Sunday, September 22, 2024
Homeព័ត៌មានជាតិលោក​កឹម សុខា បើក​វគ្គ​បង្រៀន ស្ត្រី​ឆ្នើម​បក្ស​ប្រឆាំង ប្រើ​ហ្វេស​ប៊ុក

លោក​កឹម សុខា បើក​វគ្គ​បង្រៀន ស្ត្រី​ឆ្នើម​បក្ស​ប្រឆាំង ប្រើ​ហ្វេស​ប៊ុក

ភ្នំពេញ   លោកកឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ ខណៈកំពុងបន្តលាក់ខ្លួន ក្នុងទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ  នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យនោះ  បានលើកឡើងថា តម្លៃស្ត្រី គឺតម្លៃសង្គម ក្នុង ឱកាសដែលលោកចូលរួមជាអធិបតីក្នុងពិធី បើកវគ្គបណ្តុះបណ្តាលស្ត្រីឆ្នើមរបស់គណបក្ស សង្គ្រោះជាតិ ស្តីពីការប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុកដើម្បីឱ្យស្ត្រីទទួលបានចំណេះដឹង តាមប្រព័ន្ធហ្វេសប៊ុក។

លោកកឹម សុខា បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ថា តម្លៃស្ត្រី គឺតម្លៃសង្គម។ ខ្ញុំ យល់ថា ពិភពលោកកំពុងតែចាប់អារម្មណ៍ និង ឱ្យតម្លៃទៅលើស្ត្រី ព្រោះតម្លៃស្ត្រី គឺជាតម្លៃ សង្គម។ ក៏ប៉ុន្តែតម្លៃស្ត្រីមិនមែនអាស្រ័យទៅ លើធនធានទ្រព្យសម្បត្តិ រូបសម្បត្តិតែប៉ុណ្ណោះ ទេ សារៈសំខាន់នៃតម្លៃស្ត្រី គឺគំនិត និងចំណេះដឹងរបស់ស្ត្រីថែមទៀត។

ដូច្នេះ ការដែលចលនាស្ត្រីគណបក្សសង្គ្រោះជាតិ បើកវគ្គបណ្តុះបណ្តាលស្ត្រី ឱ្យចេះប្រើប្រាស់  បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនេះ ពិតជា មានសារសំខាន់ ដើម្បីធ្វើឱ្យស្ត្រីបង្កើននូវគំនិត និងចំណេះដឹង តាមរយៈការទទួលនិងចែកចាយ ព័ត៌មាន តាមប្រព័ន្ធហ្វេសប៊ុកនេះ

ជាមួយគ្នានោះដែរ លោកស្រីគុណ លំអង ប្រធានចលនាស្ត្រីគណបក្សសង្គ្រោះជាតិ បាន បញ្ជាក់នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យាទំនើប ឬការប្រើប្រាស់បណ្តាញសង្គមហ្វេស ប៊ុកនោះដែរថា បញ្ហាសំខាន់ដែលស្ត្រីឆ្នើម  ត្រូវចាប់អារម្មណ៍នៅពេលនេះ គឺការចូលរួម សកម្ម និងយកចិត្តទុកដាក់ទៅលើដំណើរការ ចុះឈ្មោះបោះឆ្នោត។

លោកស្រីគុណ លម្អង មានប្រសាសន៍ ថា គេឃើញ តែអ្នកចេះ ដល់យើងឃើញអ្នក ធ្វើការពិតមែន អត់បានបង្ហោះ គេស្មានតែយើង អត់ចេះ អត់ធ្វើការ។ ទី១ ដើម្បីឱ្យបងប្អូនខ្មែរ ទាំងអស់បានឃើញ ទី២ យើងជាបេក្ខជនឆ្នើម យើងគួរតែចេះទាំងអស់នេះ ព្រោះថានៅពេល ដែលយើងដឹកនាំប្រជាពលរដ្ឋនៅក្នុងឃុំរបស់ យើងៗគួរតែបានទទួលព័ត៌មានអ្វីផ្សេងៗពី មជ្ឈដ្ឋាននានា ដើម្បីអភិវឌ្ឍឃុំរបស់យើងឱ្យ បានរីកចម្រើន។

ដូច្នេះខ្ញុំសូមជម្រាបជូនលោកប្រធាន (លោកកឹម សុខា) ផងដែរថា នេះជាលើកទី៣ ហើយ ដែលអញ្ជើញស្ត្រីឆ្នើមមកសិក្សាអំពី បច្ចេកវិទ្យាថ្មី និយាយអំពីហ្វេសប៊ុក ព្រោះ ហ្វេសប៊ុក យើងគិតថា ជាបណ្តាញមួយពិសេស  ដែលធ្វើពួកយើងដឹងពីព័ត៌មានខាងក្រៅ ក៏ដូចជាខាងក្នុង ហើយឱ្យបេក្ខជនម្មាក់ៗហ្នឹង ឱ្យមជ្ឈដ្ឋានខាងក្រៅហ្នឹង ស្គាល់យើងឱ្យបានច្រើន ពីព្រោះអី ថ្ងៃនេះខ្ញុំសូមជម្រាបលោកប្រធាន ស្តីទីថា ថវិកាដែលយើងបានជួយដល់ស្ត្រីឆ្នើម ហ្នឹង គឺមួយចំនួនធំ បានមកពីសហរដ្ឋអាមេរិក។ ថ្ងៃនេះ គឺថវិកាបានមកពីលោកជំទាវមួរ សុខហួរ ចំនួន៧៩០៣ដុល្លារ គឺពិសេសសម្រាប់ឱ្យតែ ធ្វើអត្តសញ្ញាណប័ណ្ណ ហើយនិងចុះឈ្មោះបោះ  ឆ្នោត។ ការយកថវិកានេះទៅប្រើប្រាស់ មិនមែន បានន័យថា យើងយកថវិកានេះទៅដើរចែក ប្រជាពលរដ្ឋទេ គឺអាស្រ័យទៅបេក្ខជនម្នាក់ៗថា យើងបានថវិកាទៅប្រើប្រាស់បែបណា ដើម្បី ជួយប្រជាពលរដ្ឋនៅក្នុងឃុំរបស់ខ្លួនហ្នឹង ឱ្យ គាត់បានទៅធ្វើអត្តសញ្ញាណប័ណ្ណ ហើយនិងចុះ ឈ្មោះបោះឆ្នោត។ អ៊ីចឹង ចុះឈ្មោះបោះឆ្នោត  យើងមានរយៈពេល៩០ថ្ងៃ អ៊ីចឹងក្នុងរយៈពេល ៩០ថ្ងៃហ្នឹង មិនមែនបានន័យថា យើងធ្វើតែ ការងារចុះឈ្មោះបោះឆ្នោតទេ គឺអ្នកដែលធ្វើ អត្តសញ្ញាណប័ណ្ណ នៅតែធ្វើអ៊ីចឹង។ ដូច្នេះហើយ ថវិកាដែលជូនបងប្អូនមួយចំនួន  លើកទី៣ហើយ សុំពួកបងប្អូនយកថវិកាហ្នឹងទៅប្រើប្រាស់ឱ្យ ចំគោលដៅ ហើយក្នុងនាមខ្លួនឯងជាបេក្ខជន ពិសេសថវិកាហ្នឹង ប្រើប្រាស់ឱ្យមានប្រសិទ្ធភាព។ បានន័យថា នៅក្នុងភូមិរបស់យើងៗបាន រៀបចំរចនាសម្ព័ន្ធតាំងពីភូមិឡើងមក ដូច្នះ យើងត្រូវតែយល់ ត្រូវតែដឹងថា ប្រជាពលរដ្ឋ នៅក្នុងភូមិណាខ្វះខាតយ៉ាងម៉េច? ខ្វះអី? ធ្វើ យ៉ាងណាឱ្យប្រជាពលរដ្ឋនៅក្នុងភូមិឃុំរបស់ យើងហ្នឹងមានអត្តសញ្ញាណប័ណ្ណគ្រប់ៗគ្នា

ដោយ ៖ កុលបុត្រ

RELATED ARTICLES