ភ្នំពេញ ៖ ស្រីស្អាត ព្រីម លីហ្សា តារា បង្ហាញម៉ូដស៊ីវិល័យដ៏លេចធ្លោ បានបញ្ជាក់ថា ការបង្ហាញភាពសិចស៊ីរបស់នាង គ្រាន់តែចង់ ភ្ជាប់ទៅជាមួយនឹងម៉ូដ (Fashion) ដែល បង្ហាញពីភាពរឹងមាំ និងភាពស្រស់ស្អាតរបស់ ស្ត្រីប៉ុណ្ណោះ។

កញ្ញា ព្រីម លីហ្សា បានសរសេរក្នុង ទំព័របណ្តាញសង្គមហ្វេសប៊ុក របស់នាង នៅ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ថា “ភាពសិចស៊ី ដែលបានបង្ហាញទៅកាន់អ្នកទាំងអស់គ្នា វាជា ភាពសិចស៊ីមួយ ដែលគ្រាន់តែចង់ភ្ជាប់ទៅជា មួយនឹង Fashion ដែលបង្ហាញពីភាពរឹងមាំ របស់ស្ត្រី និងបង្ហាញអំពីភាពស្រស់ស្អាតរបស់ ស្ត្រី។ ពណ៌ខ្មៅ តែងតែជាពណ៌ដែលរំលេចពី ភាពរឹងមាំ របស់ស្ត្រីជានិច្ច”។

កញ្ញា ព្រីម លីហ្សា សរសេរបន្ថែមនៅ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ថា “ពិតជា សូមអរគុណទៅកាន់បងប្អូន ដែលនៅក្នុង Facebook Page ក្នុង instagram របស់ខ្ញុំទាំងអស់ គ្នា ដែលតែងតែផ្តល់កម្លាំងចិត្តមកកាន់រូប នាងខ្ញុំជានិច្ច។ នាងខ្ញុំនឹងព្យាយាមរកនូវអ្វីដែល ប្លែកនិងថ្មី ទាក់ទងជាមួយនឹងម៉ូដសម្លៀក-បំពាក់ថ្មីៗ ដើម្បីមកបង្ហាញជូនទៅកាន់បងប្អូន ទាំងអស់គ្នាបន្តទៅមុខទៀត”។
គួរកត់សម្គាល់ដែរថា កញ្ញា ព្រីម លីហ្សា ជាតារាបង្ហាញម៉ូដ រូបស្រស់សិចស៊ី ល្បីឈ្មោះ ដែលមានភាពលេចធ្លាក្នុងពិភពបង្ហាញម៉ូដ ដោយសារនាងតែងបង្ហាញនូវរូបភាពសិល្បៈ បង្ហាញម៉ូដបែបស៊ីវិល័យ ទាន់សម័យនិយម។ ក្នុងន័យនេះ តារាបង្ហាញម៉ូដរូបនេះ បានអះ-អាងថា ការបំពេញការងារនៅក្នុងវិស័យបង្ហាញ ម៉ូដ (Fashion) មិនមែនត្រឹមតែជាការថត រូបឱ្យមានភាពស្រស់ស្អាតនោះទេ ប៉ុន្តែផ្តោត សំខាន់ទៅលើការរៀបចំសម្លៀកបំពាក់ឱ្យមាន ភាពប្លែកភ្នែក ហើយក៏ត្រូវតែយល់អំពីវិស័យ នេះ ឱ្យកាន់តែច្បាស់ផងដែរ។

កញ្ញា ព្រីម លីហ្សា បានថ្លែងថា “បំពេញ ការងារនៅក្នុងវិស័យ Fashion មិនមែន ត្រឹមតែជាការថតរូបឱ្យមានភាពស្រស់ស្អាត នោះទេ ក៏ប៉ុន្តែផ្តោតសំខាន់ទៅលើការរៀបចំ សម្លៀកបំពាក់ ឱ្យមានភាពប្លែកភ្នែក ហើយ យើងក៏ត្រូវតែជាអ្នកដែលយល់អំពីវិស័យ Fashion ឱ្យកាន់តែច្បាស់ដូចគ្នាដែរ។ សម្រាប់ខ្ញុំ ពាក្យ ថាប្រឡូកនៅក្នុងវិស័យ Fashion មិនមែន ត្រឹមតែជាពាក្យដែលធ្វើឱ្យអ្នកទាំងអស់គ្នា មើលមកកាន់ខ្ញុំថា ខ្ញុំជាមនុស្សដែលពូកែក្នុង វិស័យ Fashion នោះទេ ក៏ប៉ុន្តែវាសុទ្ធសឹងតែ ជាការស្វែងយល់ និងជាការស្រឡាញ់ដែល យើងខំព្យាយាមធ្វើយ៉ាងណាឱ្យយល់អំពីវិស័យ មួយនេះ ឱ្យកាន់តែច្បាស់ ទើបយើងចែករំលែក ទៅកាន់អ្នកទាំងអស់គ្នា ឱ្យមានភាពត្រឹមត្រូវ បំផុត”។

កញ្ញា ព្រីម លីហ្សា បន្ថែមថា “អ្នកដែល គេហៅខ្លួនគេថាជា Fashionista ការរៀបចំ សម្លៀកបំពាក់ ឱ្យមើលទៅប្លែកភ្នែកជារៀង រាល់ថ្ងៃ វាក៏ជាខ្យល់ដកដង្ហើមមួយសម្រាប់គេ ដូច្នេះហើយអ្នកដែលយើងតែងតែដឹងថា ជា Fashionista គេតែងតែមានចំណុចសម្គាល់ ពិសេសសម្រាប់ខ្លួនគេជានិច្ច ហើយគេហ៊ាន សាកល្បងស្លៀកពាក់ឈុតសម្លៀកបំពាក់ដែល មើលទៅប្លែកភ្នែកខ្លាំងជាទីបំផុត ហើយអ្វី ដែលសំខាន់ គេក៏មិនខ្វល់ពីអ្នកជុំវិញខ្លួនរបស់ គេ យល់ថាគេបែបណាដែលសំខាន់គេហ៊ាន សាកល្បងស្លៀកពាក់ឈុតសម្លៀកបំពាក់ដែល មើលទៅវាមានភាពប្លែកភ្នែកខ្លាំង ហើយហេតុ ផលតែមួយគត់របស់គេនោះ គឺគេជាអ្នកដែល ស្រឡាញ់នៅក្នុងវិស័យ Fashion យ៉ាងខ្លាំង ហើយគេក៏ពិតជាចង់ឱ្យវិស័យមួយនេះ មាន ការរីកចម្រើនខ្លាំង។ នេះគឺជាអ្វីដែលខ្ញុំចង់ចែក រំលែកទៅកាន់អ្នកទាំងអស់គ្នាខ្លះ ដើម្បីឱ្យ អ្នកទាំងអស់គ្នាបានយល់អំពីអ្នកដែលគេហៅ ថាជា Fashionista។


ជាមួយនេះ តារាបង្ហាញម៉ូដរូបនេះ ក៏បាន រំលឹកទៅដល់នារីទាំងឡាយ ឱ្យយកចិត្តទុក ដាក់ដល់ការថែទាំសម្រស់ខ្លួនឯង ឱ្យបានល្អ បំផុតផងដែរ ព្រោះមានតែខ្លួនយើងទេ ដែល អាចមើលថែខ្លួនឯងបាន។
កញ្ញា ព្រីម លីហ្សា ថ្លែងថា “បងប្អូន ស្ត្រីទាំងអស់គ្នា បើទោះជាយើងរវល់យ៉ាងណា ក៏កុំភ្លេច ស្រឡាញ់ខ្លួនឯងឱ្យបានច្រើន ហើយ ចំណាយពេលវេលាមើលថែទាំសម្រស់ខ្លួនឯង ឱ្យបានល្អបំផុត ព្រោះមានតែខ្លួនយើងទេដែល អាចមើលថែខ្លួនយើងបាន””៕ ខៀវទុំ
