Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិរញ្ជួយផែនដី​ទំហំ៦,៣វ៉ិចទ័រនៅហ្វីលីពីន

រញ្ជួយផែនដី​ទំហំ៦,៣វ៉ិចទ័រនៅហ្វីលីពីន

ព័ត៌មានទាន់ហេតុការណ៍បំផុត

ហ្វីលីពីន៖  គ្រោះធម្មជាតិរញ្ជួយ ផែនដីយ៉ាងខ្លាំង ក្លាមួយទំហំ៦,៣វ៉ិចទ័រ បានវាយប្រហារ លើកោះ Mindanao របស់ ហ្វីលីពីននៅថ្ងៃសៅរ៍នេះ ដែលជំរុញឲ្យមាន ការបញ្ជូនភ្ញៀវស្នាក់ នៅសណ្ឋាគារនិង កម្មករសំណង់ ជាច្រើនរត់ចេញពី អគារផ្សេងៗក្នុងទីក្រុង Davao ប៉ុន្តែភ្លាមៗ នោះពុំទាន់មាន របាយការណ៍បង្ហាញ ពីការខូចខាតនោះឡើយ។

ទីភ្នាក់ងារស្ទង់ ភូគព្ភសាស្ត្ររបស់ សហរដ្ឋអាមេរិកបាន ឲ្យដឹងថាកម្លាំងនៃ ដំណើរញ័ររញ្ជួយនេះ របាយការណ៍ ជាបឋម បង្ហាញថាមានទំហំ៦,៥វ៉ិចទ័រ កើតឡើងនៅវេលា ម៉ោង៦និង ៥៣នាទីព្រឹក (ម៉ោងក្នុងស្រុក) ហើយមានអង្កត់ ផ្ចិតចម្ងាយ១១៤គីឡូ ម៉ែត្រនៃភាគខាងកើតក្រុងDavao ដែល ស្ថិតនៅ លើកោះ Mindanao ។

ចំណែកមជ្ឈមណ្ឌល ក្រើនរំលឹកពី រលកយក្សស៊ូណាមិ សមុទ្រប៉ាស៊ីហ្វិក បានថ្លែង ថាដំណើរញ័រ រញ្ជួយកក្រើក ផែនដីនេះមាន ជម្រៅប្រមាណជា៦៩គីឡូ ម៉ែត្រក្រោម បាតសមុទ្រ ហើយមិនត្រូវបាន គេរំពឹងនឹង បណ្តាលឲ្យកើត មានរលក យក្សស៊ូណាមិ នោះឡើយ។

គ្រោះធម្មជាតិ រញ្ជួយផែនដីដែល មានកម្លាំងញ័រ ទំហំ៦,៣វ៉ិចទ័រ ត្រូវបានគេចាត់ ចូលជាកម្រិត ខ្លាំងក្លាមួយដែល អាចបណ្តាលឲ្យមានការខូច ខាតឬបំផ្លិច បំផ្លាញធ្ងន់ធ្ងរ ប៉ុន្តែ ប្រធាន ទីភ្នាក់ងារស្រាវជ្រាវគ្រោះរញ្ជួយផែនដី របស់ហ្វីលីពីន លោក Renato Solidum បានថ្លែងថាផល ប៉ះពាល់នៃគ្រោះ ថ្នាក់នេះនឹង មានការធូរស្រាល នៅតាមទីតាំង និងជម្រៅទឹក។

លោក Solidum បានថ្លែងប្រាប់ សារព័ត៌មាន Reuters ថាគ្រោះរញ្ជួយ ផែនដីនេះកើតឡើង នៅក្នុងឆ្ងាយពីឆ្នេរ សមុទ្រហើយ ស្ថិតក្នុងជម្រៅទឹកជ្រៅ ម្យ៉ាងទៀត ដំណើរនៃការ ញ័ររញ្ជួយត្រូវគេ រាយការណ៍ជាកម្រិតអតិបរមាក្នុងកម្លាំងញ័រខ្លាំង ដែលមាន សណ្ឋានជាអក្សរ V ហេតុដូច្នោះយើងរំពឹងថា ពុំមានការបំផ្លិច បំផ្លាញអ្វីដែលគួរ ឲ្យកត់សម្គាល់នោះឡើយ។

រីឯលោក Junrey Quiroa សន្តិសុខនៅ យាមអគារមួយ បានឲ្យដឹងថាមានកម្មករ សំណង់ក្នុងរង្វង់១ពាន់ នាក់ដែល ស្ថិតនៅអគារកម្ពស់២៣ជាន់ (Avida Towers) ដែលស្ថិតនៅក្បែរ កន្លែងកើត ហេតុនោះក៏បាន ជម្លៀសខ្លួនចេញ ផងដែរក្រោយពីមានឧប្បត្តិហេតុញ័ររញ្ជួយ ផែនដីនេះ។

 

RELATED ARTICLES