បើទោះជាក្លឹប Tottenham មិនឈ្នះពាន រង្វាន់អង់គ្លេសប្រឺមីញេលីក ប៉ុន្តែកីឡាករខ្សែ ប្រយុទ្ធ Harry Kane បានឈ្នះស្បែកជើងមាស សម្រាប់រដូវកាលនេះ។
ខ្សែប្រយុទ្ធ Harry Kane ស៊ុតបាល់បាន ២៣គ្រាប់ នាំមុខខ្សែប្រយុទ្ធ Mohamed Salah របស់ក្លឹប Liverpool ដែលរកបាន២២ គ្រាប់។ នេះគឺជាពានរង្វាន់ស្បែកជើងមាស លើកទី៣ តាមស្មើកំណត់ត្រាអតីតកីឡាករ Alan Shearer និងលើសកំណត់ត្រាអតីត ខ្សែ ប្រយុទ្ធ Thierry Henry របស់ក្លឹប Arsenal។
ខ្សែប្រយុទ្ធ Harry Kane ធ្លាប់ស៊ុតបាល់ បញ្ចូលទីបាន២០គ្រាប់ នៅក្នុងក្របខ័ណ្ឌប្រឺមី ញេលីក ចំនួន៥ដង ក្នុងរយៈពេល៧រដូវកាល ចុងក្រោយ ដែលលើកទី១ គិតចាប់តាំងពី ២០១៧–១៨។ ការស៊ុតបាល់បាន២៣គ្រាប់ លើកនេះ បានធ្វើឱ្យគាត់ក្លាយជាកីឡាករស៊ុត បាល់បញ្ចូលទីបានច្រើនជាងគេលំដាប់ទី៤ នៅ ក្នុងលីកកំពូលអង់គ្លេស បើទោះបីជាគាត់ឈ្នះ ស្បើកមាសតែ២ដងពីមុនមកក៏ដោយ។
ទាក់ទងទៅនឹងពាក្យចចាមអារ៉ាមដែល ថា គាត់នឹងចាកចេញពីក្លឹប Tottenham អាច ក្លាយជារឿងពិតនៅពេលដ៏ខ្លីខាងមុខ។ Harry Kane កំពុងរកផ្លូវចាកចេញពីក្លឹបនេះ បន្ទាប់ពី មិនអាចឈ្នះពានរង្វាន់អ្វីមួយ៕