Sunday, November 17, 2024
Homeព័ត៌មានជាតិក្រសួង​សា​ធារណ​ការ​ចាត់​វិធាន​ការ​តាម​ដាន ការ​ជួស​ជុល​ផ្លូវ​ទូទាំង​ប្រ​ទេស

ក្រសួង​សា​ធារណ​ការ​ចាត់​វិធាន​ការ​តាម​ដាន ការ​ជួស​ជុល​ផ្លូវ​ទូទាំង​ប្រ​ទេស

ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញនូវវិធានការតាមដានការជួសជុល និងថែទាំផ្លូវ និងការលុបសំបុកមាន់ ពោលគឺដាក់ ចេញនូវយុទ្ធនាការប្រឆាំងនឹងផ្លូវគ្មានគុណភាព ប្រយោជន៍ដើម្បីបង្កការងាយស្រួលក្នុងការធ្វើ ដំណើរដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស កុំឱ្យ ចំណាយលុយរដ្ឋច្រើនខ្ជះខ្ជាយអំពីបញ្ហាមួយ នេះបន្តទៀត។

យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួង សាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យ ដឹង កាលពីល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ថា “នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំ ពិនិត្យសម្រេចគម្រោងជួសជុលថែទាំហេដ្ឋារចនាសម្ព័ន្ធសម្រាប់ឆ្នាំ២០១៧ ដោយមានការ ចូលរួមពីថ្នាក់ដឹកនាំ អគ្គនាយក ប្រធាននាយកដ្ឋានពាក់ព័ន្ធ និងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនផងដែរ។

build1

កិច្ចប្រជុំនេះ បានផ្តោតជាសំខាន់លើការ ពង្រឹងគុណភាពផ្លូវជាតិ ការផ្លាស់ប្តូរនីតិវីធីតាមដាន និងការធ្វើការងារឱ្យមានប្រសិទ្ធភាព ការ ជួសជុលថែទាំផ្លូវ និងការលុបសំបុកមាន់ ជាពិសេសយុទ្ធនាការប្រឆាំងនឹងផ្លូវគ្មានគុណភាព ជាដើម។

ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី  ក៏ បានឯកភាពផ្តល់ម៉ូតូកង់បីចំនួន៦៥គ្រឿងបំពាក់ ដោយឧបករណ៍សម្រាប់ជួសជុលផ្លូវ ដល់មន្ទីរសាធារណការ និងដឹកជញ្ជូន ដើម្បីប្រើប្រាស់ ក្នុងការជួសជុលផ្លូវកន្លែងសំបុកមាន់នៅទូទាំង ប្រទេសផងដែរ។ សម្ភារៈទាំងនេះនឹងមកដល់ ព្រមទាំងអាចចាប់ផ្តើមអនុវត្តក្នុងពេលឆាប់ៗ ខាងមុខនេះ”។

គួរបញ្ជាក់ថា កន្លងមក មានការកត់សម្គាល់ ថា ការជួសជុលថែទាំផ្លូវនានានៅទូទាំងប្រទេស ហាក់នៅមានកម្រិតនៅឡើយ ដោយផ្លូវខ្លះ ទទួលរងការខូចខាតតិចតួច ប៉ុន្តែត្រូវបានទុក ចោល រហូតឈានដល់កម្រិតធ្ងន់ មិនអាចជួល ជុលវិញបានដោយតម្រូវឱ្យធ្វើឡើងវិញថ្មីតែ- ម្តង នាំឱ្យខាតបង់ថវិកាជាតិច្រើន។ ចំណែក ផ្លូវខ្លះទៀត មិនត្រូវបានក្រុមមន្ត្រីជំនាញចុះ ពិនិត្យថែទាំ ជួសជុលសោះតែម្តង ដែលធ្វើឱ្យ ប្រជាពលរដ្ឋមានការរអ៊ូរទាំ ដោយសារលំបាក ធ្វើដំណើរឆ្លងកាត់។ យ៉ាងណា ក្រោមចំណាត់- ការលោករដ្ឋមន្ត្រីស៊ុន ចាន់ថុល ប្រជាពលរដ្ឋ អ្នកដំណើររំពឹងថា នៅពេលខាងមុខនឹងទទួល បានផ្លូវធ្វើដំណើរងាយស្រួល និងមានការចុះ ថែទាំ ជួសជុលបានទាន់ពេលវេលា កុំឱ្យប្រជា- ពលរដ្ឋលើកឡើងដដែលៗថា ផ្លូវថ្នល់ស្រុកខ្មែរ ធ្វើជាប់រហូត គឺជួសជុលខាងមុខ ឯផ្លូវខាងក្រោយ ខូចវិញដដែលហ្នឹង!៕

RELATED ARTICLES