កាលពីថ្ងៃចន្ទ ទី៣១ ឧសភា ឆ្នាំ២០២១ កូរ៉េខាងជើង បានចោទប្រកាន់គោលនយោបាយ អរិភាពរបស់សហរដ្ឋអាមេរិក ដែលបានអនុ- ញ្ញាតឱ្យកូរ៉េខាងត្បូង អាចផលិតមីស៊ីលបាញ់ ឆ្លងទ្វីប។

កូរ៉េខាងជើង បានព្រមានថា ការបើក ភ្លើងខៀវដកបម្រាមឱ្យកូរ៉េខាងត្បូង មានសិទ្ធិ ផលិតមីស៊ីលបាញ់ឆ្លងទ្វីប វាអាចនាំទៅរក មហន្តរាយធ្ងន់ធ្ងរ និងអស្ថិរភាពនៅឧបទ្វីប កូរ៉េ។ ការព្រមានរបស់កូរ៉េខាងជើង គឺឆ្លើយ តបទៅនឹងកិច្ចប្រជុំកំពូល កាលពីថ្ងៃទី២១ ខែ ឧសភា រវាងមេដឹកនាំសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង ដែលក្នុងកិច្ចប្រជុំនោះ រដ្ឋសហ រដ្ឋអាមេរិក បានសម្រេចដកការរឹតដ្បិតជា ច្រើនទសវត្សរ៍ ដែលរារាំងមិនឱ្យកូរ៉េខាងត្បូង អភិវឌ្ឍន៍មីស៊ីលរយៈចម្ងាយឆ្ងាយ។

ការដកបម្រាមនេះ មានន័យថា សម្ព័ន្ធ មិត្តអាមេរិក ឥឡូវនេះ អាចផលិតមីស៊ីលដោយ គ្មានដែនកំណត់។
កូរ៉េខាងជើង ដែលមិនចង់វិលត្រឡប់ ចូល តុចរចា ក្នុងអាណត្តិដឹកនាំរបស់លោកចូ បៃឌិន ផងនោះ បានព្រមានធ្ងន់ៗថា ខ្លួននឹង ពង្រីកការផលិតអាវុធនុយក្លេអ៊ែរ ឱ្យកាន់តែធំ ដរាបណាអាមេរិកនៅតែបន្តគោលនយោបាយ អរិភាព។

យោងតាមទីភ្នាក់ងារសាព័ត៌មានកូរ៉េខាងជើង បានឱ្យដឹងថា អាមេរិកកំពុងធ្វើឱ្យ មានកំហុសកាន់តែធំ ដោយបង្កើតអតុល្យភាព នៅឧបទ្វីបកូរ៉េ ហើយកំពុងតែជំរុញឱ្យស្ថាន-ភាពធ្លាក់ចូលទៅក្នុងសង្គ្រាម។

គួររំឭកថា អាមេរិកបានហាមកូរ៉េខាងត្បូង មិនឱ្យអភិវឌ្ឍន៍មីស៊ីលរយៈចម្លាយឆ្ងាយ អស់រយៈពេល៤២ឆ្នាំ។ ផ្ទុយុទៅវិញ អាមេរិក បានអនុញ្ញាតឱ្យកូរ៉េខាងត្បូង ផលិតមីស៊ីល រយៈចម្ងាយខ្លីបាញ់បានត្រឹមតែ១១៨០គូឡូម៉ែត្រ និងអាចផ្ទុកក្បាលគ្រាប់៥០០គីឡូក្រាម។ ក្រោយមកទីក្រុងសេអ៊ូល មានសិទ្ធិផលិតមីស៊ីល បាញ់បាន៣០០គីឡូម៉ែត្រ និងផ្ទុកក្បាលគ្រាប់ ៥០០គីឡូក្រាម ក្នុងឆ្នាំ១៩៩៧។

ក្នុងឆ្នាំ២០១២ កូរ៉េខាងត្បូង អាចផលិត មីស៊ីលបាញ់បានចម្ងាយ៨០០គីឡូម៉ែត្រ និង ផ្ទុកក្បាលគ្រាប់៥០០គីឡូក្រាម ប៉ុន្តែក្រោយ ជំនួបប្រជុំកំពូល រវាងលោកចូ បៃឌិន និងលោក មូន ជេអ៊ីន ប្រទេសកូរ៉េខាងត្បូង អាចមានសិទ្ធិ ផលិតមីស៊ីលបាញ់បានចម្ងាយចាប់ពី១០០០-៥០០០គីឡូម៉ែត្រ ដែលអាចមានសមត្ថភាព ការពារទប់ទល់ជាមួយកូរ៉េខាងជើង បាន។

អ្នកសង្កេតការណ៍មួយចំនួន ក៏បានឱ្យដឹង ដែរថា កូរ៉េខាងត្បូងអាចនឹងព្យាយាមផលិត មីស៊ីល បាញ់ចេញពីនាវាមុជទឹករយៈចម្ងាយ ឆ្លាយ នឹងចាប់ផ្តើមស្រាវជ្រាវអាវុធលឿនជាង សំឡេងថែមទៀត។