Saturday, April 20, 2024
Homeព័ត៌មានជាតិសម្តេច​ហ៊ុន សែន ថា​ឆ្នាំ​នេះ​ រដូវ​ភ្ជុំ​បិណ្ឌ ទៅ​ធ្វើ​បុណ្យ​បាន​តែ​២​វត្ត

សម្តេច​ហ៊ុន សែន ថា​ឆ្នាំ​នេះ​ រដូវ​ភ្ជុំ​បិណ្ឌ ទៅ​ធ្វើ​បុណ្យ​បាន​តែ​២​វត្ត

ភ្នំពេញ  សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា  នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌឆ្នាំនេះ ដោយសារតែមានកិច្ចការងារមមាញឹកខ្លាំងពេក  សម្តេច បានទៅកាន់បិណ្ឌបានតែមួយវត្តប៉ុណ្ណោះ ហើយ សម្តេចត្រៀមទៅបុណ្យភ្ជុំធំនៅថ្ងៃសៅរ៍ ខាង មុខនេះ។ ដូច្នេះរដូវភ្ជុំបិណ្ឌឆ្នាំនេះ សម្តេចទៅ ធ្វើបុណ្យបានតែ២វត្តប៉ុណ្ណោះ។

sen-2

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាន សរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុកផ្លូវការ របស់សម្តេច កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០១៦ថាថ្ងៃនេះ១១រោច ខែភទ្របទ ត្រូវនឹង បិណ្ឌ១១។ សល់តែប៉ុន្មានថ្ងៃទៀតនឹងដល់ថ្ងៃ ភ្ជុំបិណ្ឌ ដែលជាថ្ងៃជួបជុំពុទ្ធសាសនិកនៅតាម វត្តអារាមនានា នៅទូទាំងប្រទេស។ សំរាប់ខ្ញុំ បិណ្ឌឆ្នាំនេះ បានតែមួយវត្តប៉ុណ្ណោះ ដោយការ រវល់ខ្លាំងពេក និងកំពុងត្រៀមទៅភ្ជុំនៅថ្ងៃ សៅរ៍ ខាងមុខនេះ។

សូមកុសលផលបុណ្យទាំងអស់បានដល់ បងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស  រាប់ទាំងកងកម្លាំងកម្ពុជា ដែលកំពុងបំពេញ បេសកកម្មរក្សាសន្តិភាពនៅក្រៅប្រទេស ក្នុង ក្របខ័ណ្ឌអង្គការសហប្រជាជាតិផងដែរ

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ២០១៦ កន្លងទៅ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ និង មន្ត្រីរាជការជាច្រើនរូប បានអញ្ជើញចូលរួមក្នុង ពិធីកាន់បិណ្ឌវេនទី៩ នៅវត្តមុនីសុវណ្ណ ហៅ វត្តចំពុះក្អែក ស្ថិតក្នុងភូមិចំពុះក្អែក សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមទំព័រហ្វេសប៊ុក សម្តេចហ៊ុន សែន បានសរសេរកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ថានៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០១៦នេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញ ចូលរួមកាន់បិណ្ឌវេនទី៩ នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ដែលស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នៅក្នុងពិធីនេះផងដែរ សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគេន បច្ច័យនិងទេយ្យទានមួយចំនួន ដល់ព្រះសង្ឃ  ដើម្បីបញ្ជូនកុសលផលបុណ្យទៅដល់បុព្វការីជន ដែលបានចែកឋានទៅកាន់បរលោក។

ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណី ទំនៀមទម្លាប់ព្រះពុទ្ធសាសនាដ៏ធំមួយ ដែល មានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ខែ ភទ្របទ រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ។

សូមជូនពរបងប្អូនជនរួមជាតិ ជួបប្រទះ តែសេចក្តីសុខ សំណាងល្អ ព្រមទាំងពុទ្ធពរ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបី ឃ្លៀងឃ្លាតឡើយ

ដោយ ៖ ដារិទ្ធ

RELATED ARTICLES