Thursday, March 28, 2024
Homeនយោបាយលោកផៃ ស៊ីផាន៖ បក្សប្រឆាំងអាម៉ាស់នឹងសារនយោបាយ “ទិញមិនលក់ សម្លុតមិនខ្លាច”

លោកផៃ ស៊ីផាន៖ បក្សប្រឆាំងអាម៉ាស់នឹងសារនយោបាយ “ទិញមិនលក់ សម្លុតមិនខ្លាច”

ភ្នំពេញ៖ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ លោកផៃ ស៊ីផាន បានលើកឡើងថា បក្សប្រឆាំងបានរងភាពអាម៉ាស់ នឹងសារនយោបាយ “ទិញមិនលក់ សម្លុតមិន ខ្លាច” ដែលពីដំបូងបញ្ជាក់យ៉ាងម៉ឺងម៉ាត់ តែ ចុងក្រោយ ធ្វើមិនបាន។

លោកផៃ ស៊ីផាន បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោក នៅថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១៦ ថា “គោរពជូនបណ្តាញសារព័ត៌មាន និងប្រិយមិត្ត ធពធស “ទិញមិនលក់ សម្លុតមិន ខ្លាច” នេះ ជាសារនយោបាយរបស់ ជណភ្រ ដែលបានបង្ហាញនូវភាពតក់ស្លុតនិងរន្ធត់ ដើម្បី វាយប្រហារមកលើ ជភភ ក៏ដូចជាសម្តេចអគ្គ- មហាសេនាបតីតេជោហ៊ុន សែន។ សារនេះ ជាសញ្ញាណនៃការប្រឌិត ដើម្បីភូតភរ ទាក់ទាញ មតិសារធារណជនឱ្យយល់ឃើញថា ជណភ្រ ជាគណបក្សរងគ្រោះ និងបង្ហាញពីកម្តៅនយោ- បាយដែលគេកាឡៃការពិត។ ចុះហេតុដូចម្តេច បានជាបង្ហាញថា មានការភ័យខ្លាចនៅពេល នេះ? ឬមួយចង់បញ្ចោញសារសម្រាប់ប្រើ- ប្រាស់ដល់ក្រុមយកសិទ្ធិមនុស្សនិងលទ្ធិប្រជា- ធិបតេយ្យ ដើម្បីធ្វើរបាយការណ៍ថា មានការ គាបសង្កត់នយោបាយ? នេះជាឆាកល្ខោន នយោបាយដែលបង្ហាញទស្សនីយភាពភូតភរ និងជាខ្លឹមសារនយោបាយប្រឌិតតែប៉ុណ្ណោះ។ ក៏ប៉ុន្តែសារដែលថា “ទិញមិនលក់ សម្លុតមិន ខ្លាច” ក្លាយទៅជាសារអាម៉ាស់របស់ និងចំអក ឡកឡឺយឱ្យ ជណភ្រ តែប៉ុណ្ណោះ។ សួរថា ភាពក្លាហានដែលជាកាតព្វកិច្ចរបស់ ជណភ្រ បម្រើនិងការពារប្រជាជន ដែលខ្លួនអះអាង ជានិច្ចកាល រហូតដល់ជាពាក្យស្លោករបស់ ជណភ្រ ផងនោះ តើប្រជាពលរដ្ឋ លោកជឿ   ម្តេចបាន ចំពោះភាពកំសាកបែបនេះ?”។

បន្ថែមលើសំណេរតាមហ្វេសប៊ុកនេះ លោក ផៃ ស៊ីផាន បញ្ជាក់ថា លោកមិននិយាយជំនួស អ្នកគាំទ្រទេ ក៏ប៉ុន្តែភាពអាម៉ាស់បែបនេះ វា អាចជាចំណែកឱ្យអ្នកគាំទ្របក្សប្រឆាំងនោះ គិតសាជាថ្មីម្តងទៀត ក្នុងការគាំទ្រឬមិនគាំទ្រ។

ខាងក្រោមនេះ ជាបទសម្ភាសខ្លីរវាង “នគរធំ” ជាមួយលោកផៃ ស៊ីផាន កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៦ ៖

នគេធំ ៖ ជម្រាបសួរលោកផៃ ស៊ីផាន! តើលោកមានអ្វីបញ្ជាក់បន្ថែមលើការលើកឡើង ពីសារនយោបាយ “ទិញមិនលក់ សម្លុតមិនខ្លាច” របស់បក្សប្រឆាំង នោះដែរឬទេ?

លោកផៃ ស៊ីផាន ៖ បាទ! ខ្ញុំថាការលើក ឡើងរបសគាត់ ដូចថា “ទិញមិនលក់ សម្លុតមិន ខ្លាច “គ្រាន់តែជាភាសានៅនឹងប្របេរមាត់របស់ គាត់ទេ មិនមែនជាគោលការណ៍ជាក់ស្តែង ទេ។ អាស្រ័យហេតុដូច្នេះ ដែលគាត់យកលេស មិនចូលសភាហ្នឹង ដោយសារគាត់ថាខ្លាច ដូច្នេះ វាប្រឆាំងនឹងអ្វីដែលជម្រាបប្រាប់ដល់មហាជន របស់យើង ហើយកាលគាត់និយាយសកម្មភាព របស់គាត់ហ្នឹង ធ្វើឱ្យយើងយល់បានថា គាត់ អត់មានសមត្ថភានឹងកិច្ចការពារប្រជាពលរដ្ឋ  ឬក៏ជួយប្រជាពលរដ្ឋទេ គាត់និយាយភរ ប្រឌិត ដើម្បីទាក់ទាញប្រជាប្រិយភាពដែលគេហៅថា ប្រជាភិថុតិ ដែលទាក់ទាញមានអ្នកគាំទ្រ។ ដូច្នេះគ្រាន់តែជាសារមួយធ្វើឱ្យគាត់ខ្លាច ហើយ គាត់មានអភ័យឯកសិទ្ធិ មានទាំងមិត្តភក្តិអន្តរ- ជាតិ ដែលតាមឃ្លាំមើលថែមទៀតផង។ ហេតុ ដូចម្តេច គេយកលេសខ្លាចហ្នឹង? ដែលខុសគ្នា នឹងអ្វីដែលជាគំនិត ឧត្តមគតិរបស់គាត់ហ្នឹង? ហ្នឹងចំណុចទី១ ចំណុចទី២ យើងឃើញថា ជា យុទ្ធសាស្ត្ររបស់គាត់មួយ ដើម្បីធ្វើឱ្យអន្តរ- ជាតិ មើលឃើញថា មានកម្តៅនយោបាយ  ហើយក៏ជាផលប្រយោជន៍ដល់អ្នកធ្វើរបាយ- ការណ៍ដទៃទៀត ហើយជាពិសេស គាត់ឃើញ ដឹងថា អន្តរជាតិចូលមកទស្សនកិច្ចហ្នឹងឯង។ នេះហើយដែលគាត់មិនយកច្បាប់ជាធំ មិនយក កាតព្វកិច្ចតំណាងរាស្ត្រជាធំ ក្នុងកិច្ចការបម្រើ ប្រជាពលរដ្ឋ ដែលមតិភាគតិចគាំទ្រគាត់។ អាហ្នឹងបានសេចក្តីថា គាត់បោះចោលសន្លឹក- ឆ្នោតដែលគេបានបោះឱ្យ។

នគរធំ ៖ ជាការកត់សម្គាល់របស់លោក ជំនួសឱ្យពាក្យនេះ តើពេលនេះ បក្សប្រឆាំង គួរតែប្រើពាក្យអ្វីវិញ?

លោកផៃ ស៊ីផាន ៖ ខ្ញុំមិនមានលទ្ធភាព  ឬសមត្ថកិច្ចណាមួយដែលបង្គាប់បញ្ជាគណបក្ស ប្រឆាំងទេ គណបក្សភាគតិច ទុកឱ្យគាត់គិត សាថ្មីម្តងទៀតថា គាត់ប្រើហ្នឹងសមរម្យទេ? គាត់និយាយថា “ទិញមិនលក់ សម្លុតមិនខ្លាច” ហ្នឹង?

នគរធំ ៖ ក្រៅពីអាម៉ាស់ដល់គណបក្ស ទាំងមូល តើអាចអាម៉ាស់ដល់ភាគីពាក់ព័ន្ធណា ទៀតដែរ?

លោកផៃ ស៊ីផាន ៖ ការប្រើពាក្យហ្នឹង ដែលគាត់ធ្វើមិនបាន គ្មានលទ្ធភាព គ្មានសមត្ថភាព ក្នុងការអនុវត្តនូវពាក្យរបស់គាត់ហ្នឹង គឺអាម៉ាស់ រួមទាំងអ្នកផ្តល់សេចក្តីទុកចិត្តរបស់គាត់ អ្នក ដែលគាំទ្រគាត់ អ្នកដើរតាមគាត់ ជាពិសេសគឺ សន្លឹកឆ្នោតអស់តម្លៃរលីង។

នគរធំ ៖ អ៊ីចឹងក្នុងន័យនេះ តើលោក សង្ឃឹមថា បក្សប្រឆាំង អាចរក្សាការគាំទ្រ ឬ បង្កើនការគាំទ្របានដែរឬទេ សម្រាប់ការបោះ- ឆ្នោតអាណត្តិក្រោយ?

លោកផៃ ស៊ីផាន ៖ ខ្ញុំមិននិយាយជំនួស អ្នកគាំទ្រទេ ក៏ប៉ុន្តែភាពអាម៉ាស់បែបនេះ ដែល វាអាចជាចំណែករបស់អ្នកគាំទ្ររបស់គាត់ ឱ្យ គិតសាជាថ្មីម្តងទៀត គាំទ្រតទៅទៀតឬទេ? គ្រាន់តែរឿងបន្តិចបន្តួចគាត់មិនមានសមត្ថភាព ក្នុងកិច្ចការការពារផលប្រយោជន៍ប្រជាពលរដ្ឋ ខ្មែរ អ្នកគាំទ្ររបស់គាត់ ដែលត្រូវតែធ្វើកិច្ចការ នៅក្នុងសភានោះផង ៕

ដោយ៖ កុលបុត្រ

RELATED ARTICLES