Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិអ្នកស្លាប់ ដោយបាក់ដីនិងទឹកជំនន់ ​នៅ​ឥណ្ឌូណេស៊ី​ កើនឡើង​

អ្នកស្លាប់ ដោយបាក់ដីនិងទឹកជំនន់ ​នៅ​ឥណ្ឌូណេស៊ី​ កើនឡើង​

ឥណ្ឌូណេស៊ី៖ អ្នកនាំពាក្យទីភ្នាក់ងារ គ្រោះមហន្តរាយ បានឲ្យដឹងថាចំនួន អ្នកស្លាប់ដោយ សារគ្រោះទឹកជំនន់ និងបាក់ដីបាន កើនឡើង ដល់១៧នាក់នៅថ្ងៃពុធនេះ ខណៈមនុស្ស៩នាក់ បាត់ខ្លួននិង៣២នាក់ ផ្សេងទៀតរងរបួស។

មន្ត្រីអ្នកនាំពាក្យទីភ្នាក់ងារ គ្រោះមហន្តរាយជាតិ លោក Sutopo Purwo Nugroho បានថ្លែងប្រាប់ សារព័ត៌មានចិនស៊ីនហួរ តាមទូរស័ព្ទថា មនុស្សប្រមាណជា១.១០០នាក់ ត្រូវបានបង្ខំចិត្ត ចាកចេញពីលំនៅឋាន របស់ពួកគេហើយទៅជ្រកកោននៅ អគារការិយាល័យ របស់រដ្ឋាភិបាលនិងប៉ុស្តិ៍ យោធាជាច្រើន កន្លែងជាដើម។

លោកបានបន្ថែមថា ប្រតិបត្តិការស្រាវជ្រាវ រកនិងជួយសង្គ្រោះ អ្នកបាត់ខ្លួនក៏ដូច ជាការព្យាយាមជួយ សម្រួលជាបន្ទាន់ ក្នុងស្ថានការណ៍នេះគឺកំពុងចាប់ផ្តើម ឡើង ក្នុងនោះ មានទាហាន ប៉ូលិសនិងបុគ្គលិកស្ថាប័នសាមី និងការិយាល័យស្រាវជ្រាវ និងសង្គ្រោះគ្រោះមហន្ត រាយផងដែរ។

មន្ត្រីនាំពាក្យរូប នោះថែមទាំងបានបញ្ជាក់ថា អគារនិងលំនៅឋាន ជាច្រើនត្រូវបានបំផ្លាញ ចោលហើយការ ធ្វើការប៉ាន់ប្រមាណ ពីគ្រោះមហន្តរាយនេះកំពុងតែត្រូវបាន គេអនុវត្ត។

គ្រោះទឹកជំនន់បាន កើតឡើងនៅវេលាម៉ោង១ និង០០នាទីព្រឹក ម៉ោងក្នុង ស្រុកនៅតំបន់មួយ ចំនួនក្នុងស្រុក Garut ដែលស្ថិត នៅភាគខាង លិចខេត្ត West Java នៃភាគខា ងលិចប្រទេស ខណៈដែលទឹកនៅទន្លេ ពីរបាន ឡើងពេញ ប្រៀបច្រាំងដោយសារ តែការភ្លៀងយ៉ាងខ្លាំង។

ទោះជាយ៉ាងណាគ្រោះទឹកជំនន់ នេះបានបណ្តាលឲ្យមាន អ្នកស្លាប់ចំនួន១៤នាក់ បាត់ខ្លួន៨នាក់និង មនុស្ស១.០០០នាក់ចាកចេញ ពីលំនៅឋាន។ដោយឡែកនៅស្រុក Sumedang មានករណី បាក់ដីនៅចំណុច លំនៅឋានពីរដែល បង្កឲ្យមនុស្ស ៣នាក់ស្លាប់ បាត់បង់ជីវិតនិងបាត់ខ្លួន ម្នាក់នៅវេលាម៉ោង២២និង០០នាទី ម៉ោងក្នុងស្រុក។

 

RELATED ARTICLES