Sunday, November 24, 2024
Homeតារាខ្មែរនាយក្រឹម និងសាពូន មីដាដា និយាយពីលោកស្រីមួរ សុខហួរ

នាយក្រឹម និងសាពូន មីដាដា និយាយពីលោកស្រីមួរ សុខហួរ

ភ្នំពេញ ៖ លោកអ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម តារាកំប្លែងដ៏ល្បីល្បាញប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកសាពូន មីដាដា តារាចម្រៀងល្បី ដែលជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានបញ្ចេញទស្សនៈយោបល់ជុំវិញបរាជ័យមាតុភូមិនិវត្តន៍របស់លោកស្រីមួរ សុខហួរ អតីតអនុប្រធានអតីតគណបក្សសង្រ្គោះជាតិ ដោយលោកសាពូន មីដាដា បានផ្តាំទៅលោកស្រីមួរ សុខហួរ ថាគួរតែភ្ញាក់រលឹក ឈប់ដើរចោលលោកសម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ ងាកមកដើរតាមលោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ វិញ ទើបផុតជ្រោះមរណា។ ចំណែកនាយក្រឹម លោកឡើងថា លោកស្រីមួរ សុខហួរ ទំនងជាមិនចោលលោកសម រង្ស៉ី ទេ ព្រោះមានចរិតបោកដូចគ្នា ហើយលោកស្រីមួរ សុខហួរ គ្មានសមត្ថភាពចូលក្បែរលោកកឹម សុខា បានទេ។

នាយក្រឹម និងលោកសាពូន មីដាដា

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥-១៦ ខែមករា​ ឆ្នាំ២០២១ លោកស្រីមួរ សុខហួរ​ អតីតអនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ បានដឹកនាំដំណើរមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំង មកកាន់ប្រទេកម្ពុជា ដើម្បីតតាំងក្តីនៅតុលាការ ប៉ុន្តែដំណើររបស់លោកស្រី មូរ សុខហួរ និងសហការី បានជាប់គាំងនៅត្រឹមព្រលានយន្តហោះទីក្រុងឡូសអែនចេឡេស (Los Angels) សហរដ្ឋអាមេរិក ដោយលោកស្រីមិនត្រូវបានអនុញ្ញាតឲ្យឡើងយន្តហោះ ឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី ដើម្បីបន្តដំណើរមកកាន់ប្រទេសកម្ពុជា នោះទេ ដោយសារលោកស្រីគ្មានទិដ្ឋាការ (វីសា) ធ្វើដំណើរមកកម្ពុជា។

ក្រោយបរាជ័យមាតុភូមិនិវត្តន៍នោះ លោកស្រីមួរ សុខហួរ លើកឡើងថា នេះជាការហាមឃាត់របស់រាជរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីគណបក្សប្រជាជន ក៏ដូចជាសកម្មជនអតីតបក្សប្រឆាំង មួយចំនួន ខាងក្រុមលោកកឹម សុខា យល់ថា ដំណើរមាតុភូមិនិវត្តន៍ របស់លោកស្រីមួរ សុខហួរ គ្រាន់តែជាឆាកល្ខោន​ឬការសម្តែងបោកប្រាស់ ដើម្បីឲ្យអ្នកឧបត្ថម្ភលុយ បានអស់ចិត្តតែប៉ុណ្ណោះ។

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ លោកស្រីមួរ សុខហួរ ការចែករំលែក (Share) នៅក្នុងទំព័របណ្ដាញសង្គមហ្វេសប៊ុក របស់លោកស្រី នូវការផ្សាយផ្ទាល់ (Live) នៃទំព័រហ្វេសប៊ុក របស់លោកស៊ន ដារ៉ា អតីតមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិ ដែលនិយាយពាក់ព័ន្ធបរាជ័យមាតុភូមិនិវត្តន៍លើកទី២ របស់លោកស្រី ហើយនៅពេលនោះដែរ បន្ទាប់ពីបានឃើញលោកស្រីមួរ សុខហួរ Share ការ Live នោះ លោកសាពូន មីដាដា តារាចម្រៀងល្បី ដែលជាសកម្មជនគាំទ្រគណបក្សប្រជាជនកម្ពុជា ធ្លាប់រិះគន់វាយប្រហារលោកសម រង្ស៊ី ជារឿយៗកន្លងមកនោះ បានចូលទៅបញ្ចេញយោបល់ (Comment) ក្នុងន័យដាស់តឿនលោកស្រីមួរ សុខហួរ ឲ្យភ្ញាក់រលឹក ឈប់ដើរតាមលោកសម រង្ស៉ី ងាកមកដើរតាមលោកកឹម សុខា វិញ។

លោកសាពូន មីដាដា បានសរសេរថា “មីងហួរ អើយ! ភ្ញាក់រលឹកឡើងមីង មកដើរតាមពូខា វិញ អាចមានផ្លូវទៅមុខទៀត បើនៅត្រាំជាមួយខ្ទើយរង្ស៊ី គឺដល់មាត់ជ្រោះមរណ:ហើយ“។

ជុំវិញការ Comment ខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំយោបល់បន្ថែមពីលោកសាពូន មីដាដា បានទេ កាលពីម្សិលមិញ ដោយទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាន។      

ដោយឡែក លោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម តារាកំប្លែងល្បីជាង ៣ទសវត្សរ៍ ដែលធ្វើឲ្យទស្សនិកជនផ្ទុះសំណើចមិនចេះរីកស្ងួត និងជាសកម្មជនគាំទ្រគណបក្សប្រជាជនកម្ពុជា តាំងពីដើមមកនោះ ក៏បានបង្ហោះរូបភាព និងសំណេរ ពាក់ព័ន្ធនឹងមាតុភូមិនិវត្តន៍របស់លោកស្រី មួរ សុខហួរ ផងដែរ នៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក។

ជាមួយនេះ លោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម បានសរសេរខ្លីក្នុងគណនីហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ថា “មើលមុខអញផង ! អាជឿ ! មីជឿ តែភ្លេចខ្លួន អញបោកទៀត ហាស់ហា  បក្សអញអីចឹង“។

លោកស្រីមួរ សុខហួរ

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម បានបញ្ជាក់ប្រាប់ ”នគរធំ” នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ថា ក្រុមលោកសម រង្ស៉ី និងលោកស្រីមួរ សុខហួរ កុហកប៉ុណ្ណឹងហើយ បោកប៉ុណ្ណឹងហើយ អ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិ នៅតែជឿទៀត ជាពិសេស អ្នកនៅក្រៅប្រទេស ឲ្យគេរៃអង្គាសលុយយកមកចាយក្នុងដំណើរមាតុភូមិនិវត្តន៍បោកប្រាស់នេះ លោកមិនដឹងថាម៉េចទេ។ នាយក្រឹមថា ក្រុមលោកសម រង្ស៊ី មិនចោលក្បួនបោកទេ គឺភ្លេចៗខ្លួន នឹងបោកប្រមូលលុយបានទៀតមិនខាន។

ទោះជាយ៉ាងណា ជុំវិញការផ្តាំផ្ញើរបស់លោកសាពូន មីដាដា ឲ្យលោកស្រីមួរ សុខហួរ ឈប់ដើរតាមលោកសម រង្ស៉ី ងាកមកដើរតាមលើកកឹម សុខា វិញនោះ លោកអ៊ូ ប៉ុណ្ណារ៉ាត់ យល់ថា លោកស្រីមួរ សុខហួរមិនអាចកាត់ផ្ដាច់ពីលោកសម រង្ស៊ី បានទេ ព្រោះមេនិងកូនចៅនេះ ចេះបោកដូចគ្នា តែបើលោកស្រីមួរ សុខហួរ ចង់មកចូលរួមជាមួយកឹម សុខា មិនអាចទៅរួចឡើយ ព្រោះសមត្ថភាពលោកស្រីមួរ សុខហួរ មិនអាចចូលក្បែរលោកកឹម សុខា បានទេ។ 

លោកអ៊ូ ប៉ុណ្ណារ៉ាត់ បានមានប្រសាសន៍ថា “បាទ! ខ្ញុំជឿថា មិនអាចទេ មិនអាចគាត់ចូលមកក្បែរលោកកឹម សុខា បានទេ ព្រោះសមត្ថភាព ទេពកោសល្យរបស់គាត់ មិនអាចប្រៀបធៀបកឹម សុខា បាន។ ខ្ញុំជឿថា គាត់ឆ្លងកាត់ប៉ុន្មានអាណត្តិមកហើយ អ៊ីចឹងអ្វីដែលគាត់ធ្វើ មានប្រយោជន៍អី? មិនហ៊ានពលីដើម្បីជាតិផងហ្នឹង! ដូច្នេះបើលោកកឹម សុខា យកមកធ្វើការជាមួយ ដូចជាប៉ីនិងទ្រអ៊ីចឹង។ អ៊ីចឹងគាត់អស់សុពលភាពហើយ ដូចប៉ាស្ព័រ អត់សុពលភាពអ៊ីចឹង គឺអស់ Power ហើយ បើគាត់ឈរស្ងៀម គេលែងប្រើអីកើត។ ប៉ុន្តែគាត់ខុសពីចោរ ឲ្យតែប្រហែស គាត់យក (បោកចូលស្រុក) បានទៀត ភ្លេចខ្លួន គាត់រៀបចំទៀត អ៊ីចេះអ៊ីចុះៗ អូ! មានភ្លើងខៀវហើយ ធ្វើឲ្យអ្នកគាំទ្រជឿទៀត។ ប៉ុន្តែបើស្រុកខ្មែរ ចាំរៃលុយធ្វើអី ហើយអារៃលុយហ្នឹង ម៉េចមិនសួរថា យកលុយទៅធ្វើអី? បែងចែកធ្វើអី? ឲ្យច្បាស់មក។

លោកអ៊ូ ប៉ុណ្ណារ៉ាត់ បន្តថា “ចំពោះកឹម សុខា នៅក្នុងស្រុក ខ្ញុំជឿថា គ្មានអ្នកណាគេសរសើររឿងនៅស្ងៀមទេ ព្រោះមនុស្សនៅក្នុងទ្រុង និងនៅក្រៅទ្រុង។ នៅក្នុងទ្រុង បើទោះជាវាដឹង ក៏វាមិនហ៊ានថាអីដែរ ចរិតកឹម សុខា នេះ មនុស្សវាមិនណយទេ វាដូចតែគ្នាហ្នឹង ប៉ុន្តែគ្រាន់តែថា អាមួយទៀត អត់មានអំណាច អាមួយមានអំណាចនិយាយ។ បើសិនជានៅក្រៅដូចគ្នាហ្នឹង ខាំគណបក្សប្រជាជន ជាងស្អីទៅទៀត ចរិតវាអ៊ីចឹង! ចង់និយាយថា វាលោតៗ បើអាមួយនោះវាលោតៗខុសចង្វាក់ ដល់ថ្នាក់តិះដៀលព្រះមហាក្សត្រ ហើយ អាហ្នឹងវាឆ្កួតពេកអាហ្នឹង។

បើកឹម សុខា វិញ បើគាត់នៅក្រៅវិញ មានសិទ្ធិពេញលេញ អត់មានទោសមានអី ងាប់ហើយ! មាត់តាហ្នឹងផង និយាយគ្មានគិតទេ។ អាហ្នឹងបងប្អូនគាត់ច្រើនហើយ យល់ច្រើនត្រង់ថា អត់គណបក្សប្រឆាំង ក៏ស្រុកខ្មែរ នៅប៉ុណ្ណឹង មានគណបក្សប្រឆាំង វាកាន់តែវឹកវរទៅទៀត ប្រទេសជួបបញ្ហា។ ឥឡូវគ្រាន់តែសង្រ្គាមសម្ដី តាមហ្វេសប៊ុក ទេ បើសម រង្ស៊ី នៅក្នុងស្រុកវិញ មានបញ្ហារហូត។

ខ្ញុំចុះតាមខេត្តច្រើន ជួបប្រជាពលរដ្ឋ ឧស្សាហ៍សួរពួកគាត់ ថាម៉េចហើយ អស់ប្រឆាំងទៅ ម៉េច? គាត់ថា អាហ្នឹងរលាយទៅ ក៏អត់មានបញ្ហាអីប៉ះពាល់ដល់គាត់ផង សំខាន់ស្រុកអត់មានបញ្ហា គាត់និយាយប៉ុណ្ណឹង តែពួកហ្នឹងនៅធ្វើការទៅ ចេះតែមានបញ្ហារហូត អ៊ីចេះៗ ហើយការរកស៊ីក៏គាត់ពិបាកដែរ អ្នកជួញដូរ ក៏គាត់គិតច្រើន តែអស់ពីហ្នឹងមើល គាត់ស្រួលម្យ៉ាង“។

លោកអ៊ូ ប៉ុណ្ណារ៉ាត់ បន្តទៀតថា “ចុងក្រោយ ខ្ញុំគ្រាន់តែផ្ដាំបងប្អូនប្រជាពលរដ្ឋដែលនៅក្នុងស្រុក ជាពិសេសនៅស្រឡាញ់ការគាំទ្រគណបក្សប្រឆាំង ឲ្យគាត់យល់ ឲ្យរីកចម្រើនរបស់ប្រទេសតែម្ដង។ សនិ្តភាព សន្តិសុខល្អហើយ យើងចង់បានអី? មានអីដែលត្រូវប្លែកពីហ្នឹងទៀត? យើងជួយគ្នាងាកមករកការកសាងជាតិ ដើរផ្លូវល្អ ដើម្បីកូនចៅគាត់ទៅមុខទៀត។ ជាពិសេស ផ្ដាំដល់បងប្អូននៅក្រៅប្រទេស ដែលជឿពួកបក្សប្រឆាំង សូមឲ្យបងប្អូនពិនិត្យមើល តើធនធានមនុស្សជិតខាងរបស់សម រង្ស៊ី តើសមាសភាពទាំងអស់ហ្នឹង ជាអ្នកណា? បើមនុស្សគាត់ល្អ អាហ្នឹងខ្ញុំគាំទ្រ ប្រទេសណាក៏មានបក្សប្រឆាំងដែរ តែបក្សប្រឆាំងរបស់គេ មានការយល់ដឹងច្រើន គេប្រឆាំង ដើម្បីឲ្យស្រុករីកចម្រើន មិនមែនប្រឆាំង ដើម្បីឲ្យស្រុកមានបញ្ហាទេ“៕ កុលបុត្រ

RELATED ARTICLES