Tuesday, April 16, 2024
Homeព័ត៌មានជាតិអង្គការ​​សង្គម​​ស៊ីវិល​​៦០ ថ្កោល​​ទោស អំពើ​​ហិង្សា​​លើ​​អ្នក​​ការ​​ពារ​​សិទ្ធិ​​មនុស្ស

អង្គការ​​សង្គម​​ស៊ីវិល​​៦០ ថ្កោល​​ទោស អំពើ​​ហិង្សា​​លើ​​អ្នក​​ការ​​ពារ​​សិទ្ធិ​​មនុស្ស

ភ្នំពេញ ៖ បន្ទាប់ពីមានហេតុការណ៍ ប៉ះទង្គិចក្នុងទិវាសិទ្ធិលំនៅឋានពិភពលោក រវាង ក្រុមប្រជាសហគមន៍មានទំនាស់ដីធ្លីជាមួយ ក្រុមសន្តិសុខខណ្ឌ បណ្តាលឱ្យអ្នកឃ្លាំមើល សិទ្ធិមនុស្ស សកម្មជនដីធ្លី និងអ្នកកាសែត រងរបួសកាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នោះមក ក្រុមអង្គការសង្គមស៊ីវិលចំនួន៦០ បាន ចេញសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃដដែល នោះ ថ្កោលទោសការប្រើអំពើហិង្សា លើអ្នក ចូលរួមការប្រមូលផ្តុំដោយសន្តិវិធី និងអ្នក ការពារសិទ្ធិមនុស្ស។

សេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការ សង្គមស៊ីវិលទាំង៦០ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១៦ ស្តីពី “ទិវាលំនៅឋានពិភពលោក ត្រូវ បានរំខានដោយការវាយដំយ៉ាងធ្ងន់ធ្ងរលើអ្នក ការពារសិទ្ធិមនុស្ស” នោះមានខ្លឹមសារថា “យើង ខ្ញុំជាអង្គការសង្គមស៊ីវិល មានរាយនាមដូចខាង ក្រោម សូមសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះសន្តិសុខសាលាខណ្ឌដូនពេញមួយចំនួន ដែលបានប្រើប្រាស់អំពើហិង្សា ដោយគ្មានហេតុផលទៅលើអ្នកចូលរួមប្រមូលផ្តុំដោយសន្តិវិធី  ដើម្បីប្រារឰទិវាសិទ្ធិលំនៅឋានពិភពលោក កាលពីព្រឹកមិញ និងសូមថ្កោលទោសការវាយ ប្រហារដែលមិនអាចទទួលយកបាននេះ។

នាម៉ោងប្រហែល៩និង៣០នាទីព្រឹកនេះ  អំឡុងពេលដើរហែក្បួនតាមផ្លូវនានា ក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីលានប្រជាធិបតេយ្យ កងកម្លាំងសន្តិសុខជាច្រើននាក់ (ដឹកនាំដោយ ប្រធានសន្តិសុខខណ្ឌដូនពេញ លោកចៀម រដ្ឋា) បានចាប់ផ្តើមប្រើអំពើហិង្សាដោយគ្មានហេតុផល ទៅលើសកម្មជនដីធ្លី លោកច័ន្ទ ពុទ្ធិស័ក្ត អ្នកតំណាងសហគមន៍បឹងកក់ បន្ទាប់ពីលោក បានព្យាយាមការពារមិនឱ្យសន្តិសុខឆក់យក  ស្គរឆៃយ៉ាំ ពីក្រុមអ្នកដើរហែក្បួន។ សន្តិសុខ ទាំងនោះ បានបន្តប្រើអំពើហិង្សាដោយគ្មាន ហេតុផលស្រដៀងគ្នាទៅលើមន្ត្រីសិទ្ធិមនុស្ស ជាន់ខ្ពស់ លោកអ៊ំ សំអាត អ្នកគ្រប់គ្រងការិយាល័យស៊ើបអង្កេត នៃសម្ព័ន្ធខ្មែរជំរឿន និង ការពារសិទ្ធិមនុស្ស លីកាដូ (អង្គការលីកាដូ) ខណៈពេលលោកព្យាយាមបញ្ឈប់ស្ថានការ តានតឹង ដោយសន្តិវិធី និងការពារកុំឱ្យកើត មានអំពើហិង្សាបន្តទៀត។ អ្នកឃ្លាំមើលម្នាក់ ដែលមានពាក់កាតសារព័ត៌មាន ត្រូវបានរងរបួស អំឡុងពេលប៉ះទង្គិចគ្នាផងដែរ។

ការវាយប្រហារនេះ បង្ហាញពីឧទាហរណ៍ មួយផ្សេងទៀត ក្នុងការកើនឡើងការរឹតដ្បិត បរិយាកាសនៃការប្រើប្រាស់សេរីភាពជាមូលដ្ឋានដោយសន្តិវិធី នៅក្នុងប្រទេសកម្ពុជា។ ការហាមឃាត់របស់រាជរដ្ឋាភិបាលកម្ពុជា ទៅ លើការប្រមូលផ្តុំទាំងឡាយណា ដែលត្រូវបាន ចាត់ទុកថា មានការរិះគន់គោលនយោបាយ រាជរដ្ឋាភិបាល បូករួមទាំងការប្រើប្រាស់កង កម្លាំង ដោយមិនត្រឹមត្រូវដ៏ច្រើនលើសលប់ បានបង្កើតបរិយាកាសមួយ ដែលអាចប៉ះពាល់ ទៅដល់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហើយក៏បង្ហាញពីការរឹតដ្បិតនៃលំហសង្គមស៊ីវិល នៅក្នុងប្រទេសកម្ពុជា”។

សេចក្តីថ្លែងការណ៍រួមដដែល បានបន្តថា “អ្នកស្រី ចក់ សុភាព នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)រ មានប្រសាសន៍ ថា “ការវាយដំលើអ្នកឃ្លាំមើលសិទ្ធិមនុស្ស ដែលមានសម្គាល់អត្តសញ្ញាណ ដោយគ្រាន់តែ បំពេញការងាររបស់ខ្លួន ត្រូវបានរងគ្រោះដោយ អំពើហិង្សា គឺពិតជាមិនអាចទទួលយកបានទេ។ ចាប់តាំងពីការប្រមូលផ្តុំក្នុងយុទ្ធនាការ “ថ្ងៃចន្ទ ពណ៌ខ្មៅ” បានចាប់ផ្តើមឡើងក្នុងខែឧសភា ការ ចោទប្រកាន់លើអ្នកការពារសិទ្ធិមនុស្សដោយ ប្រើប្រាស់ប្រព័ន្ធយុត្តិធម៌បានកើតឡើងជាបន្តបន្ទាប់ ប៉ុន្តែការវាយប្រហារលើអ្នកការពារសិទ្ធិមនុស្សនៅតាមដងផ្លូវ គឺជារឿងមួយថ្មី ដែល កម្រនឹងមាន”។

ណាលី ពីឡូត នាយិការងផ្នែកតស៊ូមតិ នៃអង្គការលីកាដូ បានមានប្រសាសន៍ថា “នេះ គ្រាន់តែជាឧទាហរណ៍ចុងក្រោយមួយ ក្នុងការ ដាក់ពង្រាយសន្តិសុខ សម្រាប់ប្រើអំពើហិង្សា ដើម្បីរារាំងការប្រមូលផ្តុំដែលជាយុទ្ធសាស្ត្រ សម្រាប់អាជ្ញាធរ បំភិតបំភ័យប្រជាពលរដ្ឋក្នុង ការទាមទារសិទ្ធិ។ យើងអាចចាំមើលថា តើ ករណីនេះ នឹងអាច (ដូចករណីជាច្រើនទៀត) ក្លាយជាអំពើនិទណ្ឌភាព ចំពោះជនប្រព្រឹត្តបទល្មើសដែរ ឬយ៉ាងណា។ នេះអាចជាការពិបាក សម្រាប់តុលាការក្នុងការចាប់ផ្តើមផ្តន្ទាទោស សន្តិសុខ ដែលជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ អំពើហិង្សាជាលក្ខណៈប្រព័ន្ធ និងសកម្មភាព អំពើហិង្សាដែលកើតមានឡើងដដែលៗទាំង នេះ។

ក្បួនដង្ហែអហិង្សា ដែលចូលរួមដោយ ប្រជាពលរដ្ឋប្រមាណជា៥០០នាក់ បានចាប់ ផ្តើមនៅអតីតសហគមន៍ដីក្រហមដែលជាតំបន់ រងការបណ្តេញចេញមុនពេលដែលក្បួនដង្ហែ ធ្វើដំណើរឆ្លងកាត់ព្រះបរមរាជវាំង និងទីលាន ប្រជាធិបតេយ្យ។ ក្បួនដង្ហែ (ដែលអាជ្ញាធរ សាលារាជធានីភ្នំពេញ ចេញបទបញ្ជាប្រកាស មិនឱ្យមានការប្រមូលផ្តុំរយៈពេល៣ថ្ងៃមក ហើយ) ត្រូវបានកងកម្លាំងសន្តិសុខ រួមបញ្ចូល ទាំងនគរបាល និងសន្តិសុខ ពង្វៀងឱ្យដើរឆ្ពោះ ទៅកាន់ទីលានប្រជាធិបតេយ្យវិញ ខណៈដែល ប្រជាពលរដ្ឋទាំងនោះ ចង់ដើរហែក្បួនស្របតាម ផែនការដើមឆ្ពោះទៅកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

បន្ទាប់ពីការវាយប្រហារក្នុងការដើរហែ ក្បួនដោយអហិង្សា ដែលបានកើតឡើងនៅ ពាក់កណ្តាលផ្លូវ ប្រជាពលរដ្ឋ បានបន្តដំណើរទៅ កាន់ទីលានប្រជាធិបតេយ្យជាកន្លែងដែលអ្នក ទាំងនោះ បានបញ្ចោញមតិយោបល់អំពីសិទ្ធិ ដីធ្លី និងសិទ្ធិលំនៅឋាន និងប្រគល់ញត្តិជូន ទៅមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ប្រធានបទនៃការប្រមូលផ្តុំជា រៀងរាល់ឆ្នាំនៃឆ្នាំនេះ គឺពាក់ព័ន្ធជាថ្មីម្តងទៀត  ទៅនឹងការតវ៉ាប្រឆាំងនឹងការរំលោភយកដីធ្លី និងការបណ្តេញចេញដោយបង្ខំ។

កញ្ញាសុង ស្រីលាភ តំណាងសហគមន៍ បឹងកក់ បានមានប្រសាសន៍ថា “អាជ្ញាធរនឹង មិនអាចដោះស្រាយបញ្ហាទាំងនេះ ដោយការ វាយប្រហារយើងនោះទេ។ ការបន្តប្រើអំពើហិង្សា និងរឹតដ្បិតមិនអាចបញ្ឈប់ពួកយើង ក្នុង ការទាមទារយុត្តិធម៌ និងទាមទារសិទ្ធិលំនៅឋាន របស់យើងបានទេ”។

ការវាយប្រហារនេះ បានកើតឡើង ខណៈ ពេលដែលអ្នករាយការណ៍ពិសេសនៃអង្គការ សហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស នៅកម្ពុជា គឺកំពុងចាប់ផ្តើមដំណើរទស្សនកិច្ច នៅក្នុងរាជធានីភ្នំពេញ រយៈពេលចុងក្រោយ នេះ។ យើងខ្ញុំសូមសំណូមពរ ដោយទទូចឱ្យ អ្នករាយការណ៍ពិសេស លើកឡើងពីបញ្ហាការ បន្តប្រើប្រាស់អំពើហិង្សាជាបន្តបន្ទាប់ ពីសំណាក់ អាជ្ញាធរមានសមត្ថកិច្ចក្នុងការគាបសង្កត់មក លើសេរីភាពក្នុងការបញ្ចោញមតិ និងប្រមូលផ្តុំ ដោយសន្តិវិធី។

ជាថ្មីម្តងទៀត យើងខ្ញុំសូមធ្វើការថ្កោល ទោសទៅលើការវាយប្រហារយ៉ាងធ្ងន់ធ្ងរនេះ  និងសូមទាមទារឱ្យបុគ្គលទាំងឡាយ ដែលបាន ប្រើប្រាស់អំពើហិង្សាទៅលើការប្រមូលផ្តុំដោយ សន្តិវិធីទាំងនោះ ត្រូវទទួលខុសត្រូវចំពោះមុខ ច្បាប់”៕

RELATED ARTICLES