Friday, April 26, 2024
Homeព័ត៌មានជាតិស្រីស្រស់ខឹងរថយន្ដធំវ៉ា ដេញកាក់ពីមុខ រថយន្ដធំបុកពីក្រោយ បង្កជម្លោះផ្អើល

ស្រីស្រស់ខឹងរថយន្ដធំវ៉ា ដេញកាក់ពីមុខ រថយន្ដធំបុកពីក្រោយ បង្កជម្លោះផ្អើល

ភ្នំពេញ៖ ស្រ្តីម្នាក់គ្រាន់តែខឹងរថយន្តធំបើកជែងវ៉ាខាងឆ្វេងដៃរថយន្តរបស់ខ្លួនក៍បានជិះដេញតាមហើយមានបំណងឈប់ពីមុខរថយន្តធំដើម្បីឲ្យរថយន្តធំបុកពីក្រោយ រួចបង្កជាជម្លោះ ដែលកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែកញ្ញា ត្រង់ចំនុចមុខសាលាខណ្ឌសែនសុខ ស្ថិតតាមបណ្ដោយផ្លូវហាណូត ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

fddfsfsd

តាមប្រភពព័តមានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្រ្តីរូបស្រស់ម្នាក់មានធុំក្លិនស្រាបើកបររថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX  350  ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AE 2357 បើកបរក្នុងទិសដៅពីកើតទៅលិចតាមផ្លូវ1986 ស្រាប់តែបន្តិចក្រោយមកមានរថយន្តដឹកទំនិញមួយគ្រឿងទម្ងន់30តោនម៉ាក FUSO ពណ៌សពាក់ស្លាកលេខព្រះសីហនុ 3A 0699 បើកបរដោយបុរសពីរនាក់ស្របផ្លួវជាមួយរថយន្តខាងលើហើយបានជិះវ៉ាជែងខាងឆ្វេងរថយន្តឡិចស៊ីស ស្រាប់តែស្រ្តីជាអ្នកបើករថយន្តឡិចស៊ីសមានការខឹងសំបារបានបើករថយន្តដេញតាមពីក្រោយរថយន្តដឹកទំនិញពីក្រោយយ៉ាងលឿន លុះមកដល់ចំនុចស្តុបផ្សារដីហុយរថយន្តឡិចស៊ីសបានវ៉ាពីមុខរថយន្តដឹកទំនិញម្ដងរហូតដល់ចំនុចមុខសាលាខណ្ឌសែនសុខរថយន្តឡិចស៊ីសបានជាន់ហ្រ្វាំងឈប់ទាំងបង្ខំដែលជាហេតុធ្វើឲ្យរថយន្តដឹកទំនិញខាងលើជាន់ហ្វ្រាំងមិនទាន់បណ្ដាលឲ្យបុកគូទរថយន្តឡិចស៊ីស បែកស្តុបនិងក្រពិតគូទខាងក្រោយបន្តិច ។

dsffdsfds

បើតាមប្រភពដដែលបានអោយដឹងថា ស្រ្តីដែលបានបើរថយន្តឡិចស៊ីសនោះពេលចុះពីលើរថយន្តរបស់គាត់បានស្ទុះរត់ទៅទាញតៃកុងរថយន្តចេញពីក្នុងរថយន្តហើយទះកំភ្លៀងតៃកុងរថយន្តដឹកធំនិញនោះជាច្រើនដៃហើយថែមទាំងប្រើសម្ដីមិនសមរម្យដាក់ម្ចាស់រថយន្តដឹកទំនិញថែមទៀតផងដោយចោទថារថយន្តដឹកទំនិញនោះតៃកុងបើកបរឈ្លើយហើយចង់ធ្វើស៊ីរថយន្តដឹកទំនិញនោះថែមទៀតផង ។ មិនតែប៉ុណ្ណោះទេស្រ្តីជាអ្នកបើករថយន្តឡិចស៊ីសគ្រាន់តែឃើញអ្នកយកព័ត៌មានទៅថតផ្សាយបានជេរប្រមាថអ្នកយកព័ត៌មាននូវពាក្យសម្តីមិនសមរម្យនឹងចរិករបស់ស្រ្តីខ្មែរ ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា បន្ទាប់ពីកើតហេតុហើយស្រ្តីជាអ្នកបើករថយន្តឡិចស៊ីសខឹងនឹងតៃកុងរថយន្តដែលបាននិយាយថាគ្រាន់តែបើករថយន្តវ៉ាត្រឹមត្រូវតាមច្បាប់ចរាចរណ៍សោះ បែរជាខឹងហើយបើករថយន្តដេញតាមទៅឈប់ពីមុខរថយន្តដែលកំពុងតែបើក បរមានចេតនាឲ្យបុកដើម្បីបញ្ចេញកំហឹងហាក់ដូចជាមនុស្សកំពុងតែមានវិបត្តិក្នុងគ្រួសារ ទើបធ្វើឲ្យស្រ្តីជាអ្នកបើករថយន្តឡិចស៊ីសកាន់តែខឹងច្រឡោត ។

fgddfsdf

ក្រោយពេលកើតហេតុ ស្រ្តីជាម្ចាស់រថយន្តឡិចស៊ីសបាននិយាយចរចារណ៍ជាមួយនិងថៅកែរថយន្តដឹកទំនិញ ដោយខាងរថយន្តធំ សងទៅខាងរថយន្តឡិចស៊ីសចំនួន500$ ដើម្បូបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ ៕

ដោយ៖ សោល វណ្ណៈ

RELATED ARTICLES