ស្រីស្អាតធ្មេញចំពើសនាងរ៉េត ស៊ូហ្សាណា ធ្លាប់ជោគជ័យក្នុងការច្រៀងសម្ដែងចម្រៀងជាខ្សែររឿងជាមួយម្ចាស់ពានI Am A Singer Cambodia រដូវកាលទី១លោកដួង វីរៈសិទ្ធ ដែលគេចាប់ផ្ដើមស្គាល់នាងតាមរយៈបទ”ប្រយោគស្នេហ៍”ជាការនិពន្ធទំនុកច្រៀងដោយលោកវីរៈសិទ្ធ ផងដែរ។ទស្សនិកបានសរសើរថាស្រីស្រស់ប្រុសសង្ហារ១គូនេះសម្ដែងសាកសមគ្នាក្នុងMVហង្សមាសកន្លងមកហើយហ្សាណា លេចធ្លោក៍ដោយសារតែមានចំណែកពីវីរៈសិទ្ធ ខ្លះដែរ។ប៉ុន្ដែពេលនេះវីរៈសិទ្ធ បាយបាយហង្សមាសទៅហើយទើបធ្វើឲ្យមានការលើកឡើងថាស្រីស្អាតរ៉េត ស៊ូហ្សាណា ដែលកំពុងតែលេចធ្លោនៅហង្សមាសនោះហាក់ដូចជាបាត់ដៃស្ដាំតែម្ដងព្រោះបើតារាទាំង២នៅចាប់ដៃគ្នាទៀតពួកគេនឹងកាន់តែទទួលបានការចាប់អារម្មណ៍ហើយល្បីល្បាញជាងនេះថែមទៀតជាមិនខានឡើយ។

យ៉ាងណាក្នុងជំនួបតាមទូរស័ព្ទលោកដួង វីរៈសិទ្ធ ថាលោកបានចេញពីហង្សមាសទៅរាម គឺដើម្បីស្វែងរកបទពោសោធន៍ថ្មីក្នុងអាជីពចម្រៀងតែលោកគ្មានទំនាស់អ្វីមួយជាមួយហង្សមាសឡើយនិងនៅតែគោរពស្រលាញ់ថៅកែដូចដើម។វីរៈសិទ្ធ ទទួលស្គាល់ថាការចាប់ដៃគូជាមួយហ្សាណា កន្លងមកពិតជាជោគជ័យមែន តែពេលនេះលោកទៅរាម ចាប់ដៃគូនិងធ្វើបទចម្រៀងឲ្យមាស សុខសោភា ច្រៀងវិញម្ដង។លោកអះអាងថាបើប៉ុស្ដិ៍ហង្សមាសហៅលោកឡើងច្រៀងគឺនឹងទៅច្រៀងដូចមុនដដែល។

ដោយឡែកអ្នកគាំទ្ររ៉េត ស៊ូហ្សាណា និយាយថាទោះជាពេលនេះអតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២រូបនេះបាត់បង់ដៃគូសំខាន់មែន ប៉ុន្ដែនឹងមិនធ្វើឲ្យនាងប្រឈមធ្លាក់កូដនោះទេ។ពួកគេបានលើកឡើងថាស៊ូហ្សាណា នៅមានដៃគូតារាចម្រៀងប្រុសជាច្រើនទៀតនៅហង្សមាសដូចជាពេលនាងច្រៀងជាមួយកូនប្រុសទី២របស់ព្រាប សុវត្ថិ គឺសុវត្ថិ មុនីនាគ បទ”សុំខុស១យប់”នោះក៍ទទួលបាននូវការគាំទ្រច្រើនដែរ។


រ៉េត ស៊ូហ្សាណា បានឈរជើងនៅហង្សមាសជាង៣ឆ្នាំមកហើយដែលនាងជាតារាស្រីតែម្នាក់គត់លេចធ្លោនៅទ្រនុំធំនៅរដូវកូវីដ តាមរយៈសកម្មភាពច្រៀងសម្ដែងរបស់នាងនាពេលកន្លងមកមានភាពរស់រវើកពិសេសគឺច្រៀងបទជាភាសអង់គ្លេស។ក្រៅពីអាជីពចម្រៀងនាងហ្សាណា ក៍ក្ដោបបានទីផ្សារពាណិជ្ជកម្មធំៗជាបន្ដបន្ទាប់ផងដែរទើបធ្វើឲ្យនាងកាន់តែត្រូវបានគេចាប់អារម្មណ៍ហើយកាលពីដើមខែមករាឆ្នាំ២០២១នេះស្រីស្អាតថែមទាំងបានទិញផ្ទះ២ល្វែងជាប់គ្នាតម្លៃខ្ទង់សែនដុល្លារទៀតផង នាំឲ្យអ្នកខ្លះសង្ស័យថានាងមានគូស្នេហ៍ឧបត្ថម្ភ។


តែយ៉ាងណានាងហ្សាណា ដែលមានឪពុកម្ដាយតាមការពារគ្រប់វិនាទីនោះមិនធ្លាប់ប៉ៈរឿងអាស្រូវស្នេហានោះទេព្រោះសូម្បីតែទូរស័ព្ទក៍ស្រីស្រស់រូបនេះមានម្ដាយរបស់នាងជាអ្នកលើកជំនួសដែរ ហេតុនេះហើយមន្រ្ដីធំៗនិងឧកញ៉ាៗទាំងឡាយដែលចង់ឆក់ស្នេហ៍នាងនោះបានត្រឹមខកចិត្តដោយសារតែមិនអាចចូលជិតកាយ៉ាតារាសាច់ខ្ចីនេះបានឡើយ។តាមព័តមានបានឲ្យដឹងថានាងហ្សាណា នឹងត្រូវបានឪពុកម្ដាយនាងឲ្យចាកចេញពីអាជីពសិល្បៈភ្លាមៗប្រសិនបើនាងជំពប់រឿងអាស្រូវកេរ្ដិ៍ណាមួយផ្ទុះឡើងនោះព្រោះក្រុមគ្រួសារនាងផ្ដោតឲ្យនាងជ្រើសការសិក្សារជាជម្រើសទី១ ខណៈការងារសិល្បៈជាជម្រើសទី២។


រ៉េត ស៊ូហ្សាណា ស្ថិតក្នុងចំណោមតារាចម្រៀងផ្នែកយុវវ័យដែលលេចធ្លោរនៅឆ្នាំ២០២១នេះមានដូចជានាងតន់ ច័ន្ទសីម៉ា ,រ៉ាប៊ី និងយូរី ជាដើម៕ ហ៊ឹម វិចិត្រ

