Friday, April 26, 2024
Homeព័ត៌មានជាតិ រថយន្តបែនបើកបុកម៉ូតូ ស្លាប់បងប្រុសរបួសធ្ងន់ប្អូនស្រី

 រថយន្តបែនបើកបុកម៉ូតូ ស្លាប់បងប្រុសរបួសធ្ងន់ប្អូនស្រី

ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ចំណែកនារីម្នាក់ទៀត រងរបួសបាក់ជើងឆ្វេងបែកមាត់ បន្ទាប់ពីរថយន្ត បែនដឹកខ្សាច់ កង់៦បើកបុកម៉ូតូ កាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធោធិ៍សែនជ័យ ក្រោយកើតរថយន្តបង្កបើករត់គេចទៅបាត់ ។

2

ជនរងគ្រោះ ស្លាប់នៅកន្លែង មានឈ្មោះ នឹម ប៊ុនលី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ មានស្រុកកំណើតភូមិ ក្រាំងកណ្តាល ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែក នារីម្នាក់ទៀតរងរបួសធ្ងន់ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា មានឈ្មោះ  ខាត់ ចាន់រី អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលជាមួយគ្នា មានស្រុកកំណើត ភូមិក្រាំងកណ្តាល ឃុំ ស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ជនរងគ្រោះ២នាក់បងប្អូន ជិះមូ៉តូមួយគ្រឿងម៉ាកហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FC-2130 ដោយឈ្មោះ នឹម បុ៊នលី ជាអ្នកបើកបរ ។

ព័ត៌មានលម្អិតមានចុះនៅក្នុងទំព័រកាសែត នគរធំ

RELATED ARTICLES