Saturday, September 21, 2024
Homeសន្ដិសុខសង្គមប្តីស្រវឹងខឹងកូនយំននៀលដី វ៉ៃប្រពន្ធបែកមាត់ រត់ទៅប្ដឹងប៉ូលិស

ប្តីស្រវឹងខឹងកូនយំននៀលដី វ៉ៃប្រពន្ធបែកមាត់ រត់ទៅប្ដឹងប៉ូលិស

ភ្នំពេញ៖ បុរសម្នាក់ បន្ទាប់ពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ត្រឡប់មកផ្ទះវិញឃើញកូន ប្រុសយំននៀលដី នឹកស្មានថាប្រពន្ធវ៉ៃ ក៏ស្ទុះ ទៅដាល់ប្រពន្ធទាំងកំរោល បណ្តាលឱ្យរងរបួស បែកមុខមាត់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

បុរសជាប្តី ដែលប្រើអំពើហិង្សាវ៉ៃប្រពន្ធ បែកមុខមាត់ មានឈ្មោះប៉ែន ពិសី អាយុ៣៤ ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត នៅខេត្តកំពង់ស្ពឺ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះលី ហ៊ាង អាយុ៣៣ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅភូមិកើតហេតុខាងលើ និងមាន ស្រុកកំណើតនៅខេត្តតាកែវ ។

fdfdfsds

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា ប្តីប្រពន្ធខាងលើនេះ បានចាប់ដៃគ្នាដោយ មិនបានរៀបការ ឬសែនព្រេនអ្វីទាំងអស់ ប៉ុន្តែ រួមរស់រហូតបង្កើតបានកូនប្រុសម្នាក់ ដែល សព្វថ្ងៃមានអាយុ៤ឆ្នាំហើយ។ ក្រោយមក នៅ អំឡុងពេលប្រមាណ៣ខែមុននេះ ដោយសារ តែរស់នៅមិនចុះសម្រុងនឹងគ្នា ទើបប្តីប្រពន្ធ អ្នកទាំង២ បានសម្រេចចិត្តចែកផ្លូវគ្នាវិញ ដោយ មិនបានធ្វើកិច្ចសន្យា ឬឱ្យអាជ្ញាធរដឹងឮអ្វីទាំងអស់ ព្រោះយល់ថា ពួកគេគ្មានខាន់ស្លា ឬអេតាស៊ីវិលនោះទេ។ ក្រោយលែងលះគ្នា ភាគីខាង ប្រពន្ធ សុខចិត្តបង់លុយទៅឱ្យភាគីប្តីចំនួន១៥០០ដុល្លារ ចំណែកកូនប្រុស ត្រូវប្តីជាអ្នកយកទៅ ចិញ្ចឹមមើលថែ ដោយជួលផ្ទះស្នាក់នៅក្បែរគ្នាដដែល ។

តាមសម្តីស្ត្រីរងគ្រោះជាអតីតប្រពន្ធ បាន រៀបរាប់ប្រាប់ថា តាំងពីចាប់ដៃជាមួយប្តីមក នាងរស់នៅគ្មានសុភមង្គលសោះ ព្រោះតែប្តីគឺ ជាមនុស្សចូលចិត្តដើរលេងឥតប្រយោជន៍ ធ្វើខ្លួនដូចជាក្មេងស្ទាវ មិនខ្វល់ពីរឿងដើររកការងារ ធ្វើរកស៊ីចិញ្ចឹមប្រពន្ធកូនសោះឡើយ មួយថ្ងៃៗ ដឹងតែលាដៃសុំលុយពីប្រពន្ធយកទៅផឹកស្រា ស្រវឹងមកដល់ផ្ទះវិញរករឿងឈ្លោះប្រកែក ធ្វើឱ្យគ្រួសារទាំងមូល ជួបតែរឿងរកាំរកូស រហូតដល់នាងទ្រាំលែងបាន ក៏សម្រេចចែកផ្លូវ គ្នាដើរទៅ ហើយប្តីនេះបានទារទាំងលុយ និងទារទាំងកូនប្រុសយកទៅចិញ្ចឹមទៀត តែមិន បានទៅរស់នៅឯណាឆ្ងាយទេ គឺជួលផ្ទះស្នាក់នៅ ក្បែរនាងដដែល ។

ស្ត្រីរងគ្រោះ បន្តថា ត្បិតថាអតីតប្តីមាន ឈ្មោះជាអ្នកយកកូនទៅចិញ្ចឹមមែន តែរាល់ថ្ងៃ នាងជាម្តាយឯណេះទេ ដែលតែងមើលថែផ្តល់ ចំណី លុយកាក់ចាយហូរហែ ហើយបើរំពឹងតែ លើឪពុក ច្បាស់ជាកូនប្រុសនេះដាច់ពោះស្លាប់ មិនខាន។ លុះមកដល់ថ្ងៃកើតហេតុ កូនប្រុស បានមកសុំលុយពីនាង១ពាន់រៀល ហើយនាង ក៏ឱ្យលុយកូនប្រុសដល់ទៅ៥ពាន់រៀល។ បន្ទាប់ មកគេក៏ដើរចេញទៅបាត់ ស្រាប់តែមួយសន្ទុះ ក្រោយមក ខណៈដែលនាងរវល់លក់ដូរ កូន-ប្រុសក៏ត្រឡប់មកវិញយំននៀលដី តែនាង មិនដឹងថា កូនប្រុសមានរឿងអ្វីនោះទេ។ ស្រប ពេលនេះអតីតប្តីកំណាចនាងបានចូលមកដល់ ឃើញកូនប្រុសយំននៀលដី ក៏ចោទថា នាងវ៉ៃ កូន រួចក៏ស្ទុះមកដាល់នាងជាច្រើនដៃ ទោះជា នាងព្យាយាមពន្យល់ហេតុផលយ៉ាងណា ក៏ប្តីនេះស្តាប់មិនចូលត្រចៀកដែរ ព្រោះតែកំពុងស្ថិតក្នុងសភាពស្រវឹងធ្លាក់ភ្នែកទៅហើយ ។

dfdfdssd

ស្ត្រីរងគ្រោះបញ្ជាក់ថា ដោយសារតែទ្រាំ នឹងទង្វើហិង្សារបស់អតីតប្តីនេះលែងបាន នាងក៏ រត់ទៅប្តឹងប៉ូលិសឱ្យជួយអន្តរាគមន៍ តែប៉ូលិស ប្រាប់ថា ឱ្យទៅប្តឹងអាជ្ញាធរសង្កាត់កាកាប វិញទៅ ព្រោះជាជម្លោះប្តីប្រពន្ធ ម៉្យាងក៏មិន-មានរបួសអ្វីធ្ងន់ធ្ងរដែរ។ បន្ទាប់មកនាងក៏រត់ទៅ ប្តឹងអាជ្ញាធរសង្កាត់ឱ្យជួយអន្តរាគមន៍ និងត្រូវ មន្ត្រីសង្កាត់ប្រាប់ថា ចាំកោះហៅអតីតប្តីហេងស៊យរបស់នាងមកសាកសួរនៅពេលក្រោយ ។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនអាច ទាក់ទងសុំការបំភ្លឺពីភាគីបុរសជាអតីតប្តីស្ត្រីរងគ្រោះ បាននៅឡើយទេ កាលពីម្សិលមិញ ។ យ៉ាងណាយើងរង់ចាំការបកស្រាយពីគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ ៕

RELATED ARTICLES