Wednesday, April 24, 2024
Homeសន្ដិសុខសង្គមបាញ់ធ្លាយបំពង.កសម្លាប់បុរសម្នាក់ នៅតំបន់អង្គរឃ្យុងយូ សង្ស័យរឿងគំនុំ

បាញ់ធ្លាយបំពង.កសម្លាប់បុរសម្នាក់ នៅតំបន់អង្គរឃ្យុងយូ សង្ស័យរឿងគំនុំ

ខេត្ដសៀមរាប៖ បុរសវ័យជំទង់ម្នាក់ ត្រូវបានជនមិនស្គាល់មុខបាញ់ធ្លាយបំពង.ក ស្លាប់យ៉ាងព្រៃផ្សៃ ក្បែរប្រឡាយទឹក នៅតំបន់អង្គរឃ្យុងយូ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៦និង៣០នាទីព្រឹកថ្ងៃទី២៧ កញ្ញា ស្ថិតនៅចំណុចក្នុងប្រឡាយ ពីខាងកើតរង្វង់មូលព្រៃគុយ ប្រហែលចម្ងាយ២០០០ម៉ែត្រ ក្រុមទី៤ ភូមិត្រពាំងរុន សង្កាត់អំពិល ក្រុងសៀមរាប ។

ffdfd

ប្រភពព័ត៌មានពីលោក ភឹង ចិន្តារ៉េត ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនព្រហ្មទណ្ឌ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលត្រូវជនមិនស្គាល់មុខបាញ់សម្លាប់នោះ ពាក់មួក ពណ៌ខ្មៅ ស្លៀកខោខូវប៊យ ពណ៌ទឹកប៊ិច អាវដៃវែង ហើយមានសាក់រូបកងចាក់ នៅស្មារខាងស្តាំ មានស្បែកជើងពណ៌.សរូបក្រពើ មានអាយុប្រហែលជិត៣០ឆ្នាំ ។

fdfsdfsdf

ប្រភពបន្ដថា រហូតដល់ទល់ពេលនេះ មិនទាន់បានស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ  ព្រោះនៅលើសាកសព មិនមានឯកសារបញ្ជាក់អត្ដសញ្ញាណ ។

លោកស្នងការរងបញ្ជាក់ថា បើយោងតាមការពិនិត្យកន្លែងកើតហេតុ យើងឃើញថា មានស្នាមជន្ទល់ម៉ូតូ តែយើងមិនទាន់ហ៊ានសន្និដ្ឋាននៅឡើយទេ តែអាចជាករណីផ្ដើមចេញពីរឿងគំនុំច្រើនជាង ។

fsdfdsfds

បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចជំនាញយកទៅតម្កល់ទុកនៅគោកតាចាន់ ក្នុងភូមិតាចាន់ សង្កាត់អំពិល ក្រុងសៀមរាប ដើម្បីទុករង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណៃ ៕

ដោយ៖ ចន្ទ សុភាព

RELATED ARTICLES