អតីតកញ្ញាឯកសាប៊ូលុច្យនាងហេង ផាន់ណា ហៅហេង កែវនីតា ប្រែប្រួលសម្រស់គូរឲ្យចាប់អារម្មណ៍នៅពាក់កណ្ដាលឆ្នាំ២០២១ហើយនៅរដូវកូវីដនេះជាញឹកញាប់នាងតែងតែបង្ហាញឲ្យគេឃើញនូវដងខ្លួនស្រឡូន និងត្រគាកគូចង់គយគន់ ខណៈដែលសម្រស់ដើមទ្រួងនាងកាន់តែទ្រលុកទ្រលន់មូលក្លំស្រស់ស្អាតប្លែកតែម្ដង។អ្នករួមអាជីពបាននិយាយថាផាន់ណា កាន់តែមានអាយុច្រើនកាន់តែស្អាត ខណៈដែលខ្លះទៀតបែរជាសង្ស័យថានាងកែពង្រីកដើមទ្រួងទៅវិញ។


ហេង ផាន់ណា មិនអាចទាក់ទងបានទេកាលពីថ្ងៃទី២៦ខែឧសភា ព្រោះទូរស័ព្ទតេមិនចូល។ ទោះជាយ៉ាងណាកន្លងមកនាងមិនចូលចិត្តផ្ដល់សម្ភាសន៍ជាមួយអ្នកកាសែតឡើយ។ប៉ុន្ដែទាក់ទងរឿងកែសម្រស់នេះផាន់ណា ធ្លាប់វាចារថានាងចង់កែខ្ទង់ច្រមុះឲ្យខ្ពស់ស្រួចស្អាត តែជួបឧបស័ក្កធំព្រោះតែគ្មានលុយកែ។


ការនិយាយបែបដាក់ខ្លួនជ្រុលរបស់ផាន់ណា បែបនេះមិនសូវមានគេជឿរជាក់ច្រើនឡើយព្រោះថានាងជាពិធីការិនីល្បីម្នាក់ដែលត្រូវប៉ាន់តាមក្រុមហ៊ុនAgency ជាច្រើនរឿងអីដែលគ្រាន់តែចង់កែច្រមុះម្ដងតម្លៃយ៉ាងច្រើន៣០០០ដុល្លារសោះនាងគ្មានលទ្ធភាព?គេថាកុំថាឡើយត្រឹមកែច្រមុះទោះជាផាន់ណា ចង់កែដើមទ្រួង,តចង្ការ និងចាក់មុខឲ្យក្មេងក៍ស្រីស្រស់រូបនេះមិនខ្វះលុយកែដែរ ប៉ុន្ដែបញ្ហានៅត្រង់ថានាងមិនចង់កែព្រោះតែសម្រស់អំណោយផលពីធម្មជាតិស្រាប់អីចឹងចាំបាច់អីទៅកែសម្ផស្សធម្មជាតិចេញយករបស់សប្បនិម្មិតមកដាក់ខ្លួនធ្វើអី?

ហេង ផាន់ណា ស្ថិតក្នុងចំណោមពិធីការិនីជើងថ្មីល្បីៗដែលត្រូវប៉ាន់តាមបណ្ដារក្រុមហ៊ុនAgency មានដូចជានាងកែវ ចាន់និមល ,ជីមមី ,ណាណា,ហ៊ិន ច័ន្ទនីរ័ត្ន និងខៀវ សានសាណា ជាដើម។ពិធីការិនីដែលមានសម្លេងច្រឡំអ្នកនាងគង់ សុជាតិ រូបនេះតែងតែព្យាយាមលាក់រឿងស្នេហាជាច្រើនឆ្នាំមកហើយដែលពេលខ្លះនាងថ្ងូរថាអត់គូស្នេហ៍បណ្ដើរដូចគេទៀតផង។

ទោះជាយ៉ាងណាដូចពាក្យគេថា”ព្រាប ណាថ្ងូរព្រាបនោះធាត់”មិនខុសទេព្រោះថារូបសម្រស់ដូចនាងផាន់ណា រឿងអីរកសង្សារ១គ្រាប់ធ្វើថ្នាំមិនបាន?ការលើកឡើងបែបនេះក្រោយពីឆ្នាំមុនមានគេប្រទះឃើញនាងផាន់ណា បណ្ដើរបុរសចម្លែកម្នាក់ទៅដើរកម្សាន្ដនៅខេត្តរតនៈគិរី ដោយសកម្មភាពភាពនាងនិងបុរសនោះដូចគូសង្សារ។តែនាងផាន់ណា មិនដែលលាតត្រដាងរឿងស្នេហានេះឡើយ ហើយចាប់ពីពេលនោះមកនាងមិនសូវទុកចិត្តនិងចូលចិត្តសម្ភាសន៍ជាមួយអ្នកសាព័តមានឡើយ៕

