Tuesday, September 23, 2025
Homeព័ត៌មានជាតិម៉ែឈឺ ព្រោះតែនឹក បើកូនស្រីបានដឹងហើយ សូមវិលមកវិញផង

ម៉ែឈឺ ព្រោះតែនឹក បើកូនស្រីបានដឹងហើយ សូមវិលមកវិញផង

ខេត្តព្រៃវែង ៖ យុវតីម្នាក់នៅសុខៗក៏ជិះម៉ូតូចេញពីផ្ទះបាត់ដំណឹងសូន្យឈឹង មិនឃើញវិលត្រឡប់មកវិញសោះ ធ្វើឱ្យក្រុមគ្រួសារផ្អើលឆោឡោដើរតាមស្វែងរកយ៉ាងណា ក៏មិនមានដំណឹងសោះ ជាហេតុធ្វើឱ្យស្ត្រីជាម្តាយព្រោះតែនឹកបារម្ភពីកូនស្រីខ្លាំងពេក ក៏ធ្លាក់ខ្លួនឈឺធ្ងន់ ប្រកាសហៅកូនស្រីប្រញាប់វិលមកផ្ទះវិញ។

យុវតីដែលបាត់ខ្លួនខាងលើ មានឈ្មោះសែម រស្មី អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

តាមប្រភពពីក្រុមគ្រួសារយុវតីដែលបាត់ខ្លួនខាងលើ បានបញ្ជាក់ប្រាប់ថា យុវតីសែម រស្មី បានបាត់ខ្លួនចេញពីផ្ទះអស់រយៈពេល៧ថ្ងៃមកហើយ នៅមិនទាន់មានដំណឹងអ្វីទាល់តែសោះ ដោយមុនពេលកើតហេតុ យុវតីរូបនេះបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1Q-5260 ចេញពីផ្ទះ ដោយមិនបានប្រាប់សមាជិកគ្រួសារណាម្នាក់ ថានាងទៅណានេះទេ ហើយសូម្បីតែទូរស័ព្ទ ក៏នាងមិនបានយកទៅតាមខ្លួនដែរ។

ប្រភពដដែលបន្តថា ក្រោយពីព្យាយាមតាមស្វែងរកកូនស្រីអស់ជាច្រើនថ្ងៃរួចមក ក្រុមគ្រួសារបានទទួលតម្រុយថា កូនស្រីរូបនេះបានធ្វើដំណើរទៅភ្នំពេញ ប៉ុន្តែមិនដឹងជាគោលដៅនៅកន្លែងណា ហើយទោះជាក្រុមគ្រួសារតាមរកយ៉ាងណាក៏មិនឃើញសោះ។ ដោយសារតែបាត់កូនស្រីយូរថ្ងៃ រកមិនឃើញ ទើបធ្វើឱ្យឪពុកម្តាយយុវតីខាងលើកំពុងមានការព្រួយបារម្ភពីសុវត្ថិភាពកូនស្រីរបស់ខ្លួនយ៉ាងខ្លាំង រហូតដល់ភ្លេចបាយភ្លេចទឹក ធ្លាក់ខ្លួនឈឺធ្ងន់ទៅហើយ ព្រោះតែខ្លាចកូនស្រីជួបគ្រោះថ្នាក់ ឬត្រូវមនុស្សមិនល្អនាំយកទៅធ្វើបាប។

ជាមួយនេះក្រុមគ្រួសារយុវតីខាងលើ បានប្រកាសអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រទះឃើញក្មេងស្រីដែលមានភិនភាគដូចក្នុងរូបថតខាងលើ សូមជួយផ្តល់ដំណឹងដល់ក្រុមគ្រួសារផង តាមរយៈលេខទូរស័ព្ទ ០៦៧ ៥៣ ៥៤ ៥១ និង០៩៧ ៩៥ ៣៥ ៧៧៦៕

RELATED ARTICLES