ជាការឆ្លើយតបទៅនឹងការអំពាវនាវម្តង ហើយ ម្តងទៀតរបស់សហគមន៍អន្តរជាតិឱ្យ ពូកគេកាត់ផ្តាច់ទំនាក់ទំនងជាមួយរបបយោធា មីយ៉ាន់ម៉ា ទីបំផុតក្រុមហ៊ុនផ្គង់ផ្គងប្រេងឥន្ធនៈ ដ៏ធំរបស់បារាំង Total និង Chevron របស់ សហរដ្ឋអាមេរិក បានប្រកាសផ្អាកការបង់ប្រាក់ មួយចំនួន ទៅឱ្យការបណ្តាក់ទុនរួមគ្នារបស់ ក្រុមហ៊ុន ដែលគ្រប់គ្រងដោយមេដឹកនាំរដ្ឋ ប្រហារ។


ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យអន្តរជាតិ និង ក្នុងស្រុក បានដាក់សម្ពាធច្រើនលើកច្រើនសា ដល់ក្រុមហ៊ុនទាំងពីរនេះ ឱ្យបញ្ឈប់ទំនាក់ទំនង រកស៊ីជាមួយរបបយោធា។ ពួកគេបានព្រមាន ថា បើក្រុមហ៊ុនទាំងពីរនេះនៅតែបន្ត មានន័យ ថា ពួកគេកំពុងរំលោភសិទ្ធិមនុស្សនៅក្នុង ប្រទេសមីយ៉ាន់ម៉ា។ ជាមួយគ្នានេះដែរ ពួកគេ បានទទួចថា ការបង់ប្រាក់ដែលបានមកពីប្រេង និងហ្គាស ត្រូវរក្សាក្នុងគណនីមួយដែលគួរឱ្យ ទុកចិត្ត រហូតដល់មានរដ្ឋាភិបាលថ្មីស្របច្បាប់ មួយ ឬប្រើប្រាស់លុយទាំងនោះ សម្រាប់គោល បំណងមនុស្សធម៌។


វិស័យប្រេង និងឧស្ម័ន គឺជាប្រភពនៃ អត្រាប្តូរប្រាក់ដ៏ធំបំផុតរបស់ប្រទេសនេះ ដែល មានទំហំទឹកប្រាក់យ៉ាងហោចណាស់១,៥ពាន់ លានដុល្លារ។ យោងតាមក្រុមហ៊ុន Total បាន បញ្ជាក់ថា ការសម្រេចចិត្តនេះមានប្រសិទ្ធភាព ចាប់តាំងពីថ្ងៃ០១ ខែមេសា។ រាល់ការចែក ចាយសាច់ប្រាក់ទាំងអស់ ដោយ MGTC ទៅឱ្យ ម្ចាស់ភាគហ៊ុនរបស់ខ្លួនសរុប៣១,២៤ភាគរយ ក្រុមហ៊ុន ជហវេរៀន មានចំនួន២៨,២៦ភាគរយ និង PTTEP មាន២៥,៥ភាគរយ រួមនឹងក្រុមហ៊ុនប្រេង និងឧស្ម័នរបស់ប្រទេសមីយ៉ាន់ម៉ា មាន១៥ភាគរយ ត្រូវបានផ្អាកទាំងអស់។


ចំណែកឯនៅក្នុងសេចក្តីថ្លែងការណ៍របស់ ក្រុមហ៊ុន ជហវេរៀន បាននិយ៉ាយថា វិបត្តិ មនុស្សធម៌ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ទាមទារ ឱ្យមានការឆ្លើយតបរួម ដើម្បីកែលម្អសុខុមាល ភាពប្រជាជនមីយ៉ាន់ម៉ា។
សេចក្តីថ្លែងការណ៍នោះ បានឱ្យដឹងទៀត ថា សកម្មភាពណាមួយគួរតែត្រូវបានពិចារណា យ៉ាងហ្មត់ចត់ ដើម្បីធានាថា ប្រជាជនមីយ៉ាន់ម៉ា មិនត្រូវទទួលរងគ្រោះថ្នាក់បន្ថែមទៀត។
