ក្លឹប Brentford បានបញ្ចប់កំណត់ត្រា បរាជ័យក្នុងវគ្គ Play off ចំនួន៩ដង ក្រោយ ពីយកឈ្នះ Swasea ដោយលទ្ធផល ២–០ កាលពីថ្ងៃរាត្រីថ្ងៃអាទិត្យ កក់បានកៅអីមួយ ឡើងមកលេងនៅក្របខ័ណ្ឌប្រឺមីញេលីក។
ក្លឹប Brentford បានរង់ចាំឱកាសនេះ អស់រយៈពេល៧៤ឆ្នាំ បន្ទាប់ពីរងការឈឺចាប់ បរាជ័យក្នុងវគ្គ Play 0ff ចំនួន៩លើកកន្លង មក។ ក្រៅពីកក់បានកៅអីឡើងមកលេង នៅប្រឺមីញេលីក ក្លឹបនេះទទួលបានប្រាក់រង្វាន់ ២៤១លានដុល្លារ។
រយៈពេលត្រឹមតែ២០នាទី ក្លឹប Brentford ស៊ុតបាល់បញ្ចូលទី២គ្រាប់ នាំមុខក្លឹប Swansea។ គ្រាប់បាល់ទី១ បានកើតឡើងបន្ទាប់ពីកីឡាករចាំទីក្លឹប Swansea ធ្វើឱ្យមានកំហុសទៅលើកីឡាករ Bryan Mbeumo ខណៈគ្រាប់បាល់ទី២ ស៊ុតបាល់បញ្ចូលទីដោយកីឡាករខ្សែបម្រើ Emiliano Marcondes នៅនាទីទី២០។
គ្រូបង្វឹកក្លឹប Brentford លោក Thamas Frank ធ្លាប់បានដឹកនាំក្លឹបនេះមិនចាញ់២០ប្រកួត កាលពីដើមរដូវកាល ប៉ុន្តែបានធ្វើឱ្យទម្រង់លេងធ្លាក់ចុះវិញ មិនអាចរកកៅអីស្វ័យប្រវត្តិឡើងទៅប្រឺមីញេលីកបាន។ ក្រោយជ័យជម្នះ លោកបាននិយាយថា ឆ្នាំទៅមិញយើងសមនឹងទទួលបានកៅអីឡើងមកប្រឺមីញេលីក ប៉ុន្តែទីបំផុតយើងបរាជ័យ។ នេះគឺជាបាល់ទាត់ ដែលយើងពិបាកនឹងស្មាន។ ក្លឹប Swansea ដែលត្រូវបានធ្លាក់ចេញពីក្របខ័ណ្ឌប្រឹមីញេលីក កាលពីឆ្នាំ២០១៨ បន្ទាប់ពីចំណាយពេល៧រដូវកាល បានព្យាយាមវាយបកទៅលើកក្លឹប Brentford ប៉ុន្តែមិនទទួលបានលទ្ធផល។ បើទោះជានៅនាទីទី៤៨ ខ្សែប្រយុទ្ធរបស់គេបានតែតបាល់ចំគោលដៅយ៉ាងណាក៏ដោយ។ បន្ថែមពីនេះទៀត កីឡាករខ្សែបម្រើរបស់គេម្នាក់ បានទទួលកាតក្រហម។
ក្រោយបញ្ចប់ការប្រកួតគ្រូបង្វឹកក្លឹប ្សឹនាសោ មិនបានផ្តល់បទសម្ភាសន៍ឱ្យអ្នក កាសែតច្រើននោះទេ ដោយគ្រាន់តែនិយាយ ថា យើងនៅមានឱកាសរដូវកាលក្រោយទៀត៕