Saturday, April 20, 2024
Homeព័ត៌មានអន្តរជាតិផុតអាជ្ញាយុកាល កិច្ចព្រមព្រៀង ​ភ្លាមវាយប្រហារ ស្លាប់៣២នាក់នៅអាលីប៉ូ

ផុតអាជ្ញាយុកាល កិច្ចព្រមព្រៀង ​ភ្លាមវាយប្រហារ ស្លាប់៣២នាក់នៅអាលីប៉ូ

ព័ត៌មានទាន់ហេតុការណ៍បំផុត

សុីរី៖ អង្គការឃ្លាំមើល សិទ្ធិមនុស្សមួយបានរាយ ការណ៍ថាយ៉ាង ហោចណាស់ មានមនុស្ស៣២នាក់ ត្រូវបានសម្លាប់ និងជាច្រើននាក់ ផ្សេងទៀត រងរបួសនៅខេត្តអាលីប៉ូ តំបន់ភាគខាងជើង ប្រទេសស៊ីរីកាល ពីថ្ងៃច័ន្ទ គឺត្រឹមតែមួយ ម៉ោងដំបូង ប៉ុណ្ណោះបន្ទាប់ពីកិច្ច ព្រមព្រៀងផ្អាក សង្គ្រាមរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីបានផុត កំណត់កាលបរិច្ឆេទ។

មានការវាយប្រហារ ពីដែនអាកាសចំនួន៤០ លើកត្រូវបានប្រតិបត្តិការ ឡើងកំទេចតំបន់ នានាដែលគ្រប់គ្រង ដោយពួកឧទ្ទាម ក្នុងទីរួមក្រុងអាលីប៉ូនិងតំបន់ជនបទ នៃក្រុងនេះកាល ពីថ្ងៃច័ន្ទ ។ ពោលគឺត្រឹមតែ មួយម៉ោងប៉ុណ្ណោះ ក្រោយពីបទឈប់ បាញ់ដែលមានរយៈ ពេលកំណត់មួយ សប្តាហ៍បានផុតអាជ្ញាយុកាល ដោយ ពុំមានការបន្តបន្ថែមនោះ។

អង្គការឃ្លាំមើល សិទ្ធិមនុស្សស៊ីរីបាន ឲ្យដឹងថាក្នុងចំណោម អ្នកស្លាប់មានមនុស្ស ១២នាក់ជាអ្នកបើកបរ រថយន្តបេសកម្មជំនួយ របស់កាកបាទ ក្រហម។ អង្គការដែលមាន មូលដ្ឋាននៅចក្រភព អង់មួយនេះបានថ្លែង ថាចំនួនអ្នកស្លាប់អាច នឹងកើនឡើងដោយ សារតែបរិមាណ នៃអ្នករបួសធ្ងន់ មានកម្រិតខ្ពស់។

ជាមួយគ្នានោះដែរ ទីភ្នាក់ងារព័ត៌មាន រដ្ឋ SANA បានថ្លែងថា ក្រុមឧទ្ទាមបានវាយ ប្រហារលើទីតាំង យោធាជាច្រើនកាល ពីរសៀល ថ្ងៃច័ន្ទក្នុងតំបន់ដែលមានលំនៅ ឋានប្រមាណជា១០៧០ខ្នង ក្នុងតំបន់ជនបទនៃភាគ ខាងត្បូងក្រុងអាលីប៉ូ។

ចំណែកក្នុងខេត្តភាគ កណ្តាលហាម៉ា កងកម្លាំង ស៊ីរីបានសម្លាប់ពួក ឧទ្ទាមចំនួន២៥នាក់ ជាមួយនិង ក្រុម Jaish al-Fateh ។ ពួកឧទ្ទាមទាំង នោះបានវាយ ប្រហារលើ ទីតាំងយោធាមួយ ចំនួនក្នុង ទីជនបទភាគ ខាងជើងខេត្ត ហាម៉ាមុននឹងពួកគេ ត្រូវបានវាយបណ្តេញ រុញច្រានត្រឡប់ទៅវិញ។

ទោះជាយ៉ាងណា ទីភ្នាក់ងារ SANA បានបញ្ជាក់ថា កងទ័ពស៊ីរីបាន ប្រកាសកាលពីថ្ងៃច័ន្ទ ថាមេអណ្តើកដែល ជាចុះកិច្ចព្រមព្រៀង ផ្អាកសង្គ្រាមក្នុងប្រទេសស៊ីរីពុំ បានពិភាក្សាអំពី ការបន្តអាជ្ញាយុកាល នៃកិច្ចព្រមព្រៀងនេះ ក្រោយពេលផុតពេល កំណត់នោះឡើយ។

 

 

RELATED ARTICLES