ខេត្ដកណ្តាលៈ បុរសពោះម៉ាយម្នាក់ចូលទៅហូបគុយទាវឃើញអ្នកលក់សាច់សខ្ចីអត់ទ្រាំមិនបាន ក៌លបទៅចាប់នាងឱបពីក្រោយបម្រុងធ្វើសកម្មភាពចាប់រំលោភ តែមិនបានសម្រេចត្រូវនាងស្រែកឆោឡោឡើងបង្កឲ្យមានការភ្ញាក់ផ្អើលនិងប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរនៅប៉ុស្ដិ៍ ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៦ និង២៥នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចខាងមុខបន្ទប់ទឹកផ្ទះស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិតាគាត់កើត ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ប៉ូលិសស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អេង ឆេង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខបរ កសិករ ជាបុរសពោះម៉ាយ មានទីលំនៅភូមិតាគាត់កើត ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ។ ស្ត្រីរងគ្រោះឈ្មោះ ឈីន សូណា អាយុ៣០ឆ្នាំ មុខរបរ លក់គុយទាវ បច្ចុប្បន្នរស់នៅក្នុងភូមិ/ឃុំកើតហេតុខាងលើ ។
ប៉ូលិសបន្តថា នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះ អេង ឆេង ដែលជាបុរសពោះម៉ាយបានជិះម៉ូតូទៅហូបគុយ ទាវនៅផ្ទះស្ត្រីរងគ្រោះ ។ ពេលទៅដល់ស្ត្រីរងគ្រោះបានធ្វើគុយទាវអោយជនសង្ស័យរួចក៏ដើរទៅចូលបន្ទប់ទឹកបាត់ ទៅ ខណៈបើកទ្វារបន្ទប់ទឹកចេញមកក្រៅស្រាប់តែជនសង្ស័យស្ទុះទៅឱបស្ត្រីរងគ្រោះ ។ ភា្លមៗនោះស្ត្រីងគ្រោះបានស្រែកបង្កឲ្យមានការភ្ញាក់ផ្អើលជនសង្ស័យក៏ឈប់ធ្វើសកម្មភាព ។
ក្រោយពីមានហេតុការណ៍កើតឡើងស្ត្រីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចប៉ូលិសមូលដ្ឋានជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមច្បាប់ ៕
ដោយ៖ សិលា