ភ្នំពេញ ៖ មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា បាន អះអាងថា ការទប់ស្កាត់មិនឱ្យលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ វិលចូលស្រុកវិញ ដោយសារតែខ្លាចមេបក្សប្រឆាំងរូបនេះ បង្ក អសន្តិសុខ សង្គមដែលចាំបាច់ត្រូវចាត់វិធាន ការជាមុន។
មជ្ឈដ្ឋានតាមដានសង្គម កំពុងរង់ចាំមើល ថា តើលោកសម រង្ស៊ី ប្រធានគណបក្សប្រឆាំង អាចវិលចូលស្រុកវិញបានឬអត់? បន្ទាប់ពីរដ្ឋាភិបាល បានប្រកាសទប់ស្កាត់មិនឱ្យលោកវិល ចូលស្រុកវិញ តែលោកសម រង្ស៊ី បានប្រកាស ថាប្រកាសថា លោកត្រូវតែវិលចូលស្រុកវិញ ជាដាច់ខាត ព្រោះកម្ពុជា ជាទឹកដីកំណើត របស់លោក។
រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី លោក តឹករ៉េត សំរេច ដែលជាអ្នកចុះហត្ថលេខាលើ លិខិតលេខ១៥១ ច.ប.ក របស់ទីស្តីការគណៈរដ្ឋមន្ត្រីណែនាំឱ្យលោកនាយឧត្តមសេនីយ៍សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ចាត់វិធានការបង្ការទុកមុន ក្នុងការទប់ស្កាត់លោកសម រង្ស៊ី ប្រធានគណ– បក្សសង្គ្រោះជាតិ កុំឱ្យវិលមកប្រទេសកម្ពុជា វិញនោះ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា បទពិសោធន៍នៃការប្រមូលផ្តុំរបស់ក្រុមអ្នកគាំទ្រលោកសម រង្ស៊ី យ៉ាងច្រើនសន្ធឹកសន្ធាប់ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពី ពេលកន្លងមក អាជ្ញាធរបានសន្និដ្ឋានថា សកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងព្រលានយន្តហោះអាចនឹងកើតមានឡើង ប្រសិនបើការមក ដល់របស់លោកសម រង្ស៊ី បានកើតឡើងក្នុង ស្ថានភាពចម្រូងចម្រាស ហើយបើសិនមានបញ្ហា ណាមួយកើតឡើង គឺអាចប៉ះពាល់ច្រើនណាស់ ដូច្នេះដើម្បីទប់ស្កាត់កុំឱ្យវាមានបញ្ហានៅក្នុង នាមអាជ្ញាធររដ្ឋ ត្រូវពិនិត្យដោះស្រាយ ជាមុន នូវអ្វីដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ ខ្លួន។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី និង ជារដ្ឋលេខាធិការ លោកផៃ ស៊ីផាន បានមាន ប្រសាសន៍ថា លោកគាំទ្រចំពោះការសម្រេច របស់រដ្ឋាភិបាល ប៉ុន្តែជុំវិញបញ្ហានេះ លោកមិន អាចធ្វើការអត្ថាធិប្បាយក្បោះក្បាយលម្អិតបាន ទេ ព្រោះមិនស្ថិតនៅក្នុងភារកិច្ចរបស់លោក។
លោកផៃ ស៊ីផាន បញ្ជាក់ថា “ខ្ញុំមិន លូកលាន់ឬក៏លុកលុយនៅក្នុងបញ្ហាហ្នឹងទេ ពីព្រោះឯកឧត្តមតឹករ៉េត សំរេច លោកបាន ពន្យល់ប្រាប់ម្តងរួចស្រេចមកហើយ អាហ្នឹង ចំណុទី១។ ចំណុចទី២ ឯកឧត្តមសុខ ផល ដែល លោកទទួលភារកិច្ចហ្នឹង លោកក៏បានពន្យល់ រួចស្រេចមកហើយដែរ ហើយចំពោះខ្ញុំផ្ទាល់ ខ្ញុំអត់ដឹង។ ខ្ញុំមិនដឹងសាច់រឿង មិនយល់ ព្រោះ នីតិវិធីតុលាការ ហើយនិងនីតិវិធីរបស់រាជរដ្ឋា ភិបាល ហេតុដូច្នេះ អ្នកទទួលភារកិច្ចនេះ គឺ ឯកឧត្តមសុខ ផល ហើយចេញឯកសារនេះ ឯកឧត្តមតឹករ៉េត សំរេច។ ក្នុងនាមជាសមាជិក រដ្ឋាភិបាល ខ្ញុំមិនអ្វីប្រឆាំងតបនឹងសាច់រឿង ហ្នឹងទេ ហើយខ្ញុំនៅតែថែរក្សាជំហររបស់ខ្ញុំ គឺ ខ្ញុំអត់ដឹង”។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកខៀវ សុភ័គ ក៏សុំមិនធ្វើអត្ថាធិប្បាយវែងឆ្ងាយដែរ ជុំវិញបញ្ហានេះ ដោយលោកគ្រាន់តែបញ្ជាក់ថា រឿងនេះកំប៉ិកកំប៉ុក មិនចាំបាច់អីដល់ក្រសួង ចាត់ចែងទេ គឺទុកឱ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកសុខ ផល ជាអ្នកចាត់ចែង។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ ថា ការវិល ចូលស្រុករបស់លោកសម រង្ស៊ី មិនមានមាន ចេតនា ល្អទេ គឺមានចេតនាទុច្ចរិត បង្កការអុកឡុក ដើម្បីបង្កអស្ថិរភាពនៅក្នុងសង្គម។ ដូច្នេះ រាជរដ្ឋាភិបាល ចាំបាច់ត្រូវតែទប់ស្កាត់។
ដោយឡែក លោកសុខ ផល អគ្គនាយក– ដ្ឋានអន្តោប្រវេសន៍ មិនអាចទាក់ទងសុំមតិយោបល់ និងការបញ្ជាក់បន្ថែមបានទេ កាលពី ម្សិលមិញ។
លោកសុខ ឥសាន មានប្រសាសន៍ថា “ខ្ញុំ យល់ថា រដ្ឋាភិបាល ក៏ដូចគណបក្សប្រជាជន កម្ពុជា មិនមានការព្រួយបារម្ភអីចពោះសម រង្ស៊ី ទេ គ្រាន់តែថា នេះជាការទប់ស្កាត់ ដើម្បី ការពារ សន្តិភាព សុវត្ថិភាព ស្ថិរភាពសង្គម ជូនប្រជាពលរដ្ឋទូទៅ។ អាហ្នឹងជាការពិតហើយ រឿងគាំទ្រ មិនគាំទ្រ វាទៅជាមួយគ្នា ព្រោះ គណបក្ស នេះជាគណបក្សកាន់អំណាច។ អ៊ីចឹង ទេ យើងយល់ហើយថា ចេតនាទុច្ចរិត ចង់ចូល មក មិនមែនចូលមកដើម្បីស្អីទេ ក្រៅពីបង្កការ អុកឡុក ដើម្បីបង្កអស្ថិរភាពនៅក្នុងសង្គម។ តែទោះបីយ៉ាងណាក៏ដោយ ខ្ញុំមិនមានលារជឿ– ជាក់ថា សម រង្ស៊ី អាចនឹងចូលទេ ព្រោះបើ គាត់ចូលគាត់ចូលយូរហើយ ពីព្រោះគាត់ថា គាត់ចូល ប៉ុន្តែក្នុងលក្ខខណ្ឌមួយ គឺថា ឱ្យដោះ លែងអ្នកដែលជាប់ទោស គ្នាគាត់ប៉ុន្មាននាក់ នៅក្នុងពន្ធនាគារ បានគាត់ទៅជាប់គុកជំនួស គេទៅវិញ អារឿងហ្នឹងមិនអាចទៅរួចទេ វា គ្មានច្បាប់ឯណាដើម្បីឱ្យអ្នកទោស អ្នកផងគ្នា ហ្នឹងជាប់គុកជំនួសគ្នាបានទេ អ្នកណាប្រព្រឹត្ត ល្មើស អ្នកហ្នឹងទទួលខុសត្រូវហើយ។ អ៊ីចឹង គាត់ដាក់លក្ខខណ្ឌេមក បានន័យថា គាត់មិន ចូលហើយ”។
លោកសុខ ឥសាន បានមានប្រសាសន៍បន្ត ថា “ពេលគាត់ចេញទៅក្រៅ យើងមានដេញគាត់
ឯណា អ៊ីចឹងក្នុងករណីដែលគាត់ចូលមក ដែល យើងប៉ាន់ស្មានមក អានេះជាបញ្ហាដែលយើង ការពារមុនព្យាបាល ព្រោះគាត់មកហ្នឹង មិន មែនមកក្នុងចេតនាល្អទេ មកក្នុងចេតនាទុច្ចរិត មួយ ដែលធ្វើឱ្យមានអស្ថិរភាពនៅក្នុងសង្គម វាប៉ះពាល់ដល់សន្តិភាព វាប៉ះពាល់ដល់សេចក្តីសុខ សាន្តរបស់ប្រជាពលរដ្ឋទូទៅ។ ដូច្នេះ យើងទប់ ស្កាត់ ដើម្បីកុំឱ្យមកបង្កើតបញ្ហានៅក្នុងស្រុក ហើយកាលដែលទៅរាជរដ្ឋាភិបាល ក៏មិនដេញ គាត់ទេ គឺគាត់រត់ទៅដោយខ្លួនឯង”។
យ៉ាងណាក៏ដោយ សម្រាប់គណបក្សប្រឆាំង បានចាត់ទុកថា ការចាត់វិធានការទប់ស្កាត់មិន ឱ្យលោកសម រង្ស៊ី វិលចូលស្រុកវិញនេះ ជាការ រំលោភច្បាប់យ៉ាងធ្ងន់ធ្ងរ ទាំងច្បាប់ជាតិ និង អន្តរជាតិ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃ ដដែលនោះថា ការចូលត្រឡប់ចូលស្រុក របស់ លោកសម រង្ស៊ី មិនមានបង្កចលាចលសង្គមអី ទេ មានតែការគាំទ្រពីប្រជាពលរដ្ឋ តែអ្វីដែល គណបក្សគណបក្សកាន់អំណាច ធ្វើនេះជារឿង នយោបាយ ដូច្នេះរង់ចាំឱកាសណាមួយដោះស្រាយតាមផ្លូវនយោបាយ។
លោកយឹម សុវណ្ណ មានប្រសាសន៍ថា “ខ្ញុំ គិតថា បើសិនជាគាត់អញ្ជើញមក គឺប្រជាពលរដ្ឋ ស្វាគមន៍ ហើយគេគាំទ្រគាត់។ ដូច្នេះគាត់អត់មាន បង្កចលាចលសង្គមអីទេ ហើយអ្វីដែលគណបក្ស កាន់អំណាច ធ្វើនេះ ជារឿងនយោបាយ ដោយ គេមិនចង់ឱ្យលោកប្រធានចូលមក ដើម្បីចូលរួម នៅក្នុងកិច្ចការបោះឆ្នោតតែប៉ុណ្ណឹងទេ ហើយ ការធ្វើហ្នឹង វាខុសច្បាប់ ទាំងច្បាប់ជាតិ ទាំង ច្បាប់អន្តរជាតិ។ អ៊ីចឹងខ្ញុំគ្រាន់តែសង្ខេបមកវិញ វាជារឿងនយោបាយទេ ហើយរង់ចាំឱកាស ណាមួយដោះស្រាយតាមផ្លូវនយោបាយ”។
លោកយឹម សុវណ្ណ មានប្រសាសន៍បន្តថា “មធ្យោបាយណាក៏ដោយ ឱ្យតែគាត់អាចចូល មកវិញបាន ក៏គាត់នឹងត្រូវតែមក ហើយគាត់ បានប្តេជ្ញាចិត្តហើយថា ទោះជាគ្មានដំណោះស្រាយ ឬមានដំណោះស្រាយ គាត់នឹងមកប្រទេសកម្ពុជា ឱ្យបានមុនការបោះឆ្នោត ឆ្នាំ២០១៨។ គណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេចហើយថា មិន ឱ្យគាត់វិលចូលនៅក្នុងពេលនេះទេ ចំណែកគាត់ វិលត្រឡប់មកពេលណា គឺអាចកំណត់បានថា មុនការបោះឆ្នោត២០១៨ ហើយថ្មីនេះ គាត់បាន បញ្ជាក់ហើយថា បើសិនជាដោះលែងអ្នកដែល ជាប់ពន្ធនាគារ ទាក់ទងនឹងរឿងនយោបាយទាំង អស់ គឺថា ឱ្យគាត់ត្រឡប់មកវិញ ដើម្បីចូលក្នុង ពន្ធនាគារ អាហ្នឹងក៏គាត់ទទួលដែរ”។
គួរបញ្ជាក់ថា លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានគេចខ្លួនទៅរស់នៅប្រទេស បារាំង បន្ទាប់ពីសភា ដែលមានតែក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា កាលពី ឆ្នាំ២០១៥ បានបោះឆ្នោតលុបចោលសមាជិក ភាពរបស់លោកជាអ្នកតំណាងរាស្ត្រ ដើម្បីឱ្យ លោកប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ក្នុងសំណុំរឿងបរិហារកេរ្តិ៍លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ។
ថ្មីៗនេះដែរ លោកសម រង្ស៊ី បានប្រកាស ជំហរថា នឹងវិលត្រឡប់មកកាន់ប្រទេសកម្ពុជា វិញ ជាដាច់ខាត ទោះបីមានការរារាំងពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដោយ៕
ដោយ ៖ កុលបុត្រ