Friday, September 20, 2024
Homeសន្ដិសុខសង្គមឃាតកម្មបោះសពទម្លាក់ទឹកប្រលាយ ជាផែនការប្រពន្ធដើមសម្លាប់ប្តីខ្លួនឯង

ឃាតកម្មបោះសពទម្លាក់ទឹកប្រលាយ ជាផែនការប្រពន្ធដើមសម្លាប់ប្តីខ្លួនឯង

ភ្នំពេញ៖ ពិតជាឈាមស្រែកស្បែកហៅប្រាកដមែន ក្នុងសំណុំរឿងឃាតកម្មវាយសម្លាប់បុរសម្នាក់ជាអ្នកបើក បររថយន្តឈ្នួល ហើយដឹកយកសាកសពទៅទម្លាក់ចោលនៅក្នុងទឹកប្រឡាយ ក្នុងភូមិគោកចំបក់ សង្កាត់ចោម ចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានប្រទះឃើញកាលពីវេលាម៉ោង១០និង៣៥នាទីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០១៦ កន្លងមក ។ ក្រោយពីសមត្ថកិច្ចជំនាញធ្វើការពិនិត្យ កោសល្យវិច័យ ស្រាវជ្រាវ រកឃើញអត្តសញ្ញាណ សាច់ញាតិ និងបន្តស្រាវជ្រាវទីបំផុត ការស្លាប់របស់បុរសខាងលើជាផែនការរៀបចំ គ្រោងទុកជាមុនរបស់ ស្រ្តីជាប្រពន្ធដើមទាំងអស់ ជួលឃាតករសម្លាប់ ប្តីរបស់ខ្លួនចោល ហើយត្រូវបាន កម្លាំងជំនាញកងរាជអាវុធហត្ថក្រុងភ្នំពេញ  វែកមុខរកឃើញ ឃាត់ខ្លួនបានមនុស្ស៣នាក់ ស្រី២នាក់ ប្រុសម្នាក់ កាលពីវេលាម៉ោង៧និង៣០នាទី យប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅដីវាលខាងក្រោយ សួនកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
សាកសពមានឈ្មោះ កៅ ផា ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ បើកបររថយន្តឈ្មួល ស្វាយរៀងកំពង់ចាម ភ្នំពេញ រស់នៅភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង ។ មានប្រពន្ធចំនួន២នាក់ ទី១ ជាប្រពន្ធដើមឈ្មោះ  សៅ សំអឿន អាយុ៤៦ឆ្នាំ មុខរបរនៅផ្ទះ មានកូនចំនួន៤នាក់ ប្រុស៣នាក់ ស្រី១នាក់ រស់នៅក្នុងបន្ទុកគ្រួសារ ។ ទី២ ជាប្រពន្ធចុង ឈ្មោះ ចាប សាម៉េត អាយុ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិចុងព្រែក ឃុំកំពង់ព្រែក ស្រុករមាសហែក មានស្រុកកំណើត ភូមិតាហង់ ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង ។  ចំណែកសម្ភារៈពាក់ព័ន្ធ  រថយន្តម៉ាក សាំយុ៉ង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-4728 និង ចិញ្ចៀនមាសមួយវង់ទម្ងន់៥ជី ។
តាមការបង្ហើបឲ្យដឹងពីសមត្ថកិច្ចបានឲ្យដឹងថា មនុស្ស៣នាក់ ពាក់ព័ន្ធក្នុងរឿងឃាតកម្មខាងលើ ហើយឃាត់ខ្លួនបាន ទី១ ស្រ្តីជាប្រពន្ធដើម ឈ្មោះ សៅ សំអឿន អាយុ៤៦ឆ្នាំ ។ ទី២ ឈ្មោះ សូរ ផា ហៅអ៊ួក អាយុ៣០ឆ្នាំ មុខរបរ បើកបររថយន្តឈ្នួល មានទីលំនៅក្បែរខាងគ្នា ជាអ្នកប្រើល្បិច ជួលរថយន្តជិះទៅខាងខេត្តសៀមរាប ហើយជាអ្នកវាយសម្លាប់ផ្ទាល់ដៃ ។ ទី៣ ស្រ្តីម្នាក់ ម៨នទាន់ស្គាល់ឈ្មោះ គ្រាន់តែដឹងថា ជាសង្សារ របស់ឈ្មោះ សូរ ផា ហៅអ៊ួក ។
fgdfdfdfs
ប្រពន្ធដើម ដែលជួលឃាតករវាយសម្លាប់ប្ដី យកសពចងដុំថ្មបោះទម្លាក់ទឹក
ប្រភពបន្តទៀតថា ជនរងគ្រោះក្រោយពី ជនដៃដល់ ឈ្មោះសូរ ផា ជួលរថយន្ត ជិះទៅខាងខេត្តសៀមរាប នៅព្រឹកថ្ងៃទី១២ ខែតុលា លុះពេលវិលត្រឡប់មកវិញ ក្នុងថ្ងៃទី១៣ ខែតុលា មកដល់ក្នុងទឹកដីខេត្តកំពង់ធំ ឃាតករ ឈ្មោះ សូរ ផា ដែលត្រូវបាន ស្រ្តីជាប្រពន្ធដើម ឈ្មោះ សៅ សំអឿន ជួលសម្លាប់ប្តីក្នុងតម្លៃ១០០០ដុល្លា នោះ បានធ្វើសកម្មភាពវាយ ជនរងគ្រោះបណ្តាលឲ្យស្លាប់ រួចហើយ ដឹកសាកសពតាមរថយន្តផ្សេងមួយគ្រឿងទៀត ចូលមកទីក្រុងភ្នំពេញ ដើម្ប៏យកសាកសព ទៅទម្លាក់ចោលក្នុងទឹកប្រឡាយ ត្រង់ចំណុចខាងលើ ហើយគេចខ្លួនបាត់ លុះរហូតដល់ ព្រឹកថ្ងៃទី១៤ ខែតុលា សាកសពជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ហើបអណ្តែតផុតពីទឹក សមត្ថកិច្ចពិនិត្យនិងកោសល្យវិច័យ ហើយធ្វើការស្រាវជ្រាវ រហូតដល់ ព្រលប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ត្រូវបាន លេចមុខ ប្រពន្ធដើម ប្រពន្ធចុង របស់ជនរងគ្រោះ មកដល់ប៉ុស្តិ៍ចោមចៅ សាកសួរដំណើររឿងអង្គហេតុកម្លាំងជំនាញ ទាំងនគរបាល ទាំងកម្លាំងអាវុធហត្ថក្រុងភ្នំពេញ លុះដល់ ថ្ងៃទី១៨ ខែតុលា រថយន្តសាំយ៉ុង របស់ជនរងគ្រោះបើកបរនោះត្រូវបាន ជនមិនស្គាល់មុខ យកទៅផ្លុងចោល នៅឯស្រុករមាសហែក ក្បែរផ្ទះជនរងគ្រោះវិញ ។
dsfdffds
ស្រ្ដីជាប្រពន្ធចុង សមត្ថកិច្ចសាកសូរ
ប្រភពបន្តទៀតថា ទោះជាយ៉ាងណាក៏ដោយ កម្លាំងជំនាញ បន្តសើុបអង្កេត ស្រាវជ្រាវ សំណុំរឿងឃាតកម្មខាងលើទីបំផុត ឈានទៅដល់ កម្លាំងអាវុធហត្ថក្រុងភ្នំពេញ វែកមុខរកឃើញឃាតករ និងអ្នកជួលសម្លាប់ ឃាត់ខ្លួនមនុស្ស៣នាក់ កាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះហើយ ។
បច្ចុប្បន្ន ឃាតករ និងជនពាក់ព័ន្ធ សរុបគ្នា៣នាក់ ត្រូវបាន នាំខ្លួនទៅកាន់ការិយាល័យជំនាញ អាវុធហត្ថក្រុងភ្នំពេញ ដើម្បីសាកសួរ និងចាត់ការទៅតាមនីតិវិធី ៕
RELATED ARTICLES