ភ្នំពេញ៖ នៅមុននេះបន្ដិច ប្រជាពលរដ្ឋជាច្រើនរយនាក់ បានសុំសមត្ថកិច្ចដង្ហែសពលោក កែម ឡី តែត្រូវអាជ្ញាធរមិនអនុញ្ញាត បង្កឲ្យប្រជាពលរដ្ឋមិនសុខចិត្ដ បាននាំគ្នាយកដុំថ្ម ដបទឹកសុទ្ធ គប់ទៅលើរថយន្ដដែលអាជ្ញាធរត្រៀមសម្រាប់ដឹកសពលោក កែម ឡី ទៅតម្កល់នៅវត្ដចាស់ ។
នេះបើតាមអ្នកឆ្លើយឆ្លងព័ត៌មាននគរធំ ប្រចាំនៅកន្លែងបាញ់សម្លាប់អ្នកវិភាគសង្គមលោក កែម ឡី នាស្ដាម៉ាតកាល់តិច ស្ដុបបូកគោ បានប្រាប់ឲ្យដឹង ។
បច្ចុប្បន្ន សពលោក កែម ឡី ត្រូវបានក្រុមមន្រ្ដីបច្ចេកទេសពិនិត្យរួចរាល់ហើយ កំពុងត្រៀមដកសពចេញពីកន្លែងកើតហេតុ តែត្រូវប្រជាពលរដ្ឋរារាំង ៕
នូ សុផាន់ណា