យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ បានឱ្យដឹងថា តុលាការអាជ្ញាកណ្តាលកីឡា (CAS) បានសម្រេចច្រានចោលបណ្តឹងរបស់ក្រុមប្រឹក្សាគ្រប់គ្រងបាល់ទាត់អឺរ៉ុប ដោយបើកផ្លូវឱ្យក្លឹប Man City រួចបម្រាមប្រកួត Uefa Champion League ២រដូវកាល។
ក្រោយការប្រកាសរបស់តុលាការអាជ្ញាកីឡា ក្លឹប Man City បានបង្ហាញអារម្មណ៍ពេញចិត្ត និងសប្បាយចំពោះការកាត់ក្តីនេះ។ ក្លឹប Man City ដែលខកចិត្តពានរង្វាន់ English Premiet League រដូវកាលនេះ បានប្តេជ្ញាចិត្តថា នឹងលើកពាន Uefa Champion League រដូវកាលនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ CAS សម្រេចថា ក្លឹប Man City មិនបានរំលោភទៅលើច្បាប់ហិរញ្ញវត្ថុទិញដូរកីឡាករនោះទេ ប៉ុន្តែសម្រេចពិន័យក្លឹបនេះជាង១០លានដុល្លារ ពីបទមិនសហការឱ្យមានការស៊ើបអង្កេតពេញលេញពីក្រុមប្រឹក្សាគ្រប់គ្រងបាល់ទាត់អឺរ៉ុប EUFA។
គួររំឭកថា ពីមុនមក UEFA ពិន័យក្លឹប Man City ជាង៣០លានដុល្លារ និងដាក់ឱ្យជាប់បម្រាម២រដូវកាលមិនចូលរួមប្រកួត Uefa Champion League ពីបទរំលោភច្បាប់ហិរញ្ញវត្ថុទិញដូរកីឡីការ ប៉ុន្តែក្លឹបនេះមិនសុខចិត្ត ហើយបានដាក់ពាក្យប្តឹងឧទ្ធរណ៍ ឡើងមកតុលាការអាជ្ញាកណ្តាលកីឡា៕
ប្រភពពី ៖ Reuters
ប្រែសម្រួលដោយ ៖ ដេត