ព័ត៌មានអន្តរជាតិប្លែកៗ
អាមេរិក៖ ក្មេងប្រុសវ័យជំទង់ អាយុ១៩ឆ្នាំ មកពីរដ្ឋ Michigan សហរដ្ឋអាមេរិក បាននិងកំពុង លូតកម្ពស់១៥,២៤ សង់ទីម៉ែត្រជារៀងរាល់ឆ្នាំ ហើយរហូតមកដល់ ពេលនេះរូបគេ មានកម្ពស់២,៣៣ម៉ែត្រ ហើយ។
តាមរយៈការសាទរ ជាយុវជនដែល មានកម្ពស់ខ្ពស់ជាង គេបំផុតលើ ពិភពលោក Broc Brown ត្រូវបានគេពិនិត្យឃើញ ថាមានជំងឺហ្សែនម្យ៉ាង ដែលត្រូវបានស្គាល់ ថាមានប្រាជ្ញាវាងវៃ នៅពេលដែលយុវជន នោះមានអាយុ៥ឆ្នាំ។ ជំងឺដ៏ស្មុគស្មាញនេះ គឺកម្រនឹងឃើញកើតមានឡើង ជាយូរណាស់ មកពោលគឺមាន តែមួយគត់ក្នុង ទារក១៥.០០០នាក់។
ចំណែកម្តាយរបស់ យុវជន Broc Brown បានរៀបរាប់ ថាវាគឺទៅតាមពូជ ហើយក៏គ្មានអ្វីដែល អាចបញ្ឈប់យុវជន នេះពីការលូតកម្ពស់តទៅទៀតដែរ ។ លោកស្រីបានបន្តថាជំងឺ កូនប្រុសរបស់ លោកស្រីត្រូវបាន គេរាយការណ៍នៅ ក្នុងបណ្តាញព័ត៌ មានអនឡាញ Mirror ។
លោកស្រីបាន ថ្លែងថាខ្ញុំមិនដឹង ថាតើកូន ប្រុសខ្ញុំនឹងអាចឈ ប់លូតកម្ពស់បាន នោះឡើយ។ លោកស្រី បានបន្តថាតាមការផ្តល់សេចក្តីណែ នាំរបស់វេជ្ជបណ្ឌិត ឲ្យដឹងថកូន ប្រុសរបស់លោក ស្រីនឹងមិនមាន អាយុវែងឡើយ។
ទោះជាយ៉ាងណា ប្រជាសហគមឬ អ្នកភូមិរបស់ លោកស្រីបាន រាយអង្កៀសប្រាក់ គ្នាបានប្រមាណ ជា១០.០០០ដុល្លារជូនក្មេងប្រុសរូបនេះ ដើម្បីប្រើប្រាស់ សម្រាប់ទិញសម្លៀក បំពាក់និងស្បែកជើង។ ក្រៅពីជំងឺហ្សែនខុស ប្លែកពីធម្មតានេះ ក្មេងប្រុស Broc ក៏មានជំងឺស្ពៀតបេះដូងនិងឆ្នឹងខ្នងផងដែរ។ តែយ៉ាងណា គ្រូពេទ្យបានលើក ឡើងថាយុវជន រូបនេះមាន សុខភាពធម្មតានៅឡើយ។