យោងតាមប្រភពព័ត៌មានពីកាសែត Bangkok Post ចេញផ្សាយមុននេះបន្តិច បានឲ្យដឹងថា លោកសម រង្សុី បានធ្វើដំណើរមកដល់ប្រទេសម៉ាឡេសុីហើយ បន្ទាប់ពីលោកខកខានមិនបានមកដល់ប្រទេសថៃ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកសម រង្សុី អតីតប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានខកខានមិនបានឡើងយន្តហោះមកកាន់ប្រទសថៃ មូលហេតុដោយសារតែក្រុមហ៊ុនអាកាសចរ Thai Airway មិនអនុញ្ញាតិនោះឡើយ។
យ៉ាងណា នៅច្រកព្រំដែនកម្ពុជា-ថៃ កម្លាំងសមត្ថកិច្ចបានត្រួតពិនិត្យរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំងផងដែរ៕
ប្រភព ៖ Bangkok Post