Saturday, September 21, 2024
Homeព័ត៌មានជាតិយុវជនបែកថ្នាំ ចងកស្លាប់ក្នុងដីឡូត៍ បង្កការភ្ញាក់ផ្អើល

យុវជនបែកថ្នាំ ចងកស្លាប់ក្នុងដីឡូត៍ បង្កការភ្ញាក់ផ្អើល

ភ្នំពេញ៖ យុវជនម្នាក់ ត្រូវបានប្រជាពលរដ្ឋសង្ស័យថា ជាមនុស្សបែកថ្នាំ ផឹកស្រា ស្រវឹង បានចងកសម្លាប់ខ្លួននៅក្នុងដីឡូត៍ទំនេរ ចោលមួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី ០២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចដីឡូត៍ ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

យុវជនគំនិតខ្លីដែលចងកធ្វើអត្តឃាតនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែ ពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង២០ ឆ្នាំ មានមាឌដំបង ស្លៀកខោខូវប៊យជើងខ្លី មិន ពាក់អាវ និងមានសាក់រូបនាគនៅលើដៃខាងឆ្វេង ។

dfdfdfsfds

តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅ ក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុន ពេលកើតហេតុ ពួកគាត់ទើបនឹងវិលត្រឡប់មក ពីស្រុកកំណើត និងបានដើររើសខោអាវដែល ដាក់ហាលធ្លាក់ទៅទើលើរបង កន្លែងកើតហេតុ ខាងលើ ស្រាប់តែប្រទះឃើញសពយុវជនខាងលើ  ចងកស្លាប់នៅជាប់នឹងជញ្ជាំងរបងថ្ម ទើបកើត មានការភ្ញាក់ផ្អើល រាយការណ៍សុំអន្តរាគមន៍ ពីសមត្ថកិច្ចតែម្តង។

ប្រភពដដែលបន្តថា ពួកគាត់សង្ស័យថា យុវជនដែលចងកសម្លាប់ខ្លួននោះ គឺអាចជា មនុស្សបែកថ្នាំ ឬស្រវឹងស្រា ទើបសម្រេចចិត្ត គិតខ្លីបែបនេះ ហើយសពគឺជាមនុស្សប្លែកមុខ មិនធ្លាប់ឃើញរស់នៅក្នុងមូលដ្ឋានខាងលើនេះ ទេ កាលពីពេលកន្លងមក។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ លុះពិនិត្យ និងធ្វេ្វីកោសល្យវិច័យរួច បញ្ជាក់ថា ជនរងគ្រោះ ពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន ដោយប្រើខ្សែក្រវាត់ ចងកភ្ជាប់ជាមួយដែករបងថ្ម ។

dsdffdss

សពត្រូវបានសមត្ថកិច្ចដឹកទៅតម្កល់ទុកនៅវត្ត ជាបណ្តោះអាសន្ន ដើម្បីរង់ចាំស្រាវជ្រាវ រកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី” ៕

RELATED ARTICLES