Saturday, September 21, 2024
Homeសន្ដិសុខសង្គមស្គាល់ក្លិនបានខ្លួន៥ឆ្នាំ ប្រុសចង់ដោះដៃ ស្រីអូសកឡើងសាលាសង្កាត់

ស្គាល់ក្លិនបានខ្លួន៥ឆ្នាំ ប្រុសចង់ដោះដៃ ស្រីអូសកឡើងសាលាសង្កាត់

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ បានបាក់ចិត្តលង់ស្នេហ៍ រហូតលះបង់បូជាព្រហ្មចារីជូនប្រុស ស្នេហ៍អស់រយៈពេល៥ឆ្នាំ ដោយមិនបានរៀបការ ឬសែនព្រេនអ្វីទាំងអស់ ស្រាប់តែចុងក្រោយ ប្រុសថ្លើមថ្លៃធ្វើព្រងើយកន្តើយមាន បំណងចង់ដោះដៃ ទើបធ្វើឱ្យខាងស្រីទ្រាំមិនបាន ក៏ចាប់អូសកប្រុសស្នេហ៍ហេងស៊យឡើងសាលាសង្កាត់ ដើម្បីដោះស្រាយគ្នាចំពោះមុខច្បាប់ ។

ករណីនារីវ័យក្មេងចាប់អូសកប្រុសស្នេហ៍ ឡើងសាលាសង្កាត់ជម្រះបញ្ជីស្នេហ៍នេះ បាន បង្កឱ្យកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចបរិវេណសាលាសង្កាត់ចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

sdffdsss

ភាគីខាងស្រីដែលអូសកប្រុសស្នេហ៍មក  ទទួលខុសត្រូវលើរឿងស្នេហានោះ មានឈ្មោះ សាន់ ចាន់ដា អាយុ២១ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅបន្ទប់ជួលក្នុងភូមិ អូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅស្រុកសន្ទុក ខេត្តកំពង់ធំ ។ ចំណែកភាគីខាងប្រុសដែលមានបំណងចង់ ដោះដៃចោលគូស្នេហ៍ មានឈ្មោះភឿន សិទ្ធ អាយុ២២ឆ្នាំ អតីតកម្មកររោងចក្រ បច្ចុប្បន្ន ប្រកបរបរលក់គ្រួចអាំង ស្នាក់នៅម្តុំផ្សារអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមាន ស្រុកកំណើតនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

តាមសម្តីស្ត្រីជាម្តាយភាគីខាងស្រី បាន រៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់បានស្រលាញ់ យុវជនខាងលើនេះខ្លាំងណាស់ ហើយពួកគេ បានទាក់ទងស្នេហ៍គ្នា អស់រយៈពេលជាច្រើន ឆ្នាំមំកហើយ លុះក្រោយមក ពេលពួកគាត់ជា ឪពុកម្តាយបានដឹងពីទំនាក់ទំនងមួយនេះ ក៏បានជំរុញឱ្យខាងប្រុសរៀបចំចូលស្តីដណ្តឹងកូនស្រី តាមផ្លូវច្បាប់ ដើម្បីរៀបការជាមួយគ្នាតាម ប្រពៃណីដែរ តែខាងប្រុសចេះតែសន្យាចោល រហូត ម្តងថាខែនេះម្តងខែនោះ សន្យាខ្យល់ រហូតយកជាការមិនបានសោះឡើយ និងចេះ តែអូសបន្លាយ ពេលដល់៥ឆ្នាំ ។

dffdsfdsdf

ស្ត្រីជាម្តាយខាងស្រី បន្តថា ទីបំផុត ក្រោយ ពីស្គាល់រសជាតិស្នេហ៍ឆ្អែតឆ្អន់ ស្រាប់តែខាង ប្រុស បែរជាប៉ុនប៉ងគេចវេះលែងចង់ទទួលខុស- ត្រូវ លុះគាត់ប្រាប់ទៅឪពុកម្តាយខាងប្រុស ក៏ ត្រូវឪពុកម្តាយគេនិយាយយ៉ាងរំភើយថា រឿង ស្នេហាកូនចៅ ពួកគាត់មិនលូកដៃទេ ទុកឱ្យខាង ស្រីគិតគូរខ្លួនឯងទៅ ចំណែកយុវជនរូបនោះ ថែមទាំងបានគេចខ្លួនបាត់ទៀត។ រហូតដល់ ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បន្ទាប់ ពីតាមស្វែងរកមុខយុវជនកំហូចខាងលើឃើញ ទើបពួកគាត់បានចាប់អូសកចូលសាលាសង្កាត់ ចោមចៅ ដើម្បីដោះស្រាយគ្នាឱ្យដឹងសខ្មៅតែ ម្តង និងចង់សួរខាងប្រុស ឱ្យច្បាស់ថា តើគេ ទទួលខុសត្រូវចំពោះវាសនាកូនស្រីរបស់គាត់ទេ ឬក៏បានប្រាណហើយចង់ដោះដៃចោលវិញ ។

តាមសម្តីនារីវ័យក្មេងជាសាមីខ្លួនខាងស្រី បានរៀបរាប់ទាំងទឹកភ្នែករហាមថា ពួកនាង បានស្រលាញ់គ្នាអស់រយៈពេល៥ឆ្នាំមកហើយ  ដោយដំបូងឡើយ ពួកនាងបានជួបស្គាល់គ្នា នៅក្នុងរោងចក្រតែមួយ រហូតឈានដល់ការ ទាក់ទងស្នេហា លុះខាងប្រុសសន្យាថា នឹងចូល ស្តីដណ្តឹងនាងរៀបការតាមច្បាប់ ទើបនាងដាច់ ចិត្តលះបង់បូជាព្រហ្មចារីជូនប្រុសថ្លើមថ្លៃឆីអស់ គ្មានសល់ ដើម្បីជាការបញ្ជាក់ពីទឹកចិត្តស្មោះសរ របស់នាង ព្រោះយល់ថាមុននឹងក្រោយគង់តែ ក្លាយជាប្តីប្រពន្ធគ្នាដដែល ហេតុនេះឱ្យប្រុស ថ្លៃស្គាល់រសជាតិស្នេហ៍មុនក៏មិនថ្វីដែរ។

នារីរងគ្រោះ បានបន្តថា ក្រោយពីរួមរស់ ជាមួយគ្នាអស់៥ឆ្នាំ ប្រុសស្នេហ៍ជើងល្អតែង សន្យាចូលស្តីនាងជាញឹកញាប់ តែមិនដែលឃើញ ធ្វើអ្វីឱ្យពិតប្រាកដនោះទេ ពោលគឺសន្យាចោល យកតែរួចខ្លួនប៉ុណ្ណោះ។ លុះក្នុងរយៈពេល ប្រមាណ១ខែចុងក្រោយនេះ ប្រុសស្នេហ៍កំហូច របស់នាងបានដាក់ពាក្យលាឈប់ពីការងាររោង- ចក្រ រួចក៏រត់ចោលបន្ទប់ជួល ចេញទៅស្នាក់នៅ កន្លែងថ្មី និងចាប់យករបរលក់ក្រួចអាំងវិញ  បំណងដោះដៃចោលនាងកុំឱ្យនាងតាមរកឃើញ។ បន្ទាប់ពីដឹងខ្លួនថា ប្រុសថ្លៃចាប់ផ្តើមដោះដៃ នាងក៏យកប្រាប់រឿងនេះដល់សាច់ញាតិ លើកគ្នា ឡើងមកភ្នំពេញ តាមរកប្រុសកំហូច រហូតប្រទះ ឃើញ កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា នៅម្តុំផ្សារ អូរដឹម ក៏ចាប់អូសកចូលសាលាសង្កាត់ដោះស្រាយគ្នាតែម្តង ។

sdffdssfd
នារីជាសង្សារ យំស្ដាយមិនគួរឡើយចាញ់បោកបុរសព្រាន

ខណៈដែលគូស្នេហ៍ខាងលើកំពុងប្រទាញ ប្រទង់គ្នានៅលើផ្លូវជាតិលេខ៤ មុខសាលា សង្កាត់ចោមចៅ ភាគីខាងប្រុសបានឆ្លើយប្រាប់ អ្នកសារព័ត៌មានថា រូបគេពុំបានប្រព្រឹត្តអំពើឆក់ យកព្រហ្មចារីនារីរងគ្រោះនោះឡើយ គ្រាន់តែ ស្រលាញ់គ្នាធម្មតាៗប៉ុណ្ណោះ។ ប៉ុន្តែសម្តីបែបនេះ ត្រូវបានខាងស្រីច្រានចោលទាំងស្រុង និងប្រាប់ ថា គ្រាន់តែជាពាក្យដោះសារបស់ប្រុសកំហូច  ដែលចង់រួចខ្លួនប៉ុណ្ណោះ យ៉ាងណាបំណាច់តែខំ  លះបង់ទាំងកាយចិត្តអស់រយៈពេល៥ឆ្នាំមកហើយនោះ ហេតុនេះខាងប្រុសមិនអាចចង់ដោះ ដៃស្រួលបែបនេះទេ ចាំបាច់ត្រូវដោះស្រាយគ្នា ឱ្យច្បាស់ជាមុនសិន ។

ក្រោយប្រកែកប្រណាំងគ្នានៅកណ្តាល ផ្លូវអស់ចិត្ត ទើបភាគីខាងស្រី បានចាប់អូសក ខាងប្រុសចូលទៅក្នុងសាលាសង្កាត់ ដើម្បីឱ្យអាជ្ញាធរជួយរកដំណោះស្រាយ ប៉ុន្តែលទ្ធផលយ៉ាងណានោះមិនទាន់ដឹង ៕

 

RELATED ARTICLES