Saturday, May 10, 2025
Homeតារាខ្មែរខេមរៈ សិរីមន្ដ ធ្វើឲ្យប្រពន្ធកាន់តែក្នាញ់

ខេមរៈ សិរីមន្ដ ធ្វើឲ្យប្រពន្ធកាន់តែក្នាញ់

ខេមរៈ សិរីមន្ដ ជាតារាចូលចិត្តចាក់សាក់ម្នាក់ដែលនៅដងខ្លួនតារាហង្សមាសរូបនេះមានសាក់នៅក្បែរផ្ចិតជារូបសត្វខ្លា និងសាក់នៅកំភួនជើងឆ្វេង រួមទាំងកដៃស្ដាំផងដែរ។ដោយឡែករូបរាងលោកប៊ុនថៃ វិញក៍បានប្រែប្រួលច្រើននៅរយៈពេលចុងក្រោយនេះគឺក្លាយទៅជាតារាមានសាច់ដុំធំៗបន្ទាប់ពីមានគ្រូបង្ហាត់ហាត់ប្រាណជាប្រចាំថ្ងៃនោះ។តាមរយៈការលេងម៉ូដសាក់បន្ថែមកាន់តែច្រើននៅលើដងខ្លួនបែបនេះលោកខេម ប៊ុនថៃ មិនត្រឹមតែធ្វើឲ្យនារីៗកាន់តែច្រើនចាប់អារម្មណ៍លោកនោះទេ ប៉ុន្ដែភរិយារបស់តារាចម្រៀងរូបនេះក៍រឹតតែក្នាញ់ស្វាមីរបស់នាងថែមទៀតដែរ ហើយរយៈពេលចុងក្រោយគេឃើញអ្នកនាងផល្លី ក៍ទៅហាត់ប្រាណដែរទើបធ្វើឲ្យនាងរក្សារបានរាងស្វែលមិនចាញ់តារាបង្ហា្ហញម៉ូដឡើយ។

គូរបញ្ជាក់ថាការលេងម៉ូដសាក់ចុងក្រោយរបស់លោកខេមរៈ សិរីមន្ដ នៅពេលនេះគឺស្របគ្នាទៅនិងអ្នកលេងTik Tok ម្នាក់ឈ្មោះស្លាបប៉ាកកាទេវរាជ បានធ្វើការវាយប្រហារនិងចេញមុខរិះគន់ចំៗទៅលើតារានិងយុវវ័យដែលនិយមចាក់សាក់នៅយុគសម័យថ្មីនេះថាសាក់ភាគច្រើនគ្មានបានការឬអត់ប្រយោជន៍។

ប៉ុន្ដែមិនមែនតែសិរីមន្ដ ម្នាក់ទេដែលលេងម៉ូដសាក់នាពេលបច្ចុប្បន្នពោលគឺមានតារាល្បីៗជាច្រើនទៀតក៍បានចាក់សាក់ជារូបភាពផ្សេងៗគ្នាផងដែរក្នុងនោះមានដូចជាលោកងួន ចាន់ដេវីត,វណ្ណដា ,នាយចឺម ,Vid Cooler ,ចេនី និងក្រុមចម្រៀងក្មេងខ្មែរជាដើម។ដោយឡែកកាលេងម៉ូដសាក់របស់លោកប៊ុនថៃ នៅពេលនេះគឺស្របគ្នាទៅនិងលោកដែលបានបញ្ចេញភាពហ៊ឺហាដល់កំពូលតាមរយៈការទិញរថយន្ដម៉ាកRolls Royce Ghost  តម្លៃជាង៣០ម៉ឺនដុល្លារនៅរដូវកូវីដ នេះបន្ថែមពីលើរថយន្ដ៣គ្រឿងផ្សេងទៀតដែលមានស្រាប់មានដូចជាLexus Lx570,Mazda និងVolkswagen បានន័យថាគ្រាន់តែការលេងម៉ូដឡាន៣គ្រឿងនេះលោកប៊ុនថៃ ចំណាយលុយអស់ជាងកន្លះលានដុល្លារធ្វើឲ្យតារាផ្សេងៗទៀតពិបាកតាមទាន់។

អំឡុងពេលជីវភាពកាន់តែធូធារនេះលោកប៊ុនថៃ ក៍បានលើកមុខមាត់ប្រពន្ធច្រើនដែរនៅឆ្នាំ២០២១នេះដោយរុញអ្នកនាងផល្លី ឲ្យទៅដឹកនាំសម្ដែងMVរបស់លោកនៅហង្សមាសទើបធ្វើឲ្យភរិយារបស់តារាចម្រៀងរូបនេះកាន់តែរីករាយ។ទោះជាយ៉ាងណាចំណងស្នេហា១៧ឆ្នាំដែលទទួលបានចំណងដៃកូន៣នាក់(ស្រី២)លោកប៊ុនថៃ មិនទាន់មានគម្រោងដឹកដៃប្រពន្ធរៀបការជាចំហឡើយបន្ទាប់ពីបានអះអាងថាលោកបានរៀបការម្ដងរួចទៅហើយកាលពីឆ្នាំ២០០៩ តែការនិយាយនោះមិនសូវមានគេជឿរជាក់ឡើយ៕

RELATED ARTICLES