Saturday, September 21, 2024
Homeព័ត៌មានជាតិបាញ់​២​គ្រាប់​ដេញ​ចាប់​មុខ​សញ្ញា​ចែក​ចាយ​គ្រឿង​ញៀន​ផ្អើល​បាញ់​ប្លន់​

បាញ់​២​គ្រាប់​ដេញ​ចាប់​មុខ​សញ្ញា​ចែក​ចាយ​គ្រឿង​ញៀន​ផ្អើល​បាញ់​ប្លន់​

ភ្នំពេញ ៖ ផ្ទុះអាវុធ២គ្រាប់របួសធ្ងន់ជនសង្ស័យជាមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ ខណៈពេលកម្លាំងមន្ទីរប្រឆាំងការជួញដូរគ្រឿងញៀនការិយាល័យ(ក៨)នៃក្រសួងមហាផ្ទៃដេញតាមចាប់មុខសញ្ញាចែកចាយគ្រឿង ញៀនដល់ក្នុងវត្តស្ទឹងមានជ័យ កាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី២៤ ខែកញ្ញា ស្ថិតនៅចំនុចខ្លោង ទ្វារវត្តស្ទឹងមានជ័យ តាមបណ្តោយផ្លូវព្រះមុន្នីរ៉េត ក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ខមានជ័យ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនដំបូងកម្លាំងមន្ទីរប្រឆាំងការជួញដូរគ្រឿងញៀនការិយាល័យ (ក៨)នៃក្រសួងមហាផ្ទៃ ស្លៀកពាក់ស៊ីវិលបានជិះម៉ូតូដេញតាមមុខសញ្ញាចែកចាយ គ្រឿងញៀន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AH 0789 តាំងពីក្រោយផ្សារទំនើបសុវណ្ណា រហូតដល់មកក្លោងវត្តស្ទឹងមានជ័យចូលក្នុងបរិវេណវត្ត បានបន្តិចកម្លាំងសមត្ថកិច្ចហៅមិនព្រមឈប់ក៏បានដកកាំភ្លើងបាញ់ចំនួន២គ្រាប់ តែផ្ទុះតែមួយគ្រាប់របួសចំក្រោមដោះខាងឆ្វេងធ្លាយទៅខាងក្រោយ បណ្តាលឲ្យជនរងរបួសដែលជាជនសង្ស័យជាអង្គុយក្រោយនោះបានធ្លាក់ពីលើម៉ូតូ ចំណែកជនសង្ស័យជាអ្នកបើកម៉ូតូ បានផ្តួលម៉ូតូចោលហើយរត់គេចខ្លួនដោយសុវត្ថិភាព ។

2

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ដោយសារតែកម្លាំងសមត្ថកិច្ចស្លៀកពាក់ស៊ីវិលដេញ តាមចាប់មុខសញ្ញាចែកចាយគ្រឿងញៀនហើយមានផ្ទុះអាវុធទៀតធ្វើឲ្យប្រជាពលរដ្ឋដែល ឃើញហេតុការណ៍ស្មានតែជាករណីចោរប្លន់យកម៉ូតូ ។

ជនរងគ្រោះដែលជាជនសង្ស័យមុខសញ្ញាចែកចាយគ្រឿងញៀនដែលរងរបួសខាងលើមានឈ្មោះ ទូច មករា ភេទប្រុស អាយុ៣០ឆ្នាំ មុរបររត់ម៉ូតូឌុប ស្នាក់នៅភូមិកើតហេតុខាងលើ ។

ក្រោយពេលកើតហេតុភ្លាមៗជនដែលរងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យព្រះកុសមះក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយមានកម្លាំងនគរបាលមន្ទីប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃកំពុងយាមកាមយ៉ាងតឹងរឹងនិងកំពុងស្រាវជ្រាវរកបក្សពួកបន្តទៀត ។

ចំណែកជនសង្ស័យដែលរងរបួសបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគេអត់ដឹងរឿង អីទេ គឺមិត្តភក្កិដែលជាអ្នកបើកម៉ូតូបានសុំខ្ចីម៉ូតូហើយរូបគេមិនទុកចិត្តទើបទៅជាមួយដែរ ប៉ុន្តែឲ្យមិត្តភក្កិជាអ្នក មកដល់ចំណុចខាងលើស្រាប់តែសមត្ថកិច្ចដេញតាមបាញ់តែម្តង ។

ទោះបីជាយ៉ាងណាកម្លាំងមន្ទីរប្រឆាំងការជួញដូរគ្រឿងញៀនការិយាល័យ(ក៨)នៃក្រសួងមហាផ្ទៃបានឃាត់ខ្លួនជនសង្ស័យនិងបន្តយាមកាមនៅមុខបន្ទប់សង្គ្រោះបន្ទាន់ ដែលនៅ ក្នុងបន្ទប់មានប្រពន្ធនិងម្តាយរបស់ជនសង្ស័យជាអ្នកមើលថែ ។ ចំណែកម៉ូតូដែលជន សង្ស័យផ្តួលចោលនៅក្នុងវត្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលស្ទឹង មានជ័យ ៕ ណន អ៊ាត

RELATED ARTICLES