Tuesday, May 21, 2024
Homeតារាខ្មែរនាយចឺម សង្សារចងចិត្ត

នាយចឺម សង្សារចងចិត្ត

តារាចម្រៀងសាន់ដេលោកសុខ មេសា ហៅនាយចឺម កាន់តែបង្ហាញភាពស្អិតល្មូតស្នេហ៍ជាមួយសង្សារទី៣នាងហ្វា ហ្វា ក្រោយពីចំណងស្នេហាតារាយុវវ័យ១គូនេះត្រូវបានឪពុកម្ដាយទាំងសងខាងដឹងឮពិសេសឪធ័មរបស់នាយចឺម លោកឈុន ឡាក់ ដែលជាថៅកែផលិតកម្មBKSក៍បានគាំទ្រស្នេហាកូនធ័មរបស់លោកទាំង២ផងដែរ។ទោះជាយ៉ាងណាទាំងនាយចឺម និងនាងហ្វា ហ្វា ធ្លាប់បានអះអាងស្របគ្នាថាមិនទាន់មានពិធីភ្ជាប់ពាក្យឬកំណត់ថ្ងៃរៀបការជាក់លាក់ទេគឺស្ថិតក្នុងតំណាក់កាលមើលចិត្តថ្លើមគ្នាសិន។នាយចឺម ថែមទាំងនិយាយថារឿងរៀបការមិនអាចនិយាយទុកជាមុនបានឡើយព្រោះថាអ្វីៗនៅលើលោកនេះតែងតែមមានការប្រែប្រួលព្រោះប្ដីប្រពន្ធខ្លះៗកំពុងតែរស់នៅជុំគ្នាសុខៗគង់បែកគ្នាក៍មានដែរ។

តាមរយៈការសាងស្នេហ៍ជាចំហរវាងនាយចឺម និងនាងហ្វាហ្វា នេះដែរគេកត់សម្គាល់ថាស្រីស្រស់ប្រុសសង្ហារ១គូនេះមានការប្រុងប្រយ័ត្នដូចគ្នាហេតុនេះហើយពួកគេមិនចង់ឲ្យមានការក្រឡាប់ចាក់នោះទេ។

នាយចឺម ដែលធ្លាប់ភ្លាត់ស្នៀតរបូតសង្សារស្រីស្អាតអស់ម្ដងដល់ទៅ២គឺនាងពុធ ស្រីខួច និងអៀ ម៉េងលិ ហៅអូនម៉ីម៉ី នោះចាប់ផ្ដើមយកចិត្តយកថ្លើមនិងថ្នាក់ថ្នមចិន្ដា នាងហ្វា ហ្វា ដើម្បីកុំឲ្យដើរជាន់ដានចាស់។ដោយឡែកនាងហ្វា ហ្វា វិញធ្លាប់លើកលែងទោសឲ្យនាយចឺម ម្ដងរួចទៅហើយកាលពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩ អំឡុងពេលដែលនាយចឺម បានរងរបួសក្បាលនិងដេរអស់៥ថ្នេរដោយសារតែកីឡាករបាល់ទាត់ឈ្មោះង៉ែត លីទី បានវាយនៅខេត្តបន្ទាយមានជ័យដោយចោទលោកចឺម ថាបានព្យាយាមឆាតញ៉ែសង្សារបស់ខ្លួនឈ្មោះស្រីលាទ នោះដែលធ្វើឲ្យនាងហ្វា ហ្វា អាកអន់ស្រពោនចិន្ដា ជាខ្លាំងព្រោះថារូបនាងមានសម្រស់ស្អាតប៉ុណ្ណឹងដែរតែនាយចឺម នៅតែទៅរកក្រៅ។

ប៉ុន្ដែដោយសារតែនាយចឺម ពូកែថ្វីមាត់ហើយចេះលួងលោមនាងហ្វា ហ្វា ព្រមទាំងមានការសម្របសម្រួលពីចាស់ទុំនោះនៅទីបំផុតចំណងស្នេហានាយចឺម និងនាងហ្វាហ្វានៅតែមិនប្រេះឆា។

យ៉ាងណាមិត្តភក្ដិនាងហ្វា ហ្វា បាននិយាយព្រមាននាយចឺម ទុកជាមុនថាបើនៅតែហ៊ានលួចញ៉ែស្រីនៅខាងក្រៅហើយមានរឿងធំទៀតនោះនាងហ្វា ហ្វា នឹងមិនអត់អោនឲ្យតារាសាន់ដេរូបនេះជាលើកទី២ឡើយព្រោះថាពេលនេះនាងហ្វា ក៍មានប្រុសទ្រព្យស្ដុកជាច្រើនចាំត្រងស្នេហ៍ដែរ។ព័តមានបានឲ្យដឹងថាដោយសារតែខ្លាចប្រឈមការសោកសា្ដយជាលើកទី៣នោះទើបពេលនេះនាយចឺម បានព្យាយាមសម្របខ្លួនតាមនាងហ្វា ហ្វា ខណៈដែលស្រីស្អាតវ័យក្មេងក៍បានចងចិត្តអតីតតារាកំប្លែងCTNរូបនេះវិញផងដែរតាមរយៈការលេងខ្លួនកាន់តែស៊ិចស៊ីដើមទ្រួងទ្រលុកទ្រលន់និងបញ្ចេញសាច់ភ្លៅឡើងសខ្ចី។អ្នករួមអាជីពបាននិយាយទៅកាន់នាងហ្វា ហ្វា ថាបើនាងស្អាតខ្ចីញ៉េញប៉ុណ្ណឹងហើយនាយចឺម នៅតែចង់ទៅរកម្ហូបក្រៅទៀតនោះអស់និយាយគ្នាតែម្ដងទៅ!។

គូរបញ្ជាក់ថានាយចឺម ដែលជាតារាអាចរកលុយបានជាច្រើនម៉ឺនដុល្លារនៅក្នុង១រដូវក្ដៅនោះក៍ដេកផ្ទះស្អាតដែរដោយសារតែកូវីដទើបធ្វើឲ្យនាយបានរងផលប៉ៈពាល់សេដ្ឋកិច្ចខ្លះៗដោយសារតែកាលពីដើមខែមករាឆ្នាំ២០២១នោះនាយបានធ្វើផ្ទះវីឡាស្កឹមស្កៃឲ្យម្ដាយតម្លៃជាង២០ម៉ឺនដុល្លារទាំងដែលនាយអះអាងថាបានខ្ចីលុយធនាគារមួយចំនួនដែលត្រូវបង់ប្រចាំខែផងដែរ។

ការស្ទះលុយរបស់នាយចឺម នេះធ្វើឲ្យគម្រោងដែលតារាសាន់ដេចង់សង់ផ្ទះវីឡាផ្ទាល់ខ្លួននៅខណ្ឌឬស្សីកែវក្រុងភ្នំពេញមុនពេលដែលនាយដឹកដៃនាយហ្វា ហ្វា ចូលរោងការនោះក៍ត្រូវជាប់គាំង ខណៈដែលមានព័តមានថានាយចឺម បានរួមរស់ក្រោមដំបូលផ្ទះតែមួយជាមួយនាងហ្វា ហ្វា ទៅហើយតែទាំងសងខាងបានប្រកែក។

ដោយឡែកសម្រាប់អាជីពចម្រៀងនៅសាន់ដេវិញគេកត់សម្គាល់ថាតាំងពីលោកខេមរៈ សិរីមន្ដ ដើរចេញពីផលិតកម្មនេះកាលពីឆ្នាំ២០១៧នោះនាយចឺម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាញទីផ្សារចម្រៀងផ្នែកយុវវ័យស្របពេលដែលកន្លងមកនាយធ្លាប់ប្រាប់អ្នកកាសែតថាប្រើពេលតែ១ឆ្នាំដើម្បីតាមឲ្យទាន់ឬល្បីស្មើខេមរៈ សិរីមន្ដ តែពេលនេះលោកចឺម ធ្វើមិនទាន់បានឡើយហើយអតីតតារាកំប្លែងដែលស្រលាញ់តែស្រីស្អាតរូបនេះបានចេញមុខបំភ្លឺថាលោកមិនដែលមានគំនិតចង់ប្រជែងជាមួយលោកខេមរៈ សិរីមន្ដ នោះឡើយព្រមទាំងចាត់ទុកលោកប៊ុនថៃ ជាIdol ទៀតផង៕ ហ៊ឹម វិចិត្រ

RELATED ARTICLES