប្រទេស។ ទន្ទឹមនឹងវិធានការជាបន្ទាន់នេះ គឺ នឹងមានវិធានការរយ³ពេលមធ្យម និងរយ³- ពេលវែង ដើម្បីគាំទ្រដល់វិស័យកសិកម្មកម្ពុជា  ផងដែរ។ សូមបងប្អូនប្រជាកសិករជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់²គ្នា”។

យោងតាមសេចក្តីប្រកាសថ្លែងការណ៍ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះថ្ងៃទី 15 ខែកញ្ញា ឆ្នាំ2016 )នាបញ្ជាក់ឱ្យដឹងថា “ឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែងចំពោះ មុខ ដែលតម្លៃស្រូវក្រអូប និងពូជស្រូវសែន-ក្រអូប បានធ្លាក់ចុះពីតម្លៃ 99ម៉ឺន5ពាន់រៀល  (ប្រមាណ 8500)តា) ក្នុងមួយតោន នៅ ពាក់កណ្តាលខែសីហាមកដល់ប្រហែល77ម៉ឺន រៀល (ប្រមាណ 6500)តា) ក្នុងមួយតោន  នៅក្នុងសប្តាហ៍នេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការព្រួយបារម្ភ និងការលំបាករបស់កសិករ ចំពោះការធ្លាក់ចុះ ថ្លៃស្រូវនៅក្នុងប្រទេសកម្ពុជា ដែលបាននិង កំពុងធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំង ដល់ ប្រជាកសិករ ជាពិសេសបងប្អូន កសិករ នៅតាម បណ្តាខេត្តភាគខាងលិចនៃប្រទេសកម្ពុជា។

ក្នុងន័យនេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន សម្រេចដាក់ចេញនូវ “កម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល” ដែលមានថវិកាសមមូលនឹងចំនួន  27លានដុល្លារអាមេរិក ក្នុងនោះប្រើប្រាស់ ប្រាក់បម្រុងរបស់រាជរដ្ឋាភិបាល សមមូលនឹង ចំនួន20លានដុល្លារអាមេរិក និងប្រើប្រាស់ទុន របស់ធនាគារអភិវឌ្ឍន៍ជនបទ 7លានដុល្លារ អាមេរិក ដើម្បីជាឥណទានកាតាលីករជួយ ជំរុញស្ថិរភាពវូបនីយកម្មថ្លៃស្រូវ និងជំរុញការ ទិញស្រូវក្នុងស្រុក ដោយអនុញ្ញាតឱ្យធនាគារ អភិវឌ្ឍន៍ជនបទជាប្រតិបត្តិករអនុវត្តគម្រោង មួយនេះដោយផ្ទាល់។

គោលដៅជាចម្បងនៃ “កម្មវិធីពិសេស របស់រាជរដ្ឋាភិបាល” គឺរួមចំណែកដោះស្រាយ បញ្ហាខ្វះខាតទុនទិញស្រូវរបស់រោងម៉ាស៊ីន កិនស្រូវ នៅតាមបណ្តាខេត្តគោលដៅមួយចំនួន និងជំរុញការប្រមូលទិញស្រូវក្រអូប ដែលកំពុង ចាប់ផ្តើមដល់រដូវប្រមូលផលបណ្តើរ² ចាប់ពី ពាក់កណ្តាល ខែសីហា តទៅ រហូតដល់ចុងឆ្នាំ នេះ និងដើមឆ្នាំក្រោយ។ តាមរយ³ការអនុវត្ត កម្មវិធីពិសេសនេះ រាជរដ្ឋាភិបាលកម្ពុជានឹង អាចជំរុញប្រមូលទិញស្រូវបានប្រមាណ 90- 000តោន ហើយអាចធ្វើឱ្យតម្លៃប្រមូលទិញ ស្រូវ មានកម្រិតលើសពី 94ម៉ឺនរៀល (ប្រមាណ 8000)តា) ក្នុងមួយតោនស្រូវសែនក្រអូប។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចាត់នីតិវិធី បញ្ចោញថវិកាសមមូលនឹងចំនួន20លានដុល្លារ អាមេរិកនេះ ជូនធនាគារអភិវឌ្ឍន៍ជនបទ ហើយ ដើម្បីអនុវត្តគម្រោងពិសេសខាងលើនេះ។

ជារួម យន្តការនេះគឺជាកាតាលីករមួយ ដ៏សំខាន់សម្រាប់រួមចំណែកជួយឱ្យរោងម៉ាស៊ីន កិនស្រូវ អាចស្រូបទិញស្រូវពីកសិករក្នុងពេល ប្រមូលផល រក្សាបាននូវតម្លៃសមរម្យ និង បំពេញបាននូវបរិមាណសម្រាប់បម្រើឱ្យការនាំ ចេញ នាថ្ងៃអនាគត។ ជាយន្តការអនុវត្ត ធនាគារ អភិវឌ្ឍន៍ជនបទ នឹងផ្តល់ឥណទានត្រង់ដល់ អ្នកដែលយកស្រូវ-អង្ករ មកដាក់បញ្ចាំក្នុង ឃ្លាំង និងធានាបំណុល ដោយយកស្តុកស្រូវអង្ករនោះជាវត្ថុធានា ហើយរោងម៉ាស៊ីនកិន-ស្រូវតាមតំបន់នីមួយៗ ត្រូវកំណត់ទីតាំងដែល មានឃ្លាំង ឡសម្ងួត និងគ្រឿងបរិក្ខារផ្សេង² ដោយមានការគ្រប់គ្រងសន្និធិស្រូវដោយភ្នាក់- ងាររបស់ធនាគារអភិវឌ្ឍន៍ជនបទ សហការ ជាមួយរោងម៉ាស៊ីនកិនស្រូវ ដែលជាសមាជិក ឃ្លាំងស្តុកស្រូវ។ ម្ចាស់ឃ្លាំងស្រូវ គឺជាអ្នកទទួលខុសត្រូវលើគុណភាពស្រូវ។

ចំពោះទីតាំងស្តុកស្រូវ គឺត្រូវបានកំណត់ ចំនួន5 ៖ ចំនួន2ទីតាំង សម្រាប់តំបន់ខេត្ត ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និង សៀមរាប ចំនួន1ទីតាំង សម្រាប់ខេត្តកំពង់ចាម និងត្បូងឃ្មុំ ចំនួន1ទីតាំង សម្រាប់តំបន់ព្រៃវែង និងស្វាយរៀង និងចំនួន1ទីតាំង សម្រាប់តំបន់ ខេត្តកណ្តាល តាកែវ កំពត កំពង់ស្ពឺ និងភ្នំពេញ។

ដើម្បីឱ្យការអនុវត្តនូវកម្មវិធីពិសេសនេះ ដំណើរការទៅប្រកបដោយប្រសិទ្ធភាព រាជរដ្ឋាភិបាល សូមអំពាវនាវដល់រោងម៉ាស៊ីនកិន ស្រូវ ក្រុមហ៊ុននាំអង្ករចេញទៅក្រៅប្រទេស និង អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ តម្កល់ផលប្រយោជន៍ បងប្អូនកសិករយើងជាធំ និងជួយជំរុញដល់ ការអភិវឌ្ឍវិស័យកសិកម្មទាំងមូល។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា នឹង បន្តគាំទ្រនិងជំរុញយន្តការផ្តល់ឥណទានដោយ  យកស្តុកស្រូវជាវត្ថុធានាបំណុល ក៏ដូចជាលើកទឹកចិត្តដល់វិស័យឯកជនពង្រីកឡសម្ងួត និង ឃ្លាំងស្តុកស្រូវឱ្យកាន់តែធំ និងមានលក្ខណះ ស្តង់ដារ ក្នុងការរក្សាទុកស្រូវមានគុណភាពល្អ  សំដៅធានាបាននូវស្ថិរភាពថ្លៃស្រូវ-អង្ករ សម្រាប់ បងប្អូនប្រជាកសិករ និងបម្រុងទុកស្រូវ-អង្ករ គ្រប់គ្រាន់ សម្រាប់បម្រើឱ្យការនាំអង្ករចេញ ប្រកបដោយនិរន្តរភាព និងទទួលបានការជឿ- ជាក់ពីអ្នកទិញអង្ករ”។

ពាក់ព័ន្ធទៅនឹងវិបត្តិតម្លៃស្រូវអង្ករនៅ កម្ពុជានេះ កាលពីថ្ងៃទី15 ខែកញ្ញា ឆ្នាំ2016 ធនាគារស្រូវ (កម្ពុជា) ភីអិលស៊ី បានចេញនូវ សេចក្តីជូនដំណឹងមួយ ដែលមានខ្លឹមសារទាំងស្រុងថា “ធនាគារស្រូវ (កម្ពុជា) ភីអិលស៊ី សូម ប្រកាសជម្រាបជូនដំណឹងដល់បងប្អូនប្រជាកសិករទាំងអស់ក្នុងខេត្តបាត់ដំបង ពោធិ៍សាត់  និងបន្ទាយមានជ័យ មេត្តាជ្រាបថា  ដោយមានកិច្ចសហការគាំទ្រហិរញ្ញប្បទាន ពីធនាគារ អភវិឌ្ឍន៍ជនបទ នៃរាជរដ្ឋាភិបាលកម្ពុជា ក្នុង ការកាត់បន្ថយ និងទប់ស្កាត់ការធ្លាក់ចុះនៃតម្លៃ ស្រូវសែនក្រអូប នាពេលបច្ចុបន្ននេះ ក្រុមហ៊ុន សូមប្រកាសជូនដំណឹង ដូចខាងក្រោម ³

1.សូមបងប្អូនប្រជាកសិករឈប់លក់ស្រូវ សែនក្រអូបសើម នៅក្នុងតម្លៃក្រោម840រៀល =7បាត ក្នុងមួយគីឡូក្រាម។

2.ធនាគារស្រូវ សូមប្រកាសទិញស្រូវសែន ក្រអូបសើម ក្នុងតម្លៃចាប់ពី 840រៀល=7បាត ក្នុងមួយគីឡូក្រាម ពីកសិករផ្ទាល់នៅនឹងស្រែ។

  1. 3. ធនាគារស្រូវ សូមប្រកាសទិញស្រូវ សែនក្រអូបសើម ក្នុងតម្លៃចាប់ពី900រៀល =7/50បាត ក្នុងមួយគីឡូក្រាម ពីកសិករនៅ ទីតាំងក្រុមហ៊ុនធនាគារស្រូវ (កម្ពុជា) ភីអិលស៊ី ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ5 ភូមិ ព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
  2. 4. សូមប្រកាសជម្រាបជូនដល់បងប្អូន ប្រជាកសិករទាំងអស់ ដែលមិនទាន់ចង់លក់ស្រូវ បងប្អូនអាចដឹកស្រូវមកសម្ងួត និងទុកផ្ញើនៅ ធនាគារស្រូវបាន។
  3. 5. ធនាគារស្រូវ បាននិងកំពុងធ្វើកិច្ចសហ-ការគាំទ្រដល់រោងម៉ាស៊ីនកិនស្រូវ ក្នុងការដឹក ស្រូវមកបញ្ចាំស្តុកទុកនៅធនាគារស្រូវ និងទិញ កាត់ស្រូវពីធនាគារស្រូវ បញ្ចាំស្តុកទុក ដោយ ទទួលបានប្រាក់កម្ចី70ភាគរយពីធនាគារស្រូវ។ ជាមួយគ្នានេះ ធនាគារស្រូវនឹងជួយទិញអង្ករ ពីរោងម៉ាស៊ីនកិនស្រូវស្តុកទុកលក់បញ្ចាំសម្រាប់ អ្នកនាំចេញ។ សម្រាប់លក្ខខណ្ឌរោងម៉ាស៊ីន កិនស្រូវ ដែលធនាគារស្រូវជួយគាំទ្រក្នុងការ បញ្ចាំ ស្តុក និងជួយទិញអង្ករ គឺក្នុងករណីដែល រោងម៉ាស៊ីនកិនស្រូវនោះឱ្យឈ្មួញរបស់ខ្លួនទទួល ទិញស្រូវសែនក្រអូបសើម ពីប្រជាកសិករ ក្នុង តម្លៃចាប់ពី 840រៀល=7បាត ក្នុងមួយគីឡូក្រាម។
  4. 6. ធនាគារស្រូវនឹងអនុវត្តគោលការណ៍ ខាងលើនេះ សម្រាប់ខេត្តបាត់ដំបង ពោធិ៍សាត់ និងបន្ទាយមានជ័យ ចាប់ពីថ្ងៃទី15 ខែកញ្ញា ឆ្នាំ2016 តទៅ។ ករណីមានការផ្លាស់ប្តូរ ឬ កែប្រែណាមួយនោះ ធនាគារស្រូវ នឹងជម្រាប ជូនដំណឹងជាថ្មីនៅពេលបន្ទាប់”។rice2

គួររំឭកថា កាលពីថ្ងៃទី12 ខែកញ្ញា ឆ្នាំ 2016 លោកវេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្ញើលិខិត មួយជូនទៅប្រធានមន្ទីរកសិកម្មរាជធានី-ខេត្ត ដើម្បីឱ្យចាត់វិធានការទប់ស្កាត់ការប្រមូលទិញ កសិផល ដោយបន្ទាបតម្លៃពីសំណាក់ឈ្មួញ និង ក្រុមហ៊ុនធ្វើអាជីវកម្មលើផលិតផលកសិកម្ម ដែលវិធានការទាំងនោះរួមមាន ៖

– ទប់ស្កាត់នូវការប្រមូលទិញផ្តាច់មុខពី សំណាក់ឈ្មួញនៅតាមតំបន់ ដើម្បីធ្វើការចរចា ថ្លៃឱ្យបានសមស្របតាមស្ថានភាពថ្លៃជាក់ស្តែង និងលើកជាវិធានការជូនរដ្ឋបាលរាជធានីខេត្ត ដើម្បីចូលរួមដោះស្រាយ។

– ពង្រឹងសមត្ថភាពសមាគមកសិកម្ម មូលដ្ឋាន លើការប្រមូលទិញកសិផល ពិសេស សន្និធិស្រូវ ដើម្បីចរចាថ្លៃជាមួយវិស័យឯកជន។

– ធ្វើការចរចាជាមួយសមាគមម៉ាស៊ីនកិន ស្រូវប្រចាំខេត្ត ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករ ឱ្យអស់លទ្ធភាព ក្នុងតម្លៃសមរម្យ ៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES