Saturday, May 10, 2025
Homeតារាខ្មែរអ៊ីវ៉ា ឪពុកខកចិត្តរកកូនប្រសារមិនទាន់បាន

អ៊ីវ៉ា ឪពុកខកចិត្តរកកូនប្រសារមិនទាន់បាន

តារា​ចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា ត្រូវបានឪពុករបស់នាងលោកអ៊ូ វ៉ាវ ប្រកាសស្វែងរកកូនប្រសារមកជំនួសលោកក្នុងការកាន់ចង្កូតរថយន្ដដឹកកូនស្រីទៅច្រៀងសម្ដែងតាមឆាកតន្រ្ដីជិត២ឆ្នាំទៅហើយនោះនៅតែមិនទាន់រកបានតៃកុងឡានត្រូវចិត្តនៅឡើយទើបធ្វើឲ្យលោកនៅតែរ៉ាប់រ៉ងការងារជូនកូនស្រីឡើងឆាកនោះជាបន្ដទៅទៀតបន្ទាប់ពីលោកបានបំពេញបំណងកូនស្រីតាមរយៈការបើកឡានជូននាងទៅច្រៀងតាមបណ្ដារខេត្តក្រុងទាំងឡាយរយៈពេលជាង១០ឆ្នាំមកហើយ។

លោកវ៉ាវ ប្រាប់អ្នកយកព័តមានយើងថាលោកចង់មានពេលវេលានៅផ្ទះសម្រាកឲ្យបានច្រើន អីចឹងទោះជាពេលនេះកូនស្រីកំពុងតែមានឈ្មោះល្បីក្ដី តែលោកមិនខ្លាចកូនធ្លាក់កូដរឿងមានប្ដី នោះទេគឺចង់ឲ្យតែកូនរៀបការឆាប់ៗព្រោះបើបានកូនប្រសារមកអាចជំនួសដៃជើងលោកបានខ្លះៗពិសេសគឺការកាន់ចង្កូតរថយន្ដដឹកនាងទៅធ្វើការងារសិល្បៈទាំងឡាយនោះតែម្ដង។

បើតាមព័តមានថាមូលហេតុដែលឪពុករបស់អ៊ីវ៉ា លោកវ៉ាវ មិនទាន់ជ្រើសបានកូនប្រសារដូចបំណងរបស់លោកនៅពេលនេះដោយសារតែលោកមានល័ក្ខខណ្ឌមួយចំនួនតឹងតែងពេកពិសេសគឺត្រង់ចំណុចថាបើប្រុសណាមានប្រពន្ធហើយផ្ទះលោកមិនបើកទ្វាស្វាគមន៍ជាដាច់ខាតនោះទើបធ្វើឲ្យប្រុសៗអ្នកមានមិនហ៊ានចូលចែចូវព្រោះតែខ្លាចល្មើសបម្រាប។

ប៉ុន្ដែលោកវ៉ាវ នៅតែប្រកាន់ជំហដោយមិនផ្លាស់ប្ដូរថាមនុស្សប្រុសទាំងឡាយណាដែលពិតជាស្រលាញ់អ៊ីវ៉ា ដោយស្ម័គ្រស្មោះមែននោះលោកមិនគិតមានឬក្រនោះទេគឺចូលតាមផ្លូវច្បាប់មកបើកូនស្រីលោកព្រមលោកនឹងលើកឲ្យភ្លាម។តែលោកថាអារឿង”ប្ដីគេ”នោះកុំថាឡើយត្រឹមលោកទោះជាអ៊ីវ៉ា ក៍មិនត្រូវការជាដាច់ខាតទោះជាសេដ្ឋីក៍ដោយព្រោះចូលមកនាំតែក្ដៅក្រហាយ។លោកនៅតែប្រកាន់ជំហថាទុកសិទ្ធិឲ្យកូនស្រី៦០%ក្នុងការជ្រើសរើសគូស្រក ចំណែកលោកសុំតែ៤០%ធ្វើការសម្រេចចិត្តតាមក្រោយ។

ថ្វីត្បិតតែលោកអ៊ូ វ៉ាវ ចង់ឲ្យអ៊ីវ៉ា រៀបការទាំងមិនខ្លាចប៉ៈពាល់ដល់អាជីពក្ដី ប៉ុន្ដែនាងស្រីនាថ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាឆ្នាំនេះនាងមានអាយុ២៨ឆ្នាំហើយអីចឹងត្រូវការជីវិតនៅលីវរយៈពេល២ឆ្នាំទៀតទើបនាងគិតគូររឿងយកប្ដីដូចគេ។នាងថាចំពោះតារារៀមច្បងដែលមុនផ្ទុះកូវីដបានរៀបការជាបន្ដបន្ទាប់នោះដោយសារតែពួកគាត់ដល់វ័យដែលត្រូវមានគ្រួសារ ចំណែករូបនាងវិញនៅមិនទាន់ហួសពេលទេ តែនាងសន្យាថានឹងរៀបការមិនឲ្យលើសពីអាយុ៣០ឆ្នាំឡើយ៕

RELATED ARTICLES