Saturday, April 27, 2024
Homeព័ត៌មានជាតិនារីនិស្សិតន័រតុនម្នាក់ មកពីដើរលេងដល់មុខផ្ទះ ចោរភ្ជង់ប្លន់យកម៉ូតូ​

នារីនិស្សិតន័រតុនម្នាក់ មកពីដើរលេងដល់មុខផ្ទះ ចោរភ្ជង់ប្លន់យកម៉ូតូ​

ភ្នំពេញ៖ នារីម្នាក់ត្រឡប់មកពីដើរលេងជាមួយមិត្តភក្កិវិញ ជិះមកដល់មុខផ្ទះកំពុងតែចុចស៊ីផ្លេហៅអ្នកផ្ទះបើកទ្វារឲ្យត្រូវជនសង្ស័យ២នាក់ភ្ជង់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី២ ខែតុលា នៅមុខផ្ទះក្បែរអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោយសួនកុមារពោធិ៍ចិនតុង ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

នារីរងគ្រោះមានឈ្មោះ ប៊ុន រតនា អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី៤នៃសាកលវិទ្យាល័យន័រតុន ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅខណ្ឌច្បារអំពៅ ម៉ូតូដែលជនសង្ស័យភ្ជង់ប្លន់យកទៅបាត់ម៉ាក zoomer,x ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FO 3927 ។

dgdgsdds

ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ នារីរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក zoomer X ត្រឡប់មកពីដើរលេងជាមួយមិត្តភក្រ្តវិញបានជិះម៉ូតូមកផ្ទះតែម្នាក់ឯងទេ  ខណៈ ពេលមកដល់មុខផ្ទះបានឈប់ម៉ូតូចុចស៊ីប្លេចាំអ្នកបើកទ្វារផ្ទះស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកឌូក មិនចាំពណ៌និងស្លាកលេខ ប្រដាប់ដោយកាំភ្លើងមួយដើមបានធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូពីជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះភ័យស្លន់ស្លោប្រគល់ម៉ូតូទៅឲ្យជនសង្ស័យជិះចេញទៅដោយសុវត្ថិភាព ។

ប្រភពព័ត៌មានបានឲ្យដឹងថា ខណៈពេលដែលជនសង្ស័យធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូពី ជនរងគ្រោះនោះសាច់ញាតិរបស់ជនរងគ្រោះដែលនៅក្នុងផ្ទះបានឮសម្លេងជនរងគ្រោះ ស្រែកដែរ ប៉ុន្តែយកកូនសោមកចាក់ទ្វារចាក់អត់ចេញសោះចាក់ខុសៗ ទម្រាំតែចាក់សោ ចេញមកខាងក្រៅផ្ទះជនរងគ្រោះត្រូវជនសង្ស័យប្លន់យកម៉ូតូទៅបាត់ហើយ ។ ជនសង្ស័យដែលធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូពីជនរងគ្រោះខាងលើនេះជាមុខសញ្ញាចាស់ដែលតែងតែធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូនៅខណ្ឌពោធិ៍សែនជ័យជាញឹកញាប់ ។

fsddfsdf

ក្រោយពេលកើតហេតុខាងលើជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប ដើម្បីឲ្យសមត្ថកិច្ចកំណត់មុខសញ្ញាតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕

ដោយ៖ ថោង ធីម

RELATED ARTICLES