Friday, March 29, 2024
Homeកីឡាអន្ដរជាតិកី​ឡា​ករ​​ចាំ​ទី​ Cillessen​ អវ​ត្ត​​មាន​​ពី​​ក្លឹប​ Ba​rce​lo​na​ ៣​ស​ប្តា​ហ៍​

កី​ឡា​ករ​​ចាំ​ទី​ Cillessen​ អវ​ត្ត​​មាន​​ពី​​ក្លឹប​ Ba​rce​lo​na​ ៣​ស​ប្តា​ហ៍​

ក្លឹបអ្នកមានបុណ្យ Barcelona នឹងលេងដោយគ្មានអ្នកចាំទី Jasper Cillessen រយៈពេល៣សប្តាហ៍បន្ទាប់ពីកីឡាករសញ្ជាតិហូឡង់រូបនេះរងរបួសក.ជើងអំឡុងពេលហ្វឹកហាត់ត្រៀមប្រកួតជាលក្ខណៈអន្ដរជាតិ ។ នេះបើយោងតាមការឱ្យដឹងរបស់ក្លិបកាលពីដើមសប្តាហ៍នេះ ។

2

កីឡាករ Cillessen ដែលបានផ្លាស់ពីក្លិប Ajax មកកាន់ក្លឹប Barcelona អំឡុងពេលបិទរដូវកាលក្នុងតម្លៃខ្លួន ១៣លានអឺរ៉ូ នឹងអវត្តមាននៅពេល Barcelona ត្រូវប៉ះជាមួយនឹងក្រុម Deportivo , Valencia និង Granada បូករួមនឹងការប្រកួតព្រឹត្តិការណ៍យូហ្វាឆេមពានលីក ចំនួនពីរលើកជាមួយក្រុមមេឃខៀវ Man City ។

Cillessen ដែលជាអ្នកចាំទីដៃទី២បន្ទាប់ពីកីឡាករ Marc Andre ter Stegen-បង្ហាញខ្លួនទើបបានមួយលើកប៉ុណ្ណោះនារដូវកាលនេះ ពោលគឺក្នុងពេលBarcelona បរាជ័យ ២-១ ក្រោមថ្វីជើងក្រុមភ្ញៀវ Alaves ។

ក្នុងសេចក្តីប្រកាសដដែល ក្លិប Barcelonaបានឱ្យដឹងបន្ថែមថា ខ្សែការពារស្លាបស្តាំ Sergi Roberto ដែលបានអវត្តមានក្នុងពេលក្រុមជម្រើសជាតិអេស្ប៉ាញឈ្នះការប្រកួតជម្រុះ World Cupក្រៅដីលើក្រុមអាល់បានីបានរងរបួសជើងស្តាំផងដែរ ។ ទោះជាយ៉ាងនេះក្តី កីឡាកររូបនេះនឹងអាចវិលចូលប្រកួតវិញបានក្នុងពេលBarcelonaត្រូវប៉ះជាមួយ Deportivo ក្នុងដី នារាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ៕

ដោយ៖ ហេង ដេត

RELATED ARTICLES