ព័ត៌មានទាន់ហេតុការណ៍បំផុត
យេម៉ែន៖ មន្ត្រីរដ្ឋាភិបាល បានថ្លែងប្រាប់សារព័ត៌ មានចិនស៊ីន ហួរថា នាយករដ្ឋមន្ត្រី យេម៉ែន លោក Ahmed Obeid Bin Daghr បានធ្វើមាតុភូមិ និវត្តន៍មក ដល់ទីក្រុង Aden ជាបណ្តោះ អាសន្នកាលពីថ្ងៃ ព្រហស្បត្តិ៍បន្ទាប់ពី រស់នៅនិរទេស ខ្លួនអស់រយៈ ពេលច្រើនខែក្នុងប្រទេស អារ៉ាប់ប៊ីសាអូឌីត។
តាមការឲ្យដឹង ពីមន្ត្រីមួយរូប ដែលសុំមិនបញ្ចេញ ឈ្មោះបញ្ជាក់ថា ការវិលត្រឡប់ ចូលស្រុកវិញ នេះជាការមាតុភូមិ និវត្តន៍ជា អចិន្ត្រៃយ៍ក្នុងប្រទេស កំណើតរបស់លោក។
សមាជិកគណៈរដ្ឋមន្ត្រី ជាច្រើនរូបរបស់លោក Bin Daghr ក៏បានវិលត្រឡប់ មកកាន់ក្រុង Aden វិញដែរ ដោយ មានគោលបំណ ងពង្រឹងតាមបណ្តា ខេត្តដែល គ្រប់គ្រងដោយ រដ្ឋាភិបាលក្នុងការធ្វើ កិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធជា មួយនិងអាជ្ញាធរ មានសមត្ថកិច្ចក្នុងស្រុក។
ប្រភពដែលជិតស្និទ្ធនិង ចៅហ្វាយក្រុង Aden បានអះអាង ថារដ្ឋាភិបាល បានសម្រេចចិត្តវិល ត្រឡប់មកកាន់ ក្រុងនេះវិញ ចាប់តាំងពីស្ថានការណ៍ សន្តិសុខក្នុងទីក្រុង កំពង់ផែនេះបាន ប្រែក្លាយជាកាន់តែ មានស្ថិរភាព។ ប្រភពដដែល បានបន្តថាកង កម្លាំងសន្តិសុខដែលបាន ហ្វឹកហាត់ កាលពីពេលថ្មីៗ នេះបានចាប់ ផ្តើមវាយប្រហារ មួយចំនួនប្រឆាំង លើក្រុមសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាម ដែលស្ថិត នៅក្នុងនិងជុំវិញ ក្រុងនេះកាល ពីប៉ុន្មានខែមុន។
ប្រធានាធិបតីយេម៉ែន ដែលគាំទ្រដោយ អារ៉ាប់ប៊ីសាអូឌីតលោក Abd-Rabbuh Mansour Hadi បានចេញបទ បញ្ជាកាលពី ថ្ងៃអាទិត្យឲ្យរំលាយក្រុម ប្រឹក្សាធនាគារ កណ្តាលនិងផ្ទេរឬផ្លាស់ប្តូរវាពី ការគ្រប់គ្រងរបស់ ពួកប្រដាប់អាវុធ Houthi ក្នុងរដ្ឋធានី សាណាទៅក្រុង Aden ជាអ្នក គ្រប់គ្រងវិញ។
ចំណែក ប្រភពក្នុង ស្រុកបញ្ជាក់ថា សេចក្តីសម្រេច នេះបានធ្វើឡើង បន្ទាប់ពីមាន ការពិគ្រោះយោបល់ យ៉ាងល្អិតល្អន់ រវាងរដ្ឋាភិបាលយេម៉ែននិង បណ្តាប្រទេសក្រុមប្រឹក្សា កិច្ចសហប្រតិបត្តិ ការឈូងសមុទ្រ។
គួររំលឹកថាស្ថានការណ៍ សេដ្ឋកិច្ចនិងនយោបាយ ក្នុងប្រទេសយេម៉ែន កាន់តែយ៉ាប់យឺន ឡើងចាប់តាំង ពីខែមីនា ឆ្នាំ២០១៥ នៅពេលដែលសង្គ្រាម បានផ្ទុះឡើងរវាង ក្រុម Houthi កាន់និកាយ ស៊ីអ៊ីត ដែលគាំទ្រ ដោយអតីត ប្រធានាធិបតី Ali Abdullash Saleh និងរដ្ឋាភិបាល ដែលគាំទ្រដោយ សម្ព័ន្ធដឹកនាំ ដោយ អារ៉ាប់ប៊ីសាអូឌីត។ កងទ័ពរបស់ លោក Saleh និងក្រុម Houthis កាន់កាប់មួយ ផ្នែកធំនៃតំបន់ ភាគខាងជើងរបស់ យេម៉ែនខណៈកង កម្លាំងរបស់រដ្ឋាភិបាល ដែលគាំទ្រដោយ អារ៉ាប់ប៊ីសាអូឌីត ចែកគ្នាគ្រប់គ្រងនៅតំបន់ដែល នៅសេសសល់ របស់ប្រទេស យេម៉ែនរាប់បញ្ចូល បណ្តាខេត្តនៅភាគ ខាងត្បូងចំនួន៧។