Friday, March 29, 2024
Homeព័ត៌មានជាតិរដូវភ្ជុំនាំប្រពន្ធកូនមកលេងម៉ែ លង់ទឹកស្រែស្លាប់

រដូវភ្ជុំនាំប្រពន្ធកូនមកលេងម៉ែ លង់ទឹកស្រែស្លាប់

ភ្នំពេញ៖ បុរសម្នាក់បាននាំប្រពន្ធកូនធ្វើដំណើរមកលេងផ្ទះម្តាយក្នុងរដូវបុណ្យភ្ជុំបិណ្ឌ លុះពាក់កណ្តាលអធ្រាត្រ បានក្រោកដើរចេញ ពីផ្ទះបាត់ មិនឃើញត្រឡប់មកវិញសោះ ស្រាប់ តែស្អែកឡើង ប្រទះឃើញលង់ទឹកស្លាប់កណ្តាល វាលស្រែ ។

ករណីប្រទះឃើញសពបុរសម្នាក់លង់ទឹក ស្លាប់កណ្តាលវាលស្រែនេះ បានបង្កឱ្យមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចវាល ស្រែមួយកន្លែង ស្ថិតក្នុងភូមិចម្ការត្បែង សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

បុរសរងគ្រោះដែលលង់ទឹកស្លាប់កណ្តាល វាលស្រែនោះ មានឈ្មោះចយ នូ អាយុ៤៦ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិ កើតហេតុខាងលើ មានប្រពន្ធឈ្មោះសំ នឿន អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ និងមានកូនក្នុង បន្ទុកចំនួន៣នាក់ (ប្រុស១ ស្រី២) សព្វថ្ងៃ រស់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អម្ពិល ស្រុក អង្គស្នួល ខេត្តកណ្តាល ។

fdfdsds

តាមប្រភពពីសាច់ញាតិជនរងគ្រោះ បាន រៀបរាប់ប្រាប់ថា ជនរងគ្រោះគឺជាមនុស្សដែល កើតមានជំងឺសរសៃប្រសាទប្រចាំកាយ និង តែងទៅបើកថ្នាំនៅមន្ទីរពេទ្យរុស្ស៊ី យកមកជាប្រចាំ ។ នៅមុនពេលកើតហេតុ កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៦ ជនរងគ្រោះ បាននាំ ប្រពន្ធកូនមកលេងផ្ទះម្តាយ នៅចំណុចភូមិកើត ហេតុខាងលើ ដើម្បីជូនលុយកាក់ដល់ម្តាយក្នុង ឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ហើយក៏នាំគ្នាសម្រាក នៅផ្ទះម្តាយមួយយប់។ លុះដល់វេលាពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ជនរងគ្រោះ បានក្រោកបើកទ្វារ ដើរចេញពីផ្ទះម្តាយបាត់។ ចំណែកក្រុមគ្រួសារ ក៏មិនបានចាប់អារម្មណ៍អ្វីដែរ ព្រោះនឹកស្មានថា ជនរងគ្រោះចេញទៅបត់ជើង តែជនរងគ្រោះ បានចេញបាត់យូរពេក ទើបក្រុមគ្រួសារនាំគ្នា ផ្អើលដើររកទាំងយប់ តែមិនឃើញសោះ។

ប្រភពដដែលបន្តថា រហូតដល់ព្រឹកថ្ងៃទី ២៦ កញ្ញា ក្រុមគ្រួសារបាននាំគ្នាដើររកបន្តទៀត តែរកមិនឃើញសោះ។ លុះមកដល់វេលាម៉ោង ៤រសៀល ក៏មានអ្នកភូមិម្នាក់ចេញទៅច្រូតស្មៅ នៅចំណុចវាលស្រែកើតហេតុខាងលើ ស្រាប់តែ ប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងទឹកកណ្តាល វាលស្រែ ដែលមានជម្រៅត្រឹមជង្គង់ ក៏ស្រែក ឆោឡោផ្អើលពេញភូមិតែម្តង ។

dfsdfdssdf

ក្រោយកើតហេតុ ក្រុមគ្រួសារបាននាំគ្នា សែងសពដាក់លើគោក រួចដឹកតាមគោយន្ត យកទៅតម្កល់ទុកធ្វើបុណ្យនៅវត្តកិត្តប្បញ្ញោ ក្បែរកន្លែងកើតហេតុ ដោយមិនបានប្តឹងផ្តល់អ្វី ទាំងអស់ គ្រាន់តែស្នើសុំឱ្យសមត្ថកិច្ចមូលដ្ឋាន  បញ្ជាក់លិខិតមរណភាពតែប៉ុណ្ណោះ ៕

RELATED ARTICLES