Saturday, May 10, 2025
Homeតារាខ្មែរមាស សុខសោភា ប្ដីចាំជួយអន្ដរាគមន៍

មាស សុខសោភា ប្ដីចាំជួយអន្ដរាគមន៍

មាស សុខសោភា បានដើរចេញពីថោនជិត១ឆ្នាំ ទៅហើយដែលចុងក្រោយនាងសម្រេចចិត្តជ្រើសយកផលិតកម្មរាម ហើយផាត់ចោលហង្សមាសនិងGalaxyដែលចង់បាននាងដូចគ្នា។ប៉ុន្ដែការឈជើងនៅរាម ជាង៣ខែនេះសោភា នៅមិនទាន់អាចធ្វើព្យុះភ្លៀងឲ្យទស្សនិកជនភ្ញាក់ផ្អើលតាមរយៈបទចម្រៀងថ្មីៗរបស់ខ្លួនឲ្យផ្ទុះខ្លាំងដូចមុនឡើយ ទើបធ្វើឲ្យFanរបស់នាងមួយចំនួនមិនទាន់មានទំនុកចិត្តលើសោភា ថានាងនៅតែរក្សារតំណែងជាតារាចម្រៀងស្រីឈានមុខនេះបានតទៅទៀត។ តែក្នុងកុងត្រារយៈពេល១ឆ្នាំហើយពេលនេះសោភា ទើបតែបញ្ចេញសម្ថភាពបាន៣ខែនេះគេថានាងនៅមានពេលវេលាច្រើនទៀតក្នុងការស្ដារមុខឡើងវិញព្រោះថាពេលនេះមិនមែនតែសោភា ម្នាក់ទេពោលគឺតារាល្បីៗជាច្រើនសុទ្ធតែប្រឈមស្ងប់ស្ងាត់ដូចសោភា ដែរ។

Composerល្បីឈ្មោះម្នាក់នៅហង្សមាសបាននិយាយថាមាស សុខសោភា ទៅរាម នោះមិនមែនផ្ដោតលើតែអាជីពចម្រៀងទេគឺទៅរកស៊ីដែរព្រោះថាពេលនេះនាងក៍មានវ័យច្រើនទៅហើយអីចឹងត្រូវការមានមុខរបរផ្ទាល់ខ្លួន។លោកថាពេលនេះកូវីដកំពុងផ្ទុះខ្លាំងអីចឹងសោភា ក៍ដូចជាតារាផ្សេងៗទៀតមិនហ៊ានបញ្ចេញបុកបទចម្រៀងនៅពេលនេះឡើយព្រោះខ្លាចចេញទៅខុសពេលវេលាហើយតាមលោកមើលសោភា និងថៅកែស្រីរាម រាប់អានគ្នាខ្លាំងណាស់អីចឹងនាងអាចកុងត្រាថែមទៀតជាមិនខាន។គ្រូភ្លេងរូបនោះបន្ថែមថារាម មិនមែនធ្វើបទចម្រៀងដើម្បីប្រជែងជាមួយផលិតកម្មផ្សេងទេគឺគេធ្វើបង្ហាញពីព័ណសំបុររបស់គេតែអ្វីដែលគូឲ្យបារម្ភថាតើបទចម្រៀងបែបស្លូតៗទាំងនោះត្រូវចិត្តយុវវ័យសម័យនេះដែរឬទេ?

មាស សុខសោភា ស្ទើតែក្លាយទៅជាដៃគូជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ ទៅហើយតែចុងក្រោយនាងសម្រេចចិត្តមិនចូលGalaxyវិញ ហើយថែមទទាំងមើលរំលងទាំងហង្សមាសទៀតផងព្រោះតែការចរចាត្រូវបរាជ័យសារជាថ្មីម្ដងទៀតដោយលេចឭថាទាក់ទងតំណែងបងប្រុសរបស់នាងត្រូវបានហង្សមាសមិនយកមកដាក់លើតុពិភាក្សារតាមអ្វីដែលសោភា ចង់បាន។គ្រាន់តែមកដល់រាម ភ្លាមសោភា ត្រូវបានថៅកែស្រីជប់លៀងផ្អើលពេញផ្ទៃប្រទេសហើយនាងរកបានដៃគូថ្មីគឺប្រុសក្មេងដួង វីរៈសិទ្ធ។

បើទោះជាមានការសន្យាដោយផ្ទាល់ពីអតីតតារាចម្រៀងហង្សមាសលោកវីរៈសិទ្ធ ថានឹងនិពន្ធបទចម្រៀងនិងMelody ឲ្យនាងច្រៀងក្ដី តែពេលនេះសោភា មិនទាន់មានបទផ្ទុះឡើយ។ដោយឡែកលោកSpy អ្នកគ្រប់គ្រងសម្លេង(Sound)នៅរាម ធ្លាប់អះអាងថារាម បានត្រៀមបទចម្រៀងជាច្រើនសម្រាប់សោភា ក្នុងនោះមានទាំងបទសម្រាប់ប្រចាំសប្ដាហ៍ផង និងប្រចាំខែផងដែរ។លោកសង្កត់ថារាល់បទចម្រៀងរបស់សោភា ត្រូវបានសម្រិតសម្រាំងជាពិសេសគឺផលិតយកគុណភាពមិនមែនយកតែបរិមាណនោះទេដើម្បីយកទៅប្រកួតប្រជែងជាមួយចម្រៀងប្រទេសជិតខាង។

ថ្វីត្បិតមានការតាំងចិត្តពីក្រុមការងាររាម និងលោកដួង វីរៈសិទ្ធ ថានឹងជួយមាស សុខសោភា ឲ្យរៈចិញ្ចាចនៅទ្រនុំទី៦របស់នាងបែបនេះក្ដី ប៉ុន្ដែសោភា នៅតែទ្រឹងដដែលបើទោះជាបានចេញបទចម្រៀងបើកឆាកនៅរាម បានមួយចំនួនទៅហើយក៍ដោយ។ប៉ុន្ដែមាស សុខសោភា ក៍មិនពឹងលើរាម ទាំងស្រុងដែរព្រោះនាងត្រូវបានថៅកែស្រីបើកផ្លូវក្រោយឲ្យនាងនៅតែបន្ដរផលិតនិងច្រៀងសម្ដែងនៅផលិតកម្មផ្ទាល់ខ្លួនCamtraxឲ្យតំណើរការធម្មតា។តាមព័តមានបានឲ្យដឹងថាស្វាមីសុខសោភា និងបងប្រុសរបស់នាងលោកមាស សុខរតនៈ បានត្រៀមអន្ដរាគមន៍រួចជាស្រេចក្នុងការជួយទប់លំនឹងមិនឲ្យនាងធ្លាក់ចុះ ដែលមាន័យថាបើសោភា នៅតែគ្មានបទផ្ទុះទៀតនោះប្ដីនិងបងប្រុសរបស់សោភា នឹងបញ្ចេញបុកបទចម្រៀងឲ្យនាងនៅCamtraxស្ទួនៗតែម្ដង។តែទាំងសោភា និងប្ដីរួមទាំងបងប្រុសពេលនេះនៅតែផ្ដល់ទំនុកចិត្តលើថៅកែស្រីរាម ថានឹងមិនធ្វើឲ្យនាងធ្លាក់កូដឡើយ ។

គូរបញ្ជាក់ថានៅរដូវកូវីដនេះមាស សុខសោភា បានបង្កើតមុខរបរ២ផ្ទាល់ខ្លួននៅក្រៅសិល្បៈនោះគឺហាងកាហ្វេនៅក្រុងកំពង់សោម ខេត្តព្រះសីហនុ និងហាងលក់ផលិតផលនៅក្រុងតាខ្មៅដែលចំណាយលុយអស់រាប់ម៉ឺនដុល្លារ។ប៉ុន្ដែដំណឹងរៀបការនៅតែស្ងាត់សូន្យឈឹងក្រោយសោភា ភ្ជាប់ស្នេហ៍ជាមួយអាណិកជនខ្មែរមកពីកាណាដាលោកអ៊ឹត រ៉ាដា រយៈពេល១៤ឆ្នាំមក៕ហ៊ឹម វិចិត្រ

RELATED ARTICLES