Saturday, May 10, 2025
Homeតារាខ្មែរតារា៤ដួងប្រជែងទីផ្សារយុវវ័យ

តារា៤ដួងប្រជែងទីផ្សារយុវវ័យ

នៅរដូវកូវីដនេះតារាចម្រៀងស្ទើតែគ្រប់ផផលិតកម្មតែម្ដងដែលប្រឈមភាពស្ងប់ស្ងាត់ព្រោះតែមានបទចម្រៀងក្នុងដៃតែមិនហ៊ានចេញដោយសារតែខ្លាចខុសពេលវេលា។ទោះជាយ៉ាងណាគេកត់សម្គាល់ឃើញថាមានតារាចម្រៀងស្រីវ័យក្មេង៤ដួងកំពុងប្រជែងទីផ្សារគ្នាផ្នែកយុវវ័យនៅឆ្នាំ២០២១នេះ។

          ១៖តន់ ច័ន្ទសីម៉ា៖អតីតតារាចម្រៀង ពេលរាត្រីប្រចាំហាងវីហ្វ្រេនរូបនេះបានឡើងកូដស្ទើតែវ៉ាដាច់អស់តារាគីឡូប្រហាក់ប្រហែលគ្នាក្រោយនាងមានឱកាសច្រៀងសម្ដែងជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ និងខេម ។ការបរាជ័យលើកពានThe Voice Cambodia រដូវកាលទី២នោះមិនមែនជាឧបស័ក្កធ្វើឲ្យនាងសីម៉ា ជាប់គាំងក្នុងអាជីពចម្រៀងនោះទេព្រោះតាមអ្នកគ្រប់គ្រងនៅGalaxy លោកយឹម តាស្រង់ បានប្រាប់ថាពេលនេះតម្លៃខ្លួនសីម៉ា គឺច្រៀងConcertsធំតាមខេត្តស៊ីថ្លៃ១កម្មវិធី៥០០០ដុល្លារ,ច្រៀងតាមទូរទស្សន៍១កម្មវិធីពី១០០០ទៅ២០០០ដុល្លារ ខណៈដែលការថតសម្អាងការ១ចំណាយពេលពី១ទៅ២ថ្ងៃស៊ីថ្លៃ២០០០០ដុល្លារឯណ្ណោះ។យ៉ាងណាមហាជនបានព្រមានថាពេលនេះGalaxy អួតពីតម្លៃខ្លួនសីម៉ា ជ្រុលព្រោះបើតម្លៃខ្ពស់បែបនេះមែនមានន័យថានាងខ្លាំងជាងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ទៀត។ដោយឡែកទាក់ទងរឿងបេះដូងវិញសីម៉ា មិនដែលហ៊ានបណ្ដើរគូស្នេហ៍ជាសាធារណៈនោះទេ បើទោះជាធ្លាប់កលេចឭថានាងត្រូវបានអ្នកនិពន្ធល្បីឈ្មោះម្នាក់ជាពោះម៉ាយកូន៣តាមស្នេហ៍ក្ដី។

          ២៖រ៉ាប៊ី៖ស្រីស្អាតក្រាញនៅថោន មិនព្រមដើរតាមផ្លូវមាស សុខសោភា និងខេម រូបនេះល្បីឈ្មោះ៣ឆ្នាំហើយដែលពេលនេះតម្លៃខ្លួននាងច្រៀងConcertsធំ១កម្មវិធីចាប់ពី១៥០០ដុល្លារឡើង។ស្រីស្រស់រ៉ាប៊ី វាចារថានាងមានបទចម្រៀងជាច្រើននៅក្នុងដៃដែលធ្វើរួចតែមិនហ៊ានបញ្ចេញព្រោះភាគច្រើនជាបទបែបឆើតៗអីចឹងខ្លាចចេញទៅមិនសមចំពោះបងប្អូនដែលកំពុងតែមានទុក្ខដោយសារតែកូវីដ។អតីតពិធីការិនីហង្សមាសរូបនេះនៅតែថ្ងូរថាតាំងពីបែកពីសង្សារក្មេងពេលនេះមិនទាន់រកបានគូស្នេហ៍ថ្មីស្អំបេះដូងទេគឺបេះដូងនាងនៅទំនេ ខណៈដែលមានប្រុសៗវ័យចំណាស់ តាមស្នេហ៍ដែរតែនាងគ្មានអារម្មណ៍ឡើយព្រោះក្នុងចិត្តស្រលាញ់តែប្រុសក្មេង។

          ៣៖រ៉េត ស៊ូហ្សាណា៖សម្រាប់រដូវកូវីដនេះអ្នកចម្រៀងស្រីនៅហង្សមាសគឺមានតែនាងហ្សាណា ម្នាក់គត់ដែលស្ទុះឡើងហើយពេលនេះតម្លៃខ្លួននាងច្រៀងConcertsធំ១កម្មវិធីស៊ីថ្លៃ១៨០០ដុល្លារ។តារាធ្មេញចំពើសរូបនេះកាន់តែឡើងកាលីពព្រោះថ្មីៗនេះនាងទើបទិញរថយន្ដJeep Rubicon តម្លៃ៨៧០០០ដុល្លារ ។ស៊ូហ្សាណា ត្រូវប៉ាន់តាមបណ្ដារស្ពតធំៗជាច្រើនទើបធ្វើឲ្យនាងល្បីឈ្មោះកាន់តែរហ័ស តែស្រីស្អាតរូបនេះធ្លាប់ចេញសារថាបេះដូងនាងមិនមែននៅទំនេរទេគឺមានម្ចាស់ចិត្តហើយដោយនាងថែមទាំងស្នើសុំឲ្យបុរសនោះកុំឲ្យព្រលែងដៃនាងកណ្ដាលផ្លូវទៀតផង។

          ៤៖យូរី៖អតីតតារាចម្រៀងRockនិងសាន់ដេរូបនេះបានចូលហង្សមាសជំនួសតំណែងនាងទេព បូព្រឹក្ស រយៈពេលជិត៧ខែហើយដែលទាំងការតុបតែងខ្លួននិងស្ទីលច្រៀងសម្ដែងរបស់នាងខុសពីឆ្នាំមុនៗច្រើន។តាមអ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីបានឲ្យដឹងថាគ្រាន់តែទៅដល់ហង្សមាសភ្លាមយូរី ឡើងថ្លៃខ្លួនគឺច្រៀង១កម្មវិធីស៊ីថ្លៃ១៧០០ដុល្លារ។តារាសាច់សខ្ចីរូបនេះបានប៉ៈស្នេហ៍ជាមួយលោកជា នី ដែលជាបុរសពោះម៉ាយតែនាងបែជាថាចាត់ទុកលោកថៅកែហាងផឹកស៊ីនោះដូចជាបងប្រុសទៅវិញ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES