Friday, April 26, 2024
Homeព័ត៌មានជាតិសាហាវណាស់ ! ផឹកស្រវឹង ទាញពូថៅដេញ កាប់អ្នកភូមិស្លាប់ម្នាក់ របួសធ្ងន់២នាក់

សាហាវណាស់ ! ផឹកស្រវឹង ទាញពូថៅដេញ កាប់អ្នកភូមិស្លាប់ម្នាក់ របួសធ្ងន់២នាក់

ខេត្ដព្រះសីហនុ៖ បុរសជំទង់ម្នាក់ អង្គុយផឹកស្រាសុខៗ ស្រាប់តែស្ទុះទៅ យកពូថៅដេញកាប់ អ្នកជិតខាងទាំង កម្រោល បណ្ដាលឱ្យស្រ្តីម្នាក់ស្លាប់ និង២នាក់ទៀត រងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកជនដៃដល់ ត្រូវកម្លាំងនគរបាលដេញស្ទាក់ជាមួយអ្នកភូមិរហូតដល់យប់ទើបចាប់ខ្លួនបាន ។

ហេតុការណ៍ខាងលើនេះ បានបង្កឱ្យមាន ការភ្ញាក់ផ្អើលកើតឡើងនៅល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦  នៅភូមិត្រពាំងស៊ុយ១ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ។

dfgsdf
ជនរងគ្រោះ របួសដៃ ក្រោយត្រូវជនសង្ស័យកាប់នឹងពូថៅ

ប្រភពព័ត៌មានពីលោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់នគរធំឲ្យដឹងទាំងយប់ថា ពិតជាមានករណីនេះមែន ហើយកម្លាំងរបស់លោក បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ផាន់ ចាន់ឌី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅនៅកន្លែងកើតហេតុខាងលើ ។ ចំណែកជនរងគ្រោះទាំង៣នាក់ មានឈ្មោះទី១.ឈួន ល័ក្រ ភេទស្រី អាយុ៣០ឆ្នាំ (បានស្លាប់) ទី.ឆាយ លីន ភេទស្រី អាយុ១៥ឆ្នាំ (របួសធ្ងន់) និងទី៣.យោង ឆាយ ភេទប្រុស អាយុ៣៦ឆ្នាំ (របួសធ្ងន់) អ្នកទាំង២ ត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។

dffdds
អ្នកភូមិរងគ្រោះ កំពុងសង្រ្គោះនៅមន្ទីរពេទ្យ

លោកស្នងការខេត្ដបានបន្ដឲ្យដឹងទៀតថា ជនកំណាចខាងលើ ក្រោយបង្កហេតុ ត្រូវបានកម្លាំងជំនាញរបស់លោក ឃាត់ខ្លួនបានភ្លាមៗ និងបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការស្រុកព្រៃនប់ ដើម្បីកសាសំណុំរឿងបញ្ជូន ទៅតុលាការដោះស្រាយបន្ត ។

ចំណែកសពស្រ្ដីរងគ្រោះឈ្មោះ ឈួន ល័ក្រ ត្រូវកម្លាំងសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

សហការី

RELATED ARTICLES