Thursday, April 25, 2024
Homeព័ត៌មានជាតិលោក​កឹម សុខា ស្នើ​ប្រធាន​គ.ជ.ប ពិនិត្យ​ភាព​មិន​ប្រ​ក្រ​តី​កង​ទ័ព​ចុះ​ឈ្មោះ​បោះ​ឆ្នោត

លោក​កឹម សុខា ស្នើ​ប្រធាន​គ.ជ.ប ពិនិត្យ​ភាព​មិន​ប្រ​ក្រ​តី​កង​ទ័ព​ចុះ​ឈ្មោះ​បោះ​ឆ្នោត

ភ្នំពេញ ៖ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោកកឹម សុខា បានធ្វើលិខិតជម្រាប ជូនលោកស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (..) ស្នើសុំ ពិនិត្យ និងចាត់វិធានការចំពោះករណីនៃការ ចាត់តាំងកងកម្លាំងប្រដាប់អាវុធយោធា និង នគរបាល ឱ្យទៅចុះឈ្មោះបោះឆ្នោតនៅទីតាំង ផ្សេងពីលំនៅពិតប្រាកដរបស់សាមីខ្លួន។

លិខិតរបស់លោកកឹម សុខា ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ បានបញ្ជាក់ជូនលោកស៊ិក ប៊ុនហុក ថា ក្នុងអំឡុងពេលនៃការចុះឈ្មោះ បោះឆ្នោត កន្លងទៅនេះ គណបក្សសង្គ្រោះជាតិ សង្កេតឃើញថា មានស្ថាប័នកងទ័ព និងនគរបាល បានចាត់តាំងកម្លាំងប្រដាប់អាវុធយោធា និងនគរបាល ឱ្យទៅចុះឈ្មោះបោះឆ្នោតនៅ តាមមូលដ្ឋានក្នុងខេត្តមួយចំនួន ដែលមិនមែន ជាលំនៅ ឬទីសំណាក់របស់កងកម្លាំងប្រដាប់អាវុធយោធា និងនគរបាលទាំងនោះ។

ការចាត់តាំងកម្លាំងប្រដាប់អាវុធយោធា និងនគរបាល ឱ្យទៅចុះឈ្មោះបោះឆ្នោតនៅ ទីតាំងផ្សេងពីលំនៅ ឬទីសំណាក់របស់សាមី ខ្លួនបែបនេះ គឺជាសកម្មភាពរំលោភបំពានលើ ច្បាប់បោះឆ្នោត និងបទបញ្ជានិងនីតិវិធីសម្រាប់ ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦ និងមានលក្ខណៈជាការបង្ខិតបង្ខំ ផ្ទុយពីឆន្ទៈពិតប្រាកដរបស់សាមីខ្លួន ហើយ ក៏បង្ហាញនូវរូបភាពគំរាមកំហែងដល់អ្នកចុះឈ្មោះ បោះឆ្នោតដទៃផ្សេងទៀតផងដែរ។ អាស្រ័យដូច បានជម្រាបជូនខាងលើ សូមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (..) មេត្តា មានវិធានការចំពោះករណីនៃកាចាត់តាំងកងកម្លាំងប្រដាប់អាវុធយោធា និងនគរបាលឱ្យ ទៅចុះឈ្មោះបោះឆ្នោតនៅតាមមូលដ្ឋានក្នុង ខេត្តមួយចំនួន ដែលមិនមែនជាលំនៅ ឬទីសំណាក់របស់សាមីខ្លួន ដើម្បីធានាឱ្យការចុះ ឈ្មោះបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន និង ការបោះឆ្នោត នាពេលខាងមុខប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌

ពាក់នឹងសំណើរបស់គណបក្សប្រឆាំង នេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត លោកហង្ស ពុទ្ធា បានបញ្ជាក់ ថា ខាងគ..ប បានចាត់មន្ត្រីទៅស៊ើបអង្កេត ចំពោះបញ្ហានេះហើយ ប៉ុន្តែមិនទាន់ដឹងលទ្ធផល ទេ ព្រោះមន្ត្រីដែលចុះទៅដល់ខេត្តព្រះវិហារ នោះ អត់ទាន់ឡើងមកភ្នំពេញ នៅឡើយ។

ទោះជាយ៉ាងណា លោកហង្ស ពុទ្ធា បាន បញ្ជាក់ថា តាមទិដ្ឋភាពច្បាប់ កងកម្លាំងប្រដាប់អាវុធ សុទ្ធតែជាប្រជាពលរដ្ឋដែលមានសិទ្ធិ ចុះឈ្មោះបោះឆ្នោត នៅកន្លែងណាក៏បាន ឱ្យតែ មានលិខិតបញ្ជាក់ការស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

គួរបញ្ជាក់ថា ខណៈដែលត្រៀមចូលរួម ប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧ នាពេលខាងមុខ គណបក្សប្រឆាំង បានផ្តោតសំខាន់លើការចុះ ឈ្មោះបោះឆ្នោត និងពន្យល់សកម្មជនពីតួនាទី សំខាន់របស់អាជ្ញាធរមូលដ្ឋាន ឬមន្ត្រីថ្នាក់ក្រោម ជាតិ ដោយក្រៅពីបានដាក់អ្នកសង្កេតការណ៍ នៅគ្រប់ការិយាល័យបោះឆ្នោត នៅទូទាំងប្រទេស នោះ គណបក្សប្រឆាំង ក៏បានរៀបចំវេទិកាទាក់ទងនឹងការបោះឆ្នោយឃុំសង្កាត់ ជាបន្តបន្ទាប់។ ក្នុងនោះ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ គណបក្សប្រឆាំង បានរៀបចំកម្មវិធីវិមជ្ឈការឃុំសង្កាត់” ដោយមានការចូលរួម ថ្លែងពីតំណាងរាស្ត្រ មន្ត្រីថ្នាក់ក្រោមជាតិ នៃ គណបក្សនេះ។

ដោយឡែកទាក់ទងនឹងស្ថាប័ន គ..  កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ លោក ស៊ិក ប៊ុនហុក ប្រធានគ..ប បានដឹកនាំកិច្ចប្រជុំ លើរបៀបវារៈចំនួន៤ រួមមាន 

ពិនិត្យនិងសម្រេចលើលទ្ធផលនៃការ ផ្ទៀងផ្ទាត់ទិន្នន័យអ្នកចុះឈ្មោះបោះឆ្នោត ក្រុម ការងារត្រួតពិនិត្យនិងផ្ទៀងផ្ទាត់លើបញ្ជីឈ្មោះ តាមឃុំសង្កាត់

ពិនិត្យនិងពិភាក្សាលើលិខិតលេខ៣០ ២០ មស.ត្ររ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ របស់ក្រសួងមុខងារសាធារណៈ

ពិនិត្យនិងសម្រេចខ្លឹមសារកម្មវិធី ស្វែងយល់អំពីការចុះឈ្មោះបោះឆ្នោតរបស់ នាយកដ្ឋានព័ត៌មាន និងផ្សេងៗ។

យោងតាមលទ្ធផលបណ្តោះអាសន្ននៃ ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ ពីថ្ងៃទី០១ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ត្រឹមម៉ោង១៨ៈ០០នាទី ដែលចេញដោយគ..ប បានឱ្យដឹងថា ជាសរុប ចំនួនឃុំសង្កាត់នៅក្នុងរាជធានីខេត្ត ចំនួន២៥ មាន ១ ៦៣៣ ចំនួនប្រជាពលរដ្ឋ អាយុ១៨ឆ្នាំ ឡើង មាន ៩ ៦៦៤ ២១៦ ចំនួនឃុំសង្កាត់ បាន បញ្ជូនទិន្ន័យមកគ..ប មាន១ ៦៣៣ ចំនួន អ្នកចុះឈ្មោះបោះឆ្នោត ពីថ្ងៃទី០១ ដល់ថ្ងៃទី ២១ ខែកញ្ញា មាន២ ៩៣៧ ៧៦១ ចំនួនអ្នក ចុះឈ្មោះថ្ងៃទី២២ ខែកញ្ញា មាន១១៩១៥៨ ចំនួនអ្នកចុះឈ្មោះបោះឆ្នោតសរុប ៣ ០៥៦ ៩១៩ ស្រីសរុប ១ ៦៥២ ២៦២ គិតជាភាគរយ ១៣៦៣ភាគរយ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES