លោក Pep Guardiola គ្រូបង្វឹកក្លឹប Man City បានចេញមុខអះអាងប្រាប់អ្នកសារ ព័ត៌មានថា ខ្សែប្រយុទ្ធ Sergio Aguero នឹង ទៅលេងឱ្យក្លឹប Barcelona បន្ទាប់ពីកុងត្រា របស់គាត់ត្រូវផុតកំណត់ត្រឹមរដូវកាលនេះ។
កីឡាករវ័យ៣២ឆ្នាំ ស៊ុតបាល់បញ្ចូលទី បាន២គ្រាប់ កាលអាទិត្យ ជួយឱ្យក្លឹប Man City ឈ្នះ វែរេតៀន ៥-០។
ថ្លែងប្រាប់បណ្តាញសារព័ត៌មានប៊ីប៊ីស៊ី ក្រោយបញ្ចប់ការប្រកួត លោក Pep Guardiola បាននិយាយថា កីឡាករសញ្ជាតិអាហ្សង់ទីន នឹងចាកចេញពីប្រទេសអង់គ្លេស បន្ទាប់ពីបញ្ចប់ ការប្រកួតយូហ្វាឆេមពានលីន វគ្គផ្តាច់ព្រ័ត្រ ប៉ះ ជាមួយ Chelsea នៅថ្ងៃទី២៩ ខែឧសភា។
លោក Pep Guardiola បានបញ្ជាក់ទៀត ថា កីឡាកររូបនេះនឹងមានអនាគតល្អ ហើយត្រូវ ចាប់ដៃគូជាមួយមិត្តរួមជាតិ Lionel Messi។ ក្លឹប ពារចលៀនា បញ្ចប់រដូវកាលទទួលបាន ចំណាត់ថ្នាក់លេខ៣ ។
ខ្សែប្រយុទ្ធរូបនេះ បានមកផ្ញើខ្លួនជាមួយ ក្លឹប Man City តាំងពីឆ្នាំ២០១១ ក្រោយផ្ទេរ មកពីក្លឹប At Madrid ដោយបង្ហាញវត្តមាន បាន២៧៥ប្រកួត និងស៊ុតបាល់បញ្ចូលទី១៨៤ក្រាប់៕