Friday, April 19, 2024
Homeព័ត៌មានជាតិរំលោភសម្លាប់ ប្លុងសពចោលក្នុងចម្ការដំឡូង

រំលោភសម្លាប់ ប្លុងសពចោលក្នុងចម្ការដំឡូង

ខេត្តត្បូងឃ្មុំ៖ សពស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងចម្ការ ដំឡូង រហូតដល់ហើមស្អុយ និងមានដង្កូវចោះ ទៅហើយ និងត្រូវគេសង្ស័យថា អាចត្រូវគេ រំលោភសេពសន្ថវៈ រួចសម្លាប់បំបិទមាត់ ។

ករណីប្រទះឃើញសពខាងលើនេះ បាន កើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង  ៥និង៣០នាទីល្ងាច ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ នៅចំណុចចម្ការដំឡូងមួយកន្លែង ចម្ងាយប្រមាណ ៦០០ម៉ែត្រ ខាងកើតភូមិពើក ឃុំថ្មពេជ្រ ស្រុក ត្បូងឃ្មុំ ។

សពស្ត្រីរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង២០ឆ្នាំ មានកម្ពស់ ១,៦០ ម៉ែត្រ មានមាឌធំ ទម្ងន់ប្រមាណ៧០គីឡូក្រាម សម្បុរសណ្តែកបាយ ស្លៀកខោខូវប៊យជើងវែង ពណ៌ខៀវ ពាក់អាវទ្រនាប់ពណ៌ផ្កាឈូក និងគ្មានអាវក្រៅឡើយ ។

តាមសម្តីរបស់បុរសឈ្មោះសែ គឹមសាន អាយុ៣២ឆ្នាំ មានលំនៅក្នុងភូមិថ្មពេជ្រទី១ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ និងជាម្ចាស់ចម្ការ ទី- តាំងកើតហេតុខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានដើរទៅមើល ចម្ការដំឡូងរបស់គាត់នៅទីតាំងកើតហេតុខាង លើ លុះទៅដល់ក៏ធុំក្លិនស្អុយប្លែក ទើបដើររក មើល ស្រាប់តែប្រទះឃើញសាកសពស្ត្រីម្នាក់ ដេកស្លាប់ក្នុងចម្ការ មានសភាពហើមស្អុយ និង មានដង្កូវចោះទៅហើយ។ ភ្លាមៗនោះ គាត់ក៏ ប្រញាប់រត់ចូលមកក្នុងភូមិវិញ ស្រែកឆោឡោឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

លោកវរសេនីយត្រី ឡុង សារិន អធិការរង នគរបាលស្រុកត្បូងឃ្មុំ បានឱ្យដឹងថា ក្រោយពី ទទួលបានសេចក្តីរាយការណ៍ថា មានករណី ប្រទះឃើញសពស្ត្រីម្នាក់ដេកស្លាប់ក្នុងចម្ការ ដំឡូង សមត្ថកិច្ចជំនាញ ក៏ចុះដល់ទីតាំងកើត- ហេតុភ្លាមៗផងដែរ។ តាមការពិនិត្យរបស់ សមត្ថកិច្ច សពស្ត្រីរងគ្រោះដេកស្លាប់ក្នុងសភាព ផ្ងា និងហើមស្អុយ រហូតដល់មានដង្កូវចោះជា ច្រើនដែលមិនអាចមើលស្គាល់ពីអត្តសញ្ញាណ នោះឡើយ។ ចំណែកនៅទីតាំងកើតហេតុ មិន មានបន្សល់ទុកនូវវត្ថុតាងអ្វីនោះទេ។

លោកអធិការរងបន្តថា រហូតមកដល់ព្រឹក  ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ សពស្ត្រីរងគ្រោះ ត្រូវបានរក្សាទុកនៅកន្លែងដដែល ហើយសមត្ថ- កិច្ចបានអំពាវនាវដល់ប្រជាពលរដ្ឋដែលបាត់ សមាជិកគ្រួសារខ្លួន មានភិនភាគដូចខាងលើ សូមមកពិនិត្យ និងសម្គាល់អត្តសញ្ញាណជនរងគ្រោះ ។

យ៉ាងណា សមត្ថកិច្ចនៅមិនទាន់អាចសន្និដ្ឋានថា ករណីខាងលើ ជាករណីអ្វីឱ្យប្រាកដនៅឡើយពោលគឺរង់ចាំធ្វើការស្រាវជ្រាវឱ្យច្បាស់ លាស់ជាមុនសិន ទើបអាចសន្និដ្ឋានបាន ។

ប៉ុន្តែតាមប្រភពពីអ្នកចោមរោមមើលសព បានដាក់ការសង្ស័យថា ករណីខាងលើនេះ អាច ជាករណីរំលោភសេពសន្ថវៈរួចសម្លាប់ ហើយសពអាចត្រូវគេដឹកមកពីកន្លែងឆ្ងាយ មកទម្លាក់ ចោលនៅក្នុងចម្ការដំឡូងនេះ ក៏ថាបាន ព្រោះ សូម្បីតែស្បែកជើងក៏គ្មានផង ។

លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ នគរបាលខេត្តត្បូងឃ្មុំ បានចាត់កម្លាំងជំនាញ ចុះស្រាវជ្រាវករណីខាងលើនេះយ៉ាងយកចិត្តទុកដាក់ ព្រមទាំងធ្វើការផ្សព្វផ្សាយទៅតាម បណ្តាប៉ុស្តិ៍មូលដ្ឋាននានា ដើម្បីស្វែងរកសាច់- ញាតិសព មកទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី” ៕

ដោយ៖ សុភ័ណ្ឌ

RELATED ARTICLES