ភ្នំពេញ ៖ នាយក្រឹម កំពូលតារាកំប្លែងល្បី ប្រចាំប្រទេសកម្ពុជា ៤ទសវត្សរ៍ ដែលមកដល់ សព្វថ្ងៃ នៅតែល្បីឈ្មោះនោះ បានទម្លាយរឿង ដែលលោកទទួលបានកូនភ្លោះស្រីពីរនាក់ ដ៏ ស្រស់ស្អាតនោះ ដោយលោកបានបង្ហើបឱ្យដឹង ថា លោកបានទទួលកូនភ្លោះនេះ ក្រោយពេល លោកបាននាំប្រពន្ធក្មេង អ្នកនាងគង់ ចាន់ស៊ីណា ហៅស្រីលាភ ទៅកម្សាន្ត ក្រេបចន្ទទឹកឃ្មុំ នៅប្រទេសកូរ៉េ។
លោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម បាន បង្ហោះរូបភាពលោក និងភរិយាក្មេង ពេលទៅ លេងប្រទេសកូរ៉េខាងត្បូង ជួបជាមួយលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសា-ធារណរដ្ឋកូរ៉េ និងរូបកូនភ្លោះស្រីទាំងពីរ របស់ លោក នៅក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុក របស់លោក នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ជាមួយសំណេរថា “កាលខ្ញុំទៅលេងប្រទេស កូរ៉េ ២០១៨ ខ្ញុំប្រាថ្នាចង់សាកមីកូរ៉េ ឱ្យបាន ម្តង!

• តើមីកូរ៉េ មានរសជាតិយ៉ាងណា?
• តើមីកូរ៉េ សសៃតូចឬធំ?
ហាស់ហា! ភ្លេចគិតថា ខ្ញុំដាក់មីយើង ជាប់ទៅជាមួយដែរ។ គ្មានអីឆ្ងាញ់ជាងមីយើង ទេ មីកូរ៉េអើយ! មកដល់ស្រុកខ្មែរវិញ (បាន កូនភ្លោះ ២)។
ហាស់ហា ឥឡូវគេដូរពីមីយើង មកមី ជាតិវិញ។ បងប្អូន គេហៅមីជាតិ! មីជាតិ!
បើមនុស្សប្រុសឈ្មោះ “ជាតិ” គឺមិនជា អ្វី តែបើមនុស្សស្រី ឈ្មោះ “ជាតិ” គឺអ្វីជាអ្វី ហាស់ហា!
សូមកុំភ្លេច យ័ន្តការពារខ្លួន ៣កុំ ៣ ការពារ (អរគុណសន្តិភាព)”។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើ នេះ លោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម បាន បញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ថា អាចជាអនុស្សាវរីយ៍មិនអាច បំភ្លេចបាន ឬជាការចារទុកក្នុងប្រវត្តិសាស្ត្រ ផងដែរ ដែលនៅលើទឹកដីកូរ៉េ នាពេលនោះ លោកបានផ្តល់កំណើតដល់កូនភ្លោះទាំងពីរ ដែលគិតមកដល់ពេលនេះ មានអាយុជាង ៣ ខួបហើយ។

លោកអ៊ូ ប៉ុណ្ណារ៉ាត់ បានបញ្ជាក់ថា “បាទ! កាលនោះ យើងទៅអង្គរសង្ក្រាន្ត នៅកូរ៉េហ្នឹង ដែលឯកឧត្តមឯកអគ្គរដ្ឋទូត ឡុង ឌីម៉ង់ ហ្នឹង បានរៀបចំ។ យើងទៅបានពីរដង គឺពីឆ្នាំ២០១៧ ម្តង និងឆ្នាំ២០១៨ ម្តង ហើយឆ្នាំ២០១៧ នោះ យើងទៅ ២អាទិត្យ តែក្នុង ២អាទិត្យនោះ គាត់អនុញ្ញាតឱ្យដើរលេងដែរទេ បើតាមក្បួន វិញ ត្រូវលេងហើយ មកវិញហើយ ព្រោះនៅ កូរ៉េ ថ្លៃណាស់ របស់របរ តាំងពីការស្នាក់នៅ ក៏ថ្លៃដែរ ថ្លៃជាងនៅកម្ពុជា ឆ្ងាយណាស់។ ចំពោះរឿងទឹកដីគេហ្នឹង ធម្មតាទេ ស្រុកគេ អត់មានសង្គ្រាម ហើយប្រទេសគេអភិវឌ្ឍមុន យើងចង់ ១០០ឆ្នាំហើយ អ៊ីចឹងយើងទៅប្រៀប ធៀបជាមួយស្រុកគេម៉េចកើត គ្រាន់តែថា ពីមុនស្រុកខ្មែរយើង មិនដែលឃើញអគារខ្ពស់ៗ ឥឡូវវាមាន។ អ៊ីចឹងបានថា វាជាការជឿន លឿនរបស់ប្រទេសកម្ពុជាយើង មានស្ពាន អាកាស មានអីអ៊ីចឹងទៅប្លែកភ្នែក ដែលប្រជា- ពលរដ្ឋខ្លះទៅស្រុកក្រៅ ចេះតែប្រៀបប្រដូច ស្រុកគេស្អាតៗ តែគាត់អត់គិតថា ការអភិវឌ្ឍ ស្រុកគេហ្នឹង វាពិបាកប៉ុនណាទេ ទម្រាំបាន ប៉ុណ្ណឹង វាចូល៧០ឆ្នាំ ៨០ឆ្នាំហើយ ហើយស្រុក ខ្មែរយើង ក៏កំពុងលេចមុខមាត់លើឆាកអន្តរ-ជាតិ គឺដើរសន្សឹមៗទៅមុខ សំខាន់រក្សាសន្តិ-ភាពឱ្យបាន បើគ្មានសន្តិភាពទេ ទោះបីមាន លុយប៉ុនណាក៏ដោយ ក៏ត្រូវរលាយហិនហោច ដែរ។ ចូលចំណុចដើមមក ការដែលខ្ញុំសរសេរ ថា មកពីកូរ៉េ វិញបានកូនភ្លោះនោះ ខ្ញុំចង់ និយាយថា កាលហ្នឹងទៅជាមួយគ្រួសារហ្នឹង ហើយប្រហែលជាកូនហ្នឹង ចាប់កំណើតពីហ្នឹង មកហើយ ប៉ុន្តែយើងមិនបានបន់ស្រន់អីនៅ ទីនោះទេ អត់នឹកឃើញថា ចង់បានភ្លាមអីទេ តែជាការពិត ទឹកដីកូរ៉េ គឺជាទឹកដីដែលផ្តល់ កំណើតដល់កូនភ្លោះទាំងពីររបស់ពួកយើង ដែល មកដល់ពេលនេះ ពួកគេមានសុខភាពល្អ និង មានអាយុជាង ៣ឆ្នាំហើយ។ ដូច្នេះនេះវាជា អនុស្សាវរីយ៍មួយ ដែលយើងចងចាំមិនអាច ភ្លេចបាន ឬការដែលខ្ញុំសរសេរប៉ុណ្ណឹង វាចារ ទុកក្នុងប្រវត្តិសាស្ត្រដែរ គឺចងចាំទី១ ការផ្តល់ ឱ្យយើងមានបុត្រភ្លោះ និងចងចាំទី២ ទាក់ទង រាត្រីចន្ទទឹកឃ្មុំ នៅពេលនោះ យើងគ្មាននឹក ឃើញអីទេ ព្រោះថា នៅតំបន់គេត្រជាក់ គឺ មុនយើងទៅហ្នឹង ខ្ញុំសួរថា ធាតុអាកាសយ៉ាង ម៉េច? គេថា ត្រជាក់លើខែកក្តិកស្រុកខ្មែរបន្តិច ទេ ខ្ញុំក៏ជឿទាំងស្រុង ទៅដល់នោះ រឹងថ្គាម ចង់ងាប់ ត្រជាក់ណាស់! តែកក់ក្តៅដែរ បាន នៅក្បែរភរិយា”។

ភ្ជាប់ជាមួយចំណុចនេះ លោកអ៊ូ ប៉ុណ្ណា-រ៉ាត់ ហៅនាយក្រឹម ក៏សូមអរគុណដល់ភរិយា របស់លោក អ្នកនាង គង់ ចាន់ស៊ីណា ហៅ ស្រីលាភ ដែលយកចិត្តទុកដាក់អាណិតស្រលាញ់ លោក និងតស៊ូជាមួយលោក មកដល់ពេលនេះ ជាពិសេសមើលថែទាំងកូនបានយ៉ាងល្អ ដែល ធ្វើឱ្យលោកមានក្តីរីករាយ និងគិតថា មាន សំណាងពេញមួយជីវិត។
ក្រៅពីនេះ លោកអ៊ូ ប៉ុណ្ណារ៉ាត់ ក៏សំណូមពរ ដល់ប្រជាពលរដ្ឋខ្មែរ បន្តអនុវត្តវិធានការសុខា- ភិបាល “៣ការពារ ៣កុំ” ឱ្យបានត្រឹមត្រូវ ព្រោះ ជាយ័ន្តការពារយ៉ាងរឹងមាំ ពីជំងឺកូវីដ-១៩។

លោកអ៊ូ ប៉ុណ្ណារ៉ាត់ បានមានប្រសាសន៍ ថា “ដូចខ្ញុំនិយាយម្តងហើយថា ៣កុំ ៣ការពារ ហ្នឹង ទាល់តែយើងដាក់ទៅក្នុងទូរស័ព្ទអ៊ីចឹង ឮសំឡេងទៅប្រជាជន លោកបានដឹងច្រើន បើសរសេរតែតាមខ្យល់ សរសេរតែតាមហ្វេសប៊ុក ហ្នឹង មនុស្សអត់ចាប់អារម្មណ៍មើលទេ។ ដូច្នេះ សម្តេច លើកយុទ្ធសាស្ត្រហ្នឹង គឺជាយ័ន្តហ្នឹង គឺថា ចងចាំជានិច្ច មិនថាអ្នកណាជាអ្នកណា ទេ គឺអ្នកខ្លះនឹកឃើញយ័ន្ត ដកឃ្លាថយក៏មាន ដែរ ដូចអ្នកប្រើយ័ន្ត ពីជំនាន់មុនហ្នឹង បាញ់គ្នា ហ្នឹង ប្រើយ័ន្ត អាងយ័ន្ត តែអាងយ័ន្តពេកក៏ មិនកើតដែរ”។
ដោយឡែក ទាក់ទងនឹងការងារសិល្បៈ លោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម បញ្ជាក់ថា នៅក្នុងរដូវនេះ ដែលជារដូវវស្សា និងស្របពេល ដែលប្រទេសជាតិកំពុងប្រឈមនឹងជំងឺកូវីដ-១៩ ផង លោកក៏ដូចជាសិល្បករដទៃទៀត គ្រប់ទម្រង់ គ្រប់វិស័យ ពុំសូវមមាញឹកទេ តែ លោកនៅតែថតជាសាច់រឿងកំប្លែង ឱ្យស្ថានីយ ទូរទស្សន៍បាយ័ន ហើយលោកក៏មិនភ្លេចអរគុណ ដល់ទស្សនិកជន បងប្អូន ដែលតែងតែគាំទ្រ លោករហូតមក និងសូមជូនពរឱ្យពួកគាត់ ជួប តែសំណាងល្អ សុខភាពល្អ ចៀសផុតពីជំងឺ កូវីដ-១៩។

លោកអ៊ូ ប៉ុណ្ណារ៉ាត់ បានមានប្រសាសន៍ ថា “ជាចុងក្រោយ ខ្ញុំបាទក៏សូមថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋយើង លោកយល់ពី កាលៈទេសៈនេះ ហើយយល់ពីការងាររដ្ឋា-ភិបាលចង្អុលបង្ហាញប្រាប់ ដើម្បីអាយុជីវិត យើងទាំងអស់គ្នា ហើយជួនពរបងប្អូនប្រជា-ពលរដ្ឋយើងដែលតែងតែគាំទ្រ។ លោកយល់ ច្បាស់ណាស់ គាត់ធ្លាប់មើលសិល្បៈ គាត់ដឹង កោតសរសើរយើងសម្តែងទៅមានការអប់រំ ស៊ីជម្រៅ ធ្វើឱ្យចំណេញដល់ប្រជាពលរដ្ឋ ការ អប់រំផ្លូវកាយ ផ្លូវចិត្ត ធ្វើឱ្យគាត់សប្បាយអារម្មណ៍ ហើយខ្ញុំបាទ នឹងខិតខំប្រឹងប្រែងនិពន្ធរឿង ថ្មីៗ តាមកញ្ចក់ទូរទស្សន៍បាយ័ន នៅចុងសប្តាហ៍ ដើម្បីឱ្យទស្សនិកជនយើងបានសប្បាយរីករាយ រហូត ហើយជាលក្ខណៈមួយអប់រំផង បាន សប្បាយផង””៕ កុលបុត្រ
