Tuesday, September 23, 2025
Homeព័ត៌មានជាតិស្ត្រីជាម្តាយអើតមើលក្នុងបន្ទប់ទឹក រួចស្រែកយំតែម្តង

ស្ត្រីជាម្តាយអើតមើលក្នុងបន្ទប់ទឹក រួចស្រែកយំតែម្តង

ខេត្តត្បូងឃ្មុំ ៖ ស្ត្រីម្នាក់បានចេញទៅរកទិញម្ហូបនៅផ្ទះលក់ចាប់ហួយក្នុងភូមិ ដោយទុកឱ្យកូនតូចឱ្យនៅផ្ទះតែម្នាក់ឯង ស្រាប់តែអកុសល កូនតូចបានដើរចូលទៅលេងក្នុងបន្ទប់ទឹក រួចក៏ដាំក្បាលចូលអាងទឹកបណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិច្រកចំបក់ ឃុំជប់ ស្រុកត្បូងឃ្មុំ។

ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះអឿន សុខរាជ អាយុ២ខួប រស់នៅក្នុងបន្ទុកឪពុកម្តាយ និងមានលំនៅក្នុងភូមិឃុំ កើតហេតុខាងលើ។

តាមសម្តីស្ត្រីជាម្តាយឈ្មោះសែម ស៊ីណែត អាយុ២១ឆ្នាំ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នាងបានចេញទៅរកទិញម្ហូប ហើយទុកកូនឱ្យលេងនៅលើផ្ទះតែម្នាក់ឯង ស្រាប់តែពេលនោះ កូនប្រុសរបស់នាងបានដើរលើសំយាបចង្ក្រានបាយប្រក់ស័ង្កសី រួចក៏ផុងជើងធ្លាក់ចូលចំអាងទឹកក្នុងបន្ទប់ទឹកបណ្តាលឱ្យឈ្លក់ទឹកស្លាប់តែម្តង។

ក្រោយទទួលបានព័ត៌មានខាងលើ កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជប់គ្រូពេទ្យមណ្ឌលសុខភាព ចុះដល់កន្លែងកើតហេតុ ពិនិត្យស្រាវជ្រាវឃើញថា ក្មេងប្រុសរងគ្រោះពិតជាបានស្លាប់ដោយសារធ្លាក់ចូលអាងក្នុងបន្ទប់ទឹកប្រាកដមែន ពុំមានពាក់ពន្ធ័នឹងបទល្មើសព្រហ្មទណ្ឌឡើយ។

សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ សាច់ញាតិដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES