Friday, April 26, 2024
Homeសន្ដិសុខសង្គមប្តីប្រពន្ធឈ្មោះប្រកែកគ្នា ក្មួយចូលទៅឃាត់ ផ្ទុះអាវុធមួយគ្រាប់

ប្តីប្រពន្ធឈ្មោះប្រកែកគ្នា ក្មួយចូលទៅឃាត់ ផ្ទុះអាវុធមួយគ្រាប់

ភ្នំពេញ៖ មន្ត្រីយោធាម្នាក់ស្រវឹងស្រាស្តីបន្ទោសប្រពន្ធរឿងកូនលេងកង្ហា បណ្តាលឲ្យឈ្លោះប្រកែកគ្នាប្តីវាយប្រពន្ធមួយដៃធ្វើឲ្យក្មួយប្រុសឃើញបែបនេះបម្រុងចូលទៅឃាត់ត្រូវមន្រ្តីយោធាវាយបែកមាត់ហើយរត់ទៅយកកាំភ្លើងផ្ទុះឡើងមួយគ្រាប់ទៀត តែមិនបណ្តាលឲ្យរងរបួស ទេ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង ៣០នាទីយប់ថ្ងៃទី២០ ខែកញ្ញា នៅផ្ទះមន្រ្តីយោធា ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

fbfgnds
PM កំពុងសួរនាំជនបង្កផ្ទុះអាវុធ

បុរសយោធាដែលផឹកស៊ីស្រវឹងរករឿងប្រពន្ធមានឈ្មោះ ណោក កឿន អាយុ៤៥ឆ្នាំ មុខរបរជាមន្ត្រីយោធាភូមិភាគ៣ មានប្រពន្ធឈ្មោះសយ ពៅ អាយុ៤២ឆ្នាំ មុខរបនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។ ក្មួយប្រុសដែលរងរបួសបែកមាត់មានឈ្មោះ លី ភារៈ អាយុ២០ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅកន្លែងកើតហេតុ ចំណែកក្មួយប្រុសម្នាក់ ទៀតមិនស្គាល់ឈ្មោះ ។

fbggfdfs
ជនរងគ្រោះ ជាក្មួយ

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា ជារៀងរាល់ថ្ងៃបុរសជាមន្ត្រីយោធាខាងលើតែងតែផឹកស្រាស្រវឹងហើយរករឿងប្រពន្ធនិងវាយធ្វើបាបស្ទើររាល់ថ្ងៃ ។ នៅថ្ងៃកើតហេតុ បុរសជាប្តីមកពីផឹកស្រាស្រវឹងឃើញកូនតូចម្នាក់កំពុងតែលេងកង្ហាបានឈ្លោះប្រកែកជា មួយប្រពន្ធនិងបានវាយប្រពន្ធមួយដៃ ពេលនោះក្មួយប្រុសថ្លៃម្នាក់ដែលស្នាក់នៅក្បែរនោះ បានដើរចូលទៅបម្រុងជួយឃាត់កុំឲ្យឈ្លោះប្រកែកគ្នា តែមិនទាន់បានឃាត់ផង ក៏ត្រូវឪពុកមាដែលជាមន្រ្តីយោធានោះគ្រាន់តែឃើញក្មួយថ្លៃដើរមកបានស្ទុះទៅប្រតាយប្រតប់ បណ្តាលឲ្យក្មួយប្រុសបែកមាត់ហើយក្មួយប្រុសម្នាក់បានដើរទៅជួយដែរ ក៏ត្រូវជនបង្ក រត់ចូលទៅក្នុងបន្ទប់ដេកទាញកំាភ្លើងខ្លីមួយដើមយកចេញមកក៏ត្រូវកូនស្រីច្បងម្នាក់ បានចាប់ប្រទាញប្រទង់ជាមួយឪពុកដើម្បីដោះបង់ចេញវិញទាំងកាំភ្លើងត្រូវឪពុកអាំម៉េរួចជាស្រេចទៅហើយ បណ្តាលឲ្យប៉ះកៃកាំភ្លើងផ្ទុះឡើងលើនៅក្នុងបន្ទប់ដេកមួយគ្រាប់ តែ មិនមានរងរបួសទេ ធ្វើឲ្យមានការផ្អើលឆោឡោដល់នគរបាលប៉ុស្តិ៍ចោមចៅនិងអាវុធ ហត្ថចុះទៅដល់ផ្ទះកើតហេតុដើម្បីសួរនាំនិងបានឃាត់ខ្លួនជនបង្កយកទៅសួរនាំនៅអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ។

fssfddsf

បន្ទាប់ពីកើតហេតុភ្លាមៗក្មួយប្រុសដែលរបួសបែកមាត់ត្រូវសាច់ញាតិដឹកយកទៅលាង របួសរួចហើយត្រឡប់ មកផ្ទះវិញដោយមិនបានដាក់ពាក្យបណ្តឹងទេ ៕

ដោយ៖ ថោង ធីម

RELATED ARTICLES