ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន បានអញ្ជើញដឹកនាំ គណៈប្រតិភូកម្ពុជា ធ្វើដំណើរទៅកាន់ទីក្រុង បាងកក ប្រទេសថៃ ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ ភូមិពល អតុល្យតេជ ដែលបានសោយព្រះទិវង្គត កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៦ ក្នុងព្រះជន្មាយុ៨៩ ព្រះវស្សា។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ឱ្យ ដឹង កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ ថា “សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន អញ្ជើញ ទៅគោរពវិញ្ញណក្ខន្ធព្រះមហាក្សត្រថៃ នៅ ទីក្រុងបាងកក ប្រទេសថៃ។
នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំ គណៈប្រតិភូកម្ពុជា ទៅគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រថៃ Bhumibol Adulyadej ទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ។
អតីតព្រះមហាក្សត្រថៃ Bhumibol Adulyadej បានសោយទិវង្គត កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ក្នុងព្រះជន្មាយុ៨៩ព្រះវស្សា ដែលប្រទេសថៃ បានកាន់ទុក្ខរយៈពេល មួយឆ្នាំ ហើយនេះជាការបាត់បង់ដ៏ធំបំផុតមួយ របស់ប្រជាពលរដ្ឋថៃ ដែលកម្ពុជា សូមចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះ”។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួង ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ចុះ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ បានឱ្យដឹងថា សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅព្រះរាជាណាចក្រថៃ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៦ ដើម្បីគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ ភូមិពល អតុល្យតេជ ដែលបានសោយព្រះទិវង្គត កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ។
គណៈប្រតិភូអមដំណើររួមមាន លោកទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង ការពារជាតិ លោកស្រីម៉ែន សំអន ឧបនាយក រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា–ព្រឹទ្ធសភា និងអធិការកិច្ច លោកប៊ិន ឈិន ឧបនាយរដ្ឋមន្ត្រី លោកកែ គឹមយ៉ាន ឧប– នាយករដ្ឋមន្ត្រី និងលោកប្រាក់ សុខុន ទេស– រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិ ព្រមទាំងសមាជិក រាជរដ្ឋាភិបាលដទៃទៀត។
គួរកត់សម្គាល់ថា ព្រះករុណាព្រះបាទ– សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ– មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តី ថ្លៃថ្នូរ និងសុភមង្គល សម្តេចហ៊ុន សែន នាយក– រដ្ឋមន្ត្រី លោកប្រាក់ សុខុន ទេសរដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិ– ការអន្តរជាតិ ព្រមទាំងមន្ត្រីជាន់ខ្ពស់កម្ពុជា ផ្សេងទៀត បានយាងនិងអញ្ជើញទៅចុះព្រះ– ហស្ថលេខានិងចុះហត្ថលេខាលើសៀវភៅមរណៈទុក្ខនៅស្ថានទូតព្រះរាជាណាចក្រថៃ ប្រចាំ ព្រះរាជាណាចក្រកម្ពុជា ជាបន្តបន្ទាប់រួចមក ហើយ កាលពីពេលថ្មីៗ ហើយនៅពេលនេះ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញទៅ គោរពព្រះវិញ្ញាណក្ខន្ធផ្ទាល់ដល់ព្រះទីនាំងតម្កល់ ព្រះបរមសពព្រះមហាក្សត្រថៃ ក្នុងព្រះបរម– រាជវាំង ទីក្រុងបាងកក ប្រទេសថៃ៕